សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា

នៅព្រឹកថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជាបានអញ្ជើញផ្តល់​កិត្តិយសប្រគល់​សញ្ញាបត្រ​ដល់​និស្សិតនៃសាកល​វិទ្យាល័យ​បញ្ញាសាស្រ្តក​ម្ពុជាចំនួន៩១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

​សម្តេច​តេជោ ហ៊ុន សែន បានអបអរសាទរ​ដល់​និស្សិត​ជ័យ​លាភី​​ទាំងអស់។ សម្តេចតេជោ មាន​មោទនៈភាព និងរីករាយ​ចំពោះកា​ររីក​ចម្រើន ជាពិសេស ចំពោះ​សាកល​វិទ្យាល័យ​ដែលបាន​យកចិត្ត​ទុកដាក់​ចំពោះ​គុណភាព​អប់រំ។ សម្តេចតេជោ បានកោត​សរសើរ​ចំពោះ​ភាគរយខ្ពស់នៃ​និស្សិត​ដែល បានទទួល​ការបណ្តុះ​បណ្តាល​នៅទីនេះ ដែលបាន​ទទួល​ការងារ​ធ្វើជាមធ្យម​ ៨៩%។ សម្តេច​តេជោ ក៏បានកោត​សរសើរ​ដល់និស្សិត ដែលខិតខំសិក្សា​នៅពេល​ថ្ងៃ និង​ឆ្លៀតធ្វើ​ការ​នៅពេល​យប់។

សព្វ​ថ្ងៃនេះ យុវជន​មាន​លំហរធំ​ទូលាយ​សម្រាប់​យុវជន​ជ្រើសរើស ក្រោយពីប្រទេស​មានសន្តិភាព។ យុវជនជំនាន់​មុនគឺគ្មាន​ឱកាសដូច​យុវជន​សព្វថ្ងៃទេ។ យុវជនពីមុន​គឺជាចំណាប់​ខ្មាំងនៃ​សង្រ្គាម។ សព្វ ថ្ងៃនេះ ​យុវជនមាន​​សំណាង​ល្អ។ ទន្ទឹមនឹង​​នេះដែរ យុវជនត្រូវ​រៀបចំ​ខ្លួនអោយ​បាន​ត្រូវល្អ​ចាប់ពី​ពេលនេះ​តទៅ។ រាជរដ្ឋាភិបាលបានបើកទូលាយដល់វិស័យឯកជនបានចូលរួមវិនិយោគបណ្តុះបណ្តាលការក្នុងវិស័យអប់រំចាប់តាំងពីថ្នាក់ទាបរហូតដល់ឧត្តមសិក្សា។ សម្តេចតេជោ បានកោតសរសើរចំពោះពលរដ្ឋពិការម្នាក់ដែលបានព្យាយាមរកការងារធ្វើមានមុខរបរត្រឹមតែជាអ្នកធ្វើសរសែ ប៉ុន្តែបានប្រឹង ប្រែងសន្សំថវិកាជួយកូនអោយបានសិក្សានៅសាលាឯកជនមួយ ដែលបន្ទាប់មក សម្តេចតេជោ បានទាក់ទងទៅសាលាសុំអាហារូបករណ៍ជូនកូនគាត់។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា កម្ពុជាគឺត្រូវពង្រឹងហេដ្ឋារចនាសម្ព័ន្ឋទាំងរឹង និងទន់ ទី១)ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ…. ទី២)ផ្នែកទន់មានដូចជា ច្បាប់ លិខិតបទដ្ឋាននានា និងជាពិសេស គឺធនធានមនុស្ស។ សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់ និស្សិតដែលមានបំណងសិក្សាភាសាចិន ដែលមានឱកាសអាចចូលរូមនៅក្នុងកិច្ចការអាស៊ាន ជាពិសេស ទំនាក់ទំនង​ល្អរវាងចិននិងកម្ពុជាគ្រប់ជ្រុងជ្រោយក្នុងក្របខ័ណ្ឌអាស៊ានចិន ដែលកម្ពុជាត្រូវការធន​ធាន​មនុស្សក្នុង​កិច្ចការនេះជាច្រើន។

ជាមួយគ្នានេះដែរ សម្តេចតេជោ បានអរគុណដល់ ឯកឧត្តម កុល ផេង ដែលបានរៀបចំសាលកវិទ្យាល័យនេះឡើង រួមទាំងមានការផ្តល់នូវអាហារូបករណ៍ជួយដល់និស្សិតក្រីក្រ។ ទន្ទឹមុនឹងការសិក្សា គឺយុវជនត្រូវត្រងត្រាប់ចំពោះការទូន្មានរបស់មនុស្សចាស់ដែលចង់អោយក្មួយៗមានអនគត់ល្អ។ ពិតណាស់ ការកាត់បន្ថយគម្លាតនៃទ្រព្យសម្បត្តិគឺលំបាកធ្វើ ប៉ុន្តែការកាត់បន្ថយខួរក្បាលនៃ ចំណេះដឹងគឺអាចធ្វើបាន។ ជាក់ស្តែងគឺមានវិទ្យាល័យកូនមុំ នៅខេត្តមណ្ឌលគិរី ដែលកូនសិស្សបានប្រឡងជាប់១០០% ។ សម្តេចតេជោផ្ទាល់ គឺជាប្រមុខដឹកនាំដែលក្លាយមកពីយុវជនសាមញ្ញម្នាក់កាលពីអាយុ១៣ឆ្នាំ ដែលបានចាកចេញពីផ្ទះស្វែងមកសាលារៀននៅទីក្រុង គឺលំបាកខ្លាំងណាស់។ នៅពេលនេះ សម្តេចតេជោ បាននាំយកសាលារៀនទៅដល់មាត់ជណ្តើរសម្រាប់យុវជនគ្រប់គ្នា។ ទាំងក្រសួង មន្ទីរ និងឯកជន គឺយើងទាំងអស់គ្នាត្រូវចូលរួមជំរុញការអប់រំបណ្តុះបណ្តាលទាំងចំណេះដឹងទូទៅ និងជំនាញផ្សេងៗ។ ទន្ទឹមនឹងការ កសាងសាលា ការបណ្តុះបណ្តាលធនធានគ្រូបង្រៀនក៏បានរៀបចំធ្វើទៅទន្ទឹមគ្នាដើម្បីជំរុញ និងលើកកម្ពស់ និងបំពេញតម្រូវការនៃការអប់រំបណ្តុះបណ្តាលធនធានមនុស្ស។ ការចែកទ្រព្យសម្បតិ្តអោយកូនចៅគឺអាចបាត់បង់បាន តែការចែកចំណេះដឹងអោយកូនចៅគឺមិនបាត់បង់ឡើយ។ សូមក្មួយៗនិស្សិតបន្តខិតខំសិក្សាថែមទៀត ហើយត្រូវដើរអោយទាន់សភាពការណ៍ ពោ្រះពិភពលោកមានការប្រែប្រួលច្រើន ជាពិសេសបញ្ហាជាច្រើនដែលកំពុងកើតឡើងដូចជា ការចុះថយនៃសេដ្ឋកិចនិងអំពើភេរវកម្ម ដូចជានៅ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសនៅមឈ្ឈឹមបូព៌ារជាដើម ។

សម្រាប់កម្ពុជានៅពេលនេះ គឺយើងកំពុងឈានឆ្ពោះទៅមុខ ជាមួយគោលនយោបាយជាតិសំខាន់ៗ។ ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ដែលសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់ទីផ្សារការងារ និងការប្រកួតប្រជែងក្នុងក្របខ័ណ្ឌអាស៊ានជាដើម។ កម្ពុជាបានទទួលកាន់នូវការងារអន្តរជាតិមួយចំនួន ដែលយើងត្រូវការធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់៕

ឆ្លៀតក្នុឱកាសនេះដេរ សម្តេចតេជោ បានកោតសរសើរដល់គណកម្មការជាតិរៀបចំការបោះឆ្នោតឃុំសង្កាត់កន្លងទៅ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់គណបក្សនយោបាយព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងការបោះឆ្នោតកន្លងទៅនេះ ដែលប្រព្រឹត្តិទៅដោយរលូន សេរី និងយុត្តិធម៍។ កាលបរិច្ឆេទនៃថ្ងៃបោះឆ្នោត២០១៨ គឺមិនមានការប្រែប្រួលឡើយ។ សម្តេចតេជោ បានសំណូមពរកុំអោយមានការជេរប្រមាថពីគ្រប់អ្នកគាំទ្រគណបក្សនានា។ អ្វីៗដែលកម្ពុជាអាចសម្រេចបានគ្រប់យ៉ាងគឺផ្តើមចេញពីសន្តិភាព និងសុវត្ថិភាព។ គណបក្សដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងទៅនេះ គឺសូមរួមគ្នាធ្វើការទៅ ព្រោះប្រជាពលរដ្ឋ បានបោះឆ្នោតអោយហើយ។ ប៉ុន្តែមានគណបក្សនយោបាយមួយចំនួនដែលសន្យាធំ (ធំពេក) អាចនឹងប្រឈមនឹងប្រជាពលរដ្ឋ ដោយសារមិនអាចធ្វើបាន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជាផ្ញើកំណត់ទូតជាថ្មីម្ដងទៀតស្នើឱ្យភាគីថៃចាត់ បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs...

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ
beylikdüzü escort escort beylikdüzü beylikdüzü escort