សូមទស្សនាវីដេអូ ស្តីពី ហេតុអ្វីប្រជាពលរដ្ឋខ្មែរត្រូវ «អរគុណសន្តិភាព»?

 

ឆ្នាំចាស់ ២០១៩ បានកន្លងផុតទៅហើយ ឆ្នាំថ្មីឆ្នាំ សកល ២០២០ ក៏បានឈានចូលមកដល់កាលពី ពាក់កណ្តាលអធ្រាត្រថ្ងៃទី ៣១ ធ្នូ។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននាំគ្នាប្រារព្ធពិធីអបអរសាទរឆ្នាំសកលថ្មីដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង។ មិនថាតែនៅរាជធានី ភ្នំពេញឬតាមបណ្តាខេត្ត ឬទីជនបទដាច់ស្រយាលនោះទេ ពិធីជួបជុំឆ្លងឆ្នាំសកលបានកើតមាននៅគ្រប់ទិសទីពេញផ្ទៃប្រទេសនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកខ្លះបានជួបជុំគ្នានៅឯកន្លែងប្រារព្ធពិធីតែម្តង ខណៈអ្នកខ្លះទៀតបានជួបជុំគ្នានៅតាមផ្ទះសម្បែងឬទីសាធារណៈផ្សេងៗ ដើម្បីពិសារអាហារ ស្តាប់ភ្លេង ឬច្រៀងកំសាន្តយ៉ាងកងរំពង រហូតដល់រំលងអធ្រាត្រ។ ហើយ ម៉្យាងវិញទៀត ថ្ងៃទី១ ខែមករា ឆ្នាំ ២០២០ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំថ្មី គឺជាថ្ងៃដ៏ សប្បាយរីករាយមួយទៀតរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បុគ្គលិក កម្មករ ក៏ដូចជាពលរដ្ឋទូទៅក្នុងការបន្តការកម្សាន្តសប្បាយបន្ទាប់ពីពិធីឆ្លងឆ្នាំថ្មីរួចរាល់។ ហើយទាំងអស់នេះគឺបានមកដោយសារ តែ សន្តិភាព!

ស្នាមញញឹកនៅលើផ្ទៃមុខរបស់ពលរដ្ឋខ្មែរ, យានយន្តស្អេកស្កះនៅលើដងវិថី, ផ្លូវថ្មីរលោងស្រិលដែលអាចធ្វើដំណើរទៅដល់ទីណាក៏បាន និងថ្មើរណាក៏បានដោយគ្មានការភ័យខ្លាច។ ជីវភាពរបស់ ពលរដ្ឋកាន់តែប្រសើរ, ការដើរហើរហូបចុកដោយមិនមានក្តី ព្រួយបារម្ភ។ គ្មានទៀតឡើយ សំឡេងគ្រាប់កាំភ្លើង និងសម្រែកទួញសោកដោយសារ សង្គ្រាមបំផ្លិចបំផ្លាញដូចកាលពីអតីតកាល ! ប៉ុន្តែ មានតែ សំឡេងកាំជ្រួចបែកផ្កាភ្លើងពេញផ្ទៃវេហាស៍ អមដោយសំឡេងហ៊ោកញ្ចៀវយ៉ាងសប្បាយអឺងកង។ ហើយទាំងអស់នេះគឺបានមកក៍ដោយសារតែ សន្តិភាព!

សន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតមិនអាចខ្វះបានក្នុងការកសាងនិងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។
ងាកទៅមើលវិស័យសេដ្ឋកិច្ចជាតិវិញ ឆ្នាំ ២០១៩ ដែលទើបកន្លងផុត និងឆ្នាំ ២០២០ ដែលទើបឈានចូលមកដល់ គឺជាឆ្នាំដែលសេដ្ឋកិច្ចកម្ពុជាស្គាល់ភាពរឹងមាំយ៉ាងខ្លាំងដែល មិនធ្លាប់មាន។ គិតត្រឹមម៉ោងចុងក្រោយនៃឆ្នាំ ២០១៩ កម្ពុជាអាចរកចំណូលបានដោយខ្លួនឯងលើសផែនការរហូតដល់ជិត ១៥០០ លានដុល្លារ ដែលធ្វើឲ្យ សាច់ប្រាក់នៅសល់តម្កល់ទុកក្នុងរតនាគារកើនឡើងរហូតដល់ ៣ ៥០០ លានដុល្លារ។ ចំណូល នេះបានមកពីការប្រមូលពន្ធគយដែលបន្តកើនឡើងជាលំដាប់។ ចំណូលពន្ធគយកើនឡើងដោយសារកត្តាសំខាន់ពីរយ៉ាងគឺ៖ ទី១៖ ដោយសារកត្តាជីវភាពរបស់ពលរដ្ឋកាន់តែល្អប្រសើរធូធារដែលអនុញ្ញាតឲ្យពួកគេមានតម្រូវការកាន់តែខ្ពស់នូវសម្ភារៈប្រើប្រាស់ដូចជាយានយន្ត, គ្រឿងសំណង់, និងសម្ភារៈទំនើបៗគ្រប់បែបយ៉ាងដែលធ្វើឲ្យការនាំចូលសម្ភារៈទាំងនោះកាន់តែច្រើនឡើងៗ និងទី២៖ គឺដោយសារកំណែទម្រង់វិស័យហិរញ្ញវត្ថុកំពុងតែបានផ្តល់ផ្លែផ្កាជាក់ស្តែងជាទីគាប់ចិត្ត ជាពិសេសគឺប្រព័ន្ធប្រមូលពន្ធគយកាន់តែមាន តម្លាភាពនិងប្រសិទ្ធភាពជាងមុនហើយជាពិសេស ប្រជាពលរដ្ឋកម្ពុជាយើងក៍បានប្រកាន់យក ហើយបានអនុវត្តយ៉ាងល្អប្រសើរនូវវប្បធម៍បង់ពន្ធទាំងអស់គ្នា។ ហើយទាំងអស់នេះគឺអាចកើត ឡើងបានក៍ដោយសារតែ សន្តិភាព! ចំណូលរដ្ឋកើនឡើងយ៉ាងគំហុកដែលធ្វើឲ្យរដ្ឋមានសាច់ប្រាក់ សល់តម្កល់ទុករាប់ពាន់លាន ដុល្លារ និងកំពុងបន្តកើនឡើងឥតឈប់ឈរ គឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញថាចាប់ពីឆ្នាំ ២០២០ នេះតទៅ សេដ្ឋកិច្ចកម្ពុជាមានមូលដ្ឋានគ្រឹះកាន់តែរឹងមាំដែលធ្វើឲ្យកម្ពុជាអាចពឹងផ្អែកលើខ្លួនឯងបានកាន់តែខ្លាំង និងអាចកាត់បន្ថយការពឹងពាក់លើជំនួយ ឬលើភាពអនុគ្រោះពីបរទេស បានដោយភាពជឿជាក់។
យើងអាចនិយាយបានថា កម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ និងត្រៀមខ្លួនបានលឿនលើសពីការរំពឹងទុកទៅទៀតក្នុងការបន្តរស់ដោយពឹងលើកម្លាំងសេដ្ឋកិច្ចខ្លួនឯងពោលគឺ កម្ពុជាកាន់តែមានឯករាជភាពកាន់តែខ្លាំងពីការពឹងពាក់លើជំនួយបរទេស ហើយប្រការនេះគឺពិតជាមោទនៈភាពដែលមិនធ្លាប់មានពីមុន។ ហើយទាំងអស់នេះសុទ្ធសឹងជាផ្លែផ្កាដែលបានមកដោយសារ តែសន្តិភាព!

ហេតុផលដូចបានលើកឡើងខាងដើម គឺជាទឡ្ហីករណ៍គ្រប់គ្រាន់ដែលបង្ហាញថាប្រជាពលរដ្ឋខ្មែរគ្រប់គ្នាត្រូវ«អរគុណសន្តិភាព»។ សន្តិភាពដែលជាកត្តាកំណត់មិនអាចខ្វះបានដែលធ្វើឲ្យយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ។ សន្តិភាពធ្វើឲ្យយើងមានឱកាសក្នុងការអភិវឌ្ឍន៍ជីវភាពគ្រួសារ។ សន្តិភាពផ្តល់ឲ្យយើងនូវផ្លូវថ្មី ស្ពានថ្មី យានជំនិះថ្មី ផ្ទះសម្បែងថ្មី និងសម្ភារៈប្រើប្រាស់ថ្មីគ្រប់បែបយ៉ាង។ សន្តិភាពផ្តល់ឱកាសឲ្យកូនចៅយើងបាន រៀនសូត្រដើម្បីទទួលយក ចំណេះជំនាញថ្មី បច្ចេកវិទ្យាសម័យទំនើបនិងរស់នៅដោយគេចផុតពីការបំផ្លាញដោយសារ ភ្លើងសង្គ្រាម។ សន្តិភាពផ្តល់ឲ្យយើងនូវស្នាមញញឹម និងក្តីសង្ឃឹមលើអនាគតខ្លួន, អនាគតកូនចៅខ្លួន ក៏ដូចជាលើអនាគត ប្រទេសជាតិយើង។ សន្តិភាព បានធ្វើឲ្យកម្ពុជាអាចកាត់បន្ថយភាពក្រីក្របានយ៉ាងឆាប់រហ័សរហូតធ្វើឲ្យប្រទេសដ៏កំសត់មួយនេះអាចធ្វើដំណើរចាកចេញពីស្ថានភាពប្រទេសក្រីក្រ មក ទទួលឋានៈជាប្រទេសដែលមាន ប្រាកចំណូលទាបកម្រិតមធ្យម។ គឺឈរនៅលើមូលដ្ឋាននៃ សន្តិភាពនេះហើយដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បាន ដាក់ចេញនូវផែនការ ប្រកបដោយភាពជឿជាក់ថា កម្ពុជានឹងទទួលបានឋានៈជាប្រទេសដែលមាន ប្រាក់ចំណូលកម្រិតមធ្យមនៅឆ្នាំ ២០៣០ និងជាប្រទេសដែលមាន ប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ សន្តិភាពក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលធ្វើឲ្យយើងពង្រឹងខ្លួនឯងបានយ៉ាងល្អដើម្បីចាកចេញពីការប្រមាថរបស់បរទេស។ សន្តិភាពបានផ្តល់ឱកាសឲ្យយើងលើកស្ទួយកិត្យានុភាព និងអធិបតេយ្យភាពជាតិកាន់តែរឹងមាំនៅលើឆាកអន្តរជាតិ។

សមិទ្ធផលដែលយើងទទួលបាន ក៏ដូចជាផែនការថ្ងៃអនាគត ដូច បានលើកឡើងខាងលើ មិនអាចសម្រេចបានទេបើគ្មានសន្តិភាព។ ដូច្នេះ វាជាភ័ព្វសំណាងធំណាស់ដែលកម្ពុជាយើងមានសន្តិភាព និងមានប្រមុខដឹកនាំដែលជាស្ថាបនិកសន្តិភាព និងមានសមត្ថភាពអាចបញ្ចប់សង្គ្រាមដោយមិនបាច់ធ្វើសង្គ្រាម ដើម្បីនាំមកនូវសន្តិភាពជូនប្រទេសជាតិ និងប្រជាជនទូទាំង នគរដោយប្រើប្រាស់ទស្សនៈវិជ្ជានៃនយោបាយ«ឈ្នះឈ្នះ» គ្មានពីរលើលោក។ យើងអាចនិយាយបានថា សន្តិភាព គឺជាវត្ថុដ៏មានតម្លៃបំផុតមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា។

ដូច្នេះ ដើម្បីអរគុណសន្តិភាព និងបណ្តុះស្មារតីស្រឡាញ់ ថែរក្សាការពារសន្តិភាពក្នុងចំណោម ប្រជាពលរដ្ឋខ្មែរ គ្រប់ស្ថាប័នជាតិ គ្រឹះស្ថានសិក្សា ទាំង រដ្ឋ និងឯកជន ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវផ្តល់តម្លៃដល់ពាក្យមួយម៉ាត់មិនអាចខ្វះបាន នោះគឺ«អរគុណសន្តិភាព»។ “អរគុណសន្តិភាព” គឺជាពាក្យដ៏មានអត្ថន័យជ្រាលជ្រៅបំផុត និងជាពាក្យដែលគ្រប់ជាតិសាសន៍ នៅលើលោកយើងនេះ ប្រាថ្នាចង់បាន ជាពិសេសក្នុងបណ្តាប្រទេសដែលកំពុងញាំញីដោយភ្លើងសង្គ្រាម។ ដូច្នេះ កម្ពុជាដែល មានសំណាងបានស្គាល់សន្តិភាព ដ៍ពិតប្រាកដជាក់ស្តែងពេញលេញនៅទូទាំងប្រទេសនិងបានទទួលផ្លែផ្កាពីសន្តិភាព យ៉ាងសន្ធឹកសន្ធាប់បែបនេះត្រូវតែនាំគ្នាទន្ទេញអោយចាំមាត់ ពាក្យថា «អរគុណសន្តិភាព»។ ជយោ! សន្តិភាព!
អរគុណសន្តិភាព! និង អរគុណស្ថាបនិកសន្តិភាព ដែលបាននាំមកឲ្យយើង នូវអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុម...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សា
beylikdüzü escort escort beylikdüzü beylikdüzü escort