
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាឯកឧត្តម ថោង ខុន មានប្រសាសន៍ថា៖ កិច្ចប្រជុំរដ្ឋ
មន្ត្រីទេសចរណ៍ នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ និងសន្និសីទអន្តរជាតិលើក
ទី១ស្ដីពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិភណ្ឌនាពេលនេះរៀបចំឡើងដោយ ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សហការជាមួយអង្គការទេស
ចរណ៍ពិភពលោក និងអង្គការយូណេស្កូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងគណៈប្រតិភូ នៃវិស័យទេសចរណ៍ និងវប្បធម៌មកពី ២២ប្រទេស រួមនឹងវាគ្មិនជាតិ-អន្តរជាតិល្បីៗ អ្នកស្រាវ
ជ្រាវ សិស្ស និស្សិត សរុបប្រមាណជាង ១ពាន់នាក់។ ឯកឧត្តមថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេស ចរណ៍ នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ និងសន្និសីទអន្តរជាតិលើកទី១នេះនឹង ផ្តោតទៅលើ ទី១)ស្វែងយល់ពីកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងគោលបំណងជម្រុញភាព ជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌ ព្រមទាំង ពង្រីកការតភ្ជាប់ រួមនឹងការប្តេជ្ញាពង្រឹងរចនាសម្ព័ន្ធស្ថាប័នរវាងប្រទេសសមាជិកនៃដៃគូសន្ទ
នាសហប្រតិបត្តិការអាស៊ី, ទី២)ពិភាក្សាគំរូថ្មីៗនៃភាពជាដៃគូ និងតួនាទី អភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រង ការការពារ ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃទីក្រុងបេតិក ភណ្ឌ, និងទី៣)ដាក់ចេញនូវសេចក្តីថ្លែងការណ៍ និងសេចក្តីសម្រេច ដើម្បីជម្រុញការអភិវឌ្ឍ វិស័យទេសចរណ៍ និងវប្បធម៌ប្រកបដោយនិរន្តរភាព។
នៅក្នុងពិធីបើកសន្និសីទព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាសន្និសិទ និងកិច្ចប្រជុំអន្ដរជាតិនេះគឺជាវេទិកាសំខាន់សម្រាប់ការពិភាក្សានិងផ្លាស់ប្តូរបទពិសោធន៍ក្នុងចំណោមស្ថាប័នជាតិ និងអន្តរជាតិអ្នកជំនាញ និងអ្នកស្រាវជ្រាវដើម្បីដាក់ចេញនូវវិធានការថ្មី និងគោលដៅសម្រាប់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងការណែនាំការអភិវឌ្ឍប្រកបដោយចីរភាព នៃបេតិកភណ្ឌនិងទេសចរណ៍វប្បធម៍នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានការកោតសរសើរចំពោះ លេខាធិការអង្គ UNESCO, UNWTO, សមាគមអាស៊ីប៉ាស៊ីហ្វិកទេសចរណ៍ (PATA) និងសាកលវិទ្យាល័យ Sunshine Australia សម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំនេះនិង សន្និសីទអន្ដរជាតិលើទឹកដីអង្គរដែលជាបេតិកភណ្ឌល្បីល្បាញលើពិភពលោក។
នៅក្នុងស្មារតីនេះប្រទេសកម្ពុជាគាំទ្រចំពោះ “ការអភិរក្ស និងការពារទីក្រុងបេតិកភ័ណ្ឌ” ដែលផ្តោតលើ: 1)ការស្វែងរកឱកាសនិងបញ្ហាប្រឈមជាមួយនឹងគោលបំណងដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៍ ដើម្បីពង្រីកការភ្ជាប់បណ្តាសា្ថប័ន ក្នុងចំណោមរដ្ឋជាសមាជិក ACD។ 2)ពិភាក្សាអំពីម៉ូ ដែលភាពជាដៃគូថ្មី និងតួនាទី នៃអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងការការពារការអភិរក្ស និងការអភិវឌ្ឍ នៃទីក្រុងបេតិកភ័ណ្ឌប្រកបដោយចីរភាពនិង 3)ណែនាំការសម្រេចចិត្ត និងសេចក្តីថ្លែងការណ៍នៅក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព នៃវិស័យទេសចរណ៍និងវប្បធម៍។ លើសពីនេះទៀតកម្ពុជាគាំទ្រយ៉ាងពេញលេញចំពោះយុទ្ធសាស្ត្រ” ខ្សែក្រវាត់មួយផ្លូវ” ផ្តួចផ្តើមដែលជាក្របខ័ណ្ឌគោលនយោបាយឈ្នះឈ្នះរបស់ប្រទេសចិន ដែលបានគ្របដណ្តប់នៅលើខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវជំនួញសូត្រនិងសតវត្សរ៍ទី២១ ផ្លូវជំនួញសូត្រសមុទ្រនេះដោយសារតែយើងជឿថាគោលនយោបាយធំនេះ នឹងជួយលើកកម្ពស់ការអភិវឌ្ឍ នៃវិស័យទេសចរណ៍។
ដូច្នេះតាមសន្និសីទនេះ នឹងទទួលបាននូវការចែករំលែកចំណេះដឹងជំនាញ និងបទពិសោធន៍យ៉ាងរស់រវើករួម នឹងសេចក្តីថ្លែងការណ៍សម្រេចលើ “វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងជាទីក្រុងបេតិកភ័ណ្ឌ” ដែលបានគាំទ្រដោយ UNESCO និង UNWTO ដើម្បីរួមគ្នាកសាងអនាគតមួយប្រកបដោយ និរន្តរភាពសម្រាប់វិស័យទេសចរណ៍ និងវប្បធម៍៕









