សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា សមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជន​ឤស៊ាន នឹងរួមចំណែកក្នុងការកសាងសន្តិភាព វិបុលភាពក្នុងតំបន់ និងពិភពលោក

ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញ​នូ​វ​​ការសង្ឃឹមថា សមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនឤស៊ាន នឹងបន្តកិច្ច ​ស​​ហការកាន់តែជិតស្និទ្ធក្នុងស្មារតី សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីជម្នះនូវរាល់​ប​ញ្ហាប្រឈមនានា ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់អតីតយុទ្ធជន និងគ្រួសារ  ​អ​តី​តយុទ្ធជនដោយសារសង្គ្រាម សំដៅរួមចំណែកសម្រេចបានគោលដៅរបស់សហព័ន្ធអ​តីត​យុ​​ទ្ធជនឤស៊ាន គឺសន្តិភាព វិបុលភាព និងភាពសុខដុមរមនាជាមួយនឹងការលើក កម្ពស់ការ​គោ​រពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់អតីតយុទ្ធជនទាំងក្នុង តំបន់ និងនៅលើពិភពលោក។

ការលើកឡើងរបស់សម្ដេចតេជោនេះ ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃពិធីបើក​កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើក​ទី​​៣២ និងមហាសន្និបាតសហព័ន្ធអតី​​តយុទ្ធជន​អាស៊ាន​លើកទី១៩ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព.ស​​២៥៦៣ ត្រូវ​នឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ដោ​យមានការអញ្ជើញចូលរួមពីមន្ត្រី​​ជាន់​ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសមាគមអតីត​យុ​ទ្ធ​​ជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីត​យុទ្ធជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន​ជា​ច្រើ​ន​​រូបផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ចែករំលែកនូវមតិ​មួយ​ចំនួន ដែលក្នុងនោះ​រួ​ម​មា​នសហព័ន្ធអតីតយុទ្ធជនឤស៊ានត្រូវរួមគ្នា​​បន្តជំរុញការលើក​កម្ពស់​ប្រណិតភាពជីវិត និ​ង​កា​រ​ពារផលប៉ះពាល់នៃឤយុកាល ដែលបណ្តាលមកពីសង្គ្រាមទៅ​លើសុខភាពអតីតយុទ្ធជន តាមរយៈការការពារសិទ្ធិស្របច្បាប់ ដើម្បីអត្ថប្រយោជន៍រួមរបស់ អតីតយុទ្ធជនដោយសារ​ស​ង្គ្រា​​ម និងក្រុមគ្រួសាររបស់ពួកគេ ជាមួយនឹងការទទួលស្គាល់​ផ្លូវច្បាប់ នៃសមាគមអតីតយុ​ទ្ធ​ជ​ន នៃបណ្តាប្រទេសជាសមាជិកសហព័ន្ធ។   សម្ដេចតេជោ​បានជំរុញដល់សហព័ន្ធអតីត​យុទ្ធជនឤស៊ានត្រូវរួម​គ្នារៀបចំ​គោ​​​ល​នយោបាយ ផែនការ​សកម្មភាព និងយន្តការអនុវត្តនានា ដើម្បីពង្រីកវិស័យអតីតយុទ្ធ​ជ​ន​​ឱ្យបានកាន់តែ​ទូលំទូលាយ ជាពិសេសការបន្ត លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន​ឱ្យសក្តិ​ស​ម​ទៅនឹង​គុណបំណាច់របស់ពួកគេ តាមរយៈការលើកទឹកចិត្ដ ខាងផ្នែកស្មារតី ការផ្តល់​កិត្តិ​យ​ស ការ​ផ្គត់​​ផ្គ​ង់ដល់ជីវភាពរស់នៅឱ្យបានសមរម្យ ស្របតាមស្ថានភាពនៃការរីកចម្រើ​ន​ផ្នែក​សេ​ដ្ឋកិច្ច និងសង្គម។

ទន្ទឹមនេះ ត្រូវបន្តលើកកម្ពស់សមត្ថភាពចំណេះដឹងឱ្យ​បានទូលំទូលាយ​ដល់​​អតីត​យុ​ទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមនៅក្នុងតំបន់ តាមរយៈការរៀបចំ​ជា​កម្ម​វិធីអភិវឌ្ឍន៍ សិ​ក្ខាសាលា ការចែកចាយព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង ព័ត៌មានវិ​ទ្យា​ និង​សក​ម្មភាពដទៃទៀត ដែលជាគុណប្រយោជន៍សម្រាប់សមាជិក​សហព័ន្ធ​អតីត​យុទ្ធជនឤ​ស៊ា​ន​។ សម្ដេចតេជោក៏បានគូសបញ្ជាក់ដែរថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេស​​សមាជិកឤស៊ានទាំងអស់ បន្តចូលរួមឱ្យកា​ន់តែសកម្ម​ឡើ​ង ដើ​ម្បីពង្រីកវិសាលភាពនៃការ​លើកទឹកចិត្តដល់អតីតយុទ្ធជនឤស៊ាន ការការពារសិទ្ធិរស់រាន​មា​នជីវិត សុវត្ថិភាពបុគ្គល ជាមួយនឹងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភា​ព​ឱ្យកាន់តែជិត​ស្និ​ទ្ធ​ ដើម្បីបង្កើតនូវ​កិច្ច​សហការគ្នាល្អ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិ​ញ​​ទៅមក ដែល​ជា​ប្រយោជន៍រួមរបស់​ហព័ន្ធអតីតយុទ្ធជនឤស៊ាន។ សម្ដេចតេជោបានបន្ដថា ប្រវត្តិ​អ​តី​ត​យុទ្ធជនដែលបាន​ឆ្លង​កាត់សង្គ្រាម ពិតជាមានភាពស្រដៀងគ្នានៅគ្រប់ បណ្តាប្រទេស​នៅ​​លើពិភពលោក។ ដូច្នេះ​ក្រុមជនដែលបានធ្វើពលិកម្មដើម្បីជាតិមាតុ​ភូ​មិ​របស់ខ្លួន គឺជានិ​មិ​ត្ត​​រូប​នៃស្មារតីលះបង់ខ្ពស់ ជាមួយនឹងមនសិកាស្នេហាជាតិរបស់ខ្លួន ដែលត្រូ​វ​បានចារឹក​ទុក​នៅ​ក្នុងប្រវត្តិសាស្ត្ររបស់​ប្រទេសជាតិនីមួយៗ។

សម្ដេចតេជោបានរម្លឹកឡើងវិញអំពីអតីតយុទ្ធជនដោ​យសារសង្គ្រា​ម​​នៅ​កម្ពុជាបានឆ្លងកាត់​នូវទុក្ខសោក និងមហាវិនាសកម្មដោយសារសង្គ្រា​ម​ជាបន្តបន្ទាប់ និង​ជា​​ច្រើនជំនាន់ ចាប់ពីសង្គ្រាមឥណ្ឌូចិនពីឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័​យ​ពូជសាសន៍ ប៉ុ​ល​ ពត ពីឆ្នាំ១៩៧៥-១៩៧៩ ព្រមទាំងបន្តមានបញ្ហាប្រឈមជាច្រើន ដែលកម្ពុជាត្រូវដោះ​ស្រា​យ ទាំងផ្នែកសេដ្ឋកិច្ចសង្គម នយោបាយ និងការទូត ជាពិសេស ការតស៊ូជា​មួ​យនឹង​ស​ង្គ្រា​ម​ស៊ីវិ​លរ៉ាំរ៉ៃជាបន្តបន្ទាប់នៅក្នុងប្រទេស។   បន្ទាប់ពីកម្ពុជា ទទួលបានសុខសន្តិភា​ពនៅ ​ចុ​ង​​ឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» កម្ពុជាទទួលបាននូវ​ការឯក​ភា​ពទឹកដីទាំងស្រុង គ្រប់កងកម្លាំងប្រដាប់ឤវុធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃអ​តី​ត​យុទ្ធ​ជន​ដោយសារស្រង្គាម បានធ្វើសមាហរណកម្មក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួ​យ។

សម្ដេចតេជោបានបន្ដទៀតថា ជា​បន្ត​បន្ទាប់ កម្ពុជាបានផ្តោតការយកចិត្តទុកដាក់ និង​ដោះស្រាយលើបញ្ហាជាឤទិភាព​សំខាន់​ៗ​​របស់ជាតិ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រ​ប់វិស័យ រួម​ទាំងការអនុវត្តគោលនយោបាយជាតិស្តីពី​អតីត​យុទ្ធជន តាមរយៈការខិតខំប្រឹងប្រែង​បង្កើន​ស​កម្មភាពនានា លើវិស័យអតីតយុទ្ធជន សំដៅធានាដល់ការលើក​កម្ពស់ជីវភាពរស់នៅ​របស់​​ប​ងប្អូន អតីតយុទ្ធជន ជាមួយក្រុមគ្រួសារ រួមមាន ការផ្តល់សេវាថែទាំអតីតយុទ្ធជ​ន ការគាំ​ពា​រ​​សុខភាពនិងការឧបត្ថម្ភសម្ភារ​ចាំបាច់​ទាំងឡាយ ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះ​ស្រា​យការងារ មុខរបរ ការផ្តល់សម្បទាន​ដីសង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បីឱ្យ​ពួ​កគេមានធនធានដីធ្លី មានលំនៅឋាន និងឤចប្រកបមុខរបរ ផ្សេងៗសម្រាប់ផ្គត់ផ្គង់​ជីវភា​ព​គ្រួ​សារឱ្យកាន់តែល្អប្រសើរ។

គួរបញ្ជាក់ដែថា កម្ពុជាត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានបន្តវេនពីប្រទេស ​ឡា​វ​ក្នុងការរៀបចំកិច្ចប្រជុំគណៈ​កម្មាធិការ​ប្រតិបត្តិលើកទី៣២ និងមហាសន្និបាតសហព័ន្ធ  អ​តីត​យុ​ទ្ធ​ជនអាស៊ានលើកទី១៩ ដែលបានគ្រោងទុកទៅតាមខ្លឹមសាររបៀបវារៈ​​នៃកិច្ចប្រជុំ​មាន​រ​យៈ​ពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។ សហព័ន្ធអតីតយុទ្ធជន​អា​ស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០។ បច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេស ដូចជា ព្រុ​យ​ណេដារ៉ូសាឡឹម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់
beylikdüzü escort escort beylikdüzü beylikdüzü escort