អគ្គលេខាធិការនៃអង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី លើកទឹកចិត្តឱ្យកម្ពុជាចូលរួមកាន់តែខ្លាំង ​ថែមទៀត ក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ

ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — ជាមួយនឹងការសម្ដែងនូវការអបអរសាទរដល់កម្ពុជាដែលបានប្រែក្លាយពីប្រទេសមួ​យ ដែល​ធ្លាប់ទទួលទាហានមួកខៀវរបស់អង្គការសហប្រជាជាតិមកជួយ ទៅជាប្រទេស​មួយ​ដែ​ល​​បញ្ជូនកងទ័ពទៅជួយបណ្ដាប្រទេសផ្សេងនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ​នោះ លោ​កជំទាវ ​ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការនៃអង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី បានលើក​ទឹក​ចិ​ត្ត​ឱ្យ​កម្ពុជាចូលរួមឱ្យកាន់តែខ្លាំងឡើងថែមទៀត ក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិភាពក្រោ​​មឆ័ត្រ​រប​ស់អង្គការសហប្រជាជាតិ។

នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុ​ជា​ បានអនុញ្ញាតឱ្យ លោកជំទាវ លោកជំទាវ ​ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការនៃអង្គការ​អន្តរ​ជា​តិ​​​ហ្វ្រង់កូហ្វូនី  និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ០៣ ​ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

លោកជំទាវអគ្គលេខាធិការនៃអង្គការ​អន្តរជាតិ​ហ្វ្រង់កូ​ហ្វូ​នី បានមានប្រសាសន៍​ជម្រាប​ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីសកម្មភាពរបស់កម្ពុជា​នៅ​ក្នុងអង្គការ​អន្តរជាតិ​និយាយ​ភាសាបារាំង ដោយបានបញ្ជាក់​ថា កម្ពុជាពិតជាចូលរួមក្នុងសកម្មភាព​យ៉ា​ង​​សកម្មជាទីបំផុត ក្នុងនាមជាបិតាស្ថាបនិកនៃអង្គការអន្តរជាតិនិយាយភាសាបារាំងនេះ។ ក្នុង​ន័​យ​​នេះដែរលោក​ជំទាវក៏បានគោរព និងថ្លែងអំណរគុណ និងស្នើសុំធ្វើយ៉ាងណាឱ្យកម្ពុជា​មាន​ស​កម្មភាពកាន់​តែ​ខ្លាំងឡើងថែមទៀត។ លោកជំទាវបានបន្ដថា ដំណើរ​ទស្ស​​ន​កិច្ចរបស់លោកជំទាវ​មកចូល​រួមក្នុងកិច្ចប្រជុំនៃបណ្ដាប្រទេសនិយាយភាសាបារាំង​នាពេល​នេះ​ គឺដើម្បីធ្វើយ៉ាងណាជំរុញ​ទំនាក់ទំនងរវាកម្ពុជា និងអង្គការ​អន្តរជាតិនិយាយភាសាបារាំង​ឱ្យ​មានកិច្ចសហប្រតិបត្តិ​ការ​កាន់តែខ្លាំងឡើងថែមទៀត។ លោកជំទាវក៏នឹងជំរុញនូវគម្រោងទាំងឡាយ​ឱ្យ​មានភាពជាក់​លាក់ និងស្នើឱ្យកម្ពុជាចូលរួមអនុវត្តន៍គម្រោងដែលមានភាពជាក់លាក់នោះ ដែ​ល​រួមមាន ទី១ ការលើកស្ទួយការបង្រៀនភាសាបារាំង ទី២ ការលើកស្ទួយពាណិជ្ជកម្ម​រវា​ង​ប្រទេសនិយាយ​ភាសាបារាំង និងទី៣ ដើម្បីរៀបចំនៅខួបទី៥០ឆ្នាំនៃការបង្កើតអង្គការ​អន្ត​រ​ជាតិនិយាយ​ភាសា​បារាំង ដែលគ្រោងនឹងរៀបចំនៅក្នុងខែមីនា  និងខែ ធ្នូ ឆ្នាំ២០២០ ដែលនឹងមាន​រៀ​ប​​ចំកិច្ច​ប្រជុំកំពូលមួយផងដែរ។ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏បានសម្ដែងនូវការអបអរ​សាទ​រ​ដ​ល់​កម្ពុជា ដែលបានប្រែក្លាយពីប្រទេសមួយ ដែលធ្លាប់ទទួលទាហានមួកខៀវរបស់អង្គការ​ស​ហប្រជាជាតិមកជួយ ទៅជាប្រទេសមួយដែលបញ្ជូនកងទ័ពទៅជួយបណ្ដា​ប្រទេសផ្សេង​នៅ​​ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិឡើងវិញ។ លោកជំទាវក៏បានលើកទឹកចិត្ត​ឱ្យ​កម្ពុ​ជា​​ចូលរួមឱ្យលកាន់តែខ្លាំងឡើងថែមទៀត ក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិភាពក្រោម​ឆ័ត្រ​រប​ស់​​អង្គការ​សហប្រជាជាតិ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា​ក្នុងនាមជា​ស្ថា​បនិកមួយនៃការបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំង នឹងបន្តធ្វើសកម្ម​ភាព​យ៉ា​ង​សកម្មថែមទៀតនៅក្របខ័ណ្ឌនៃអង្គការនេះ ហើយកម្ពុជាក៏នឹងចូលរួមក្នុងការរៀប ចំខួបទី​៥០​ឆ្នាំ​​របស់អង្គការអន្តរជាតិនិយាយភាសាបារាំង តាមគោលការណ៍ និងតាមការរៀប​ចំ​ឡើង​​រប​ស់​​អង្គការ​នេះ។ ទន្ទឹមនេះ កម្ពុជាក៏នឹងអាចរៀបចំឱ្យនិស្សិតកម្ពុជាដែលរៀនភាសា​បារាំង​នៅ​ប្រទេស​​បា​រាំ​ង​​រៀបចំសកម្មភាពផ្សេងៗ ដើម្បីចូលរួមអបអរសាទរក្នុងខួបទី៥០ឆ្នាំ​នៃការបង្កើតអង្គ​ការអន្តរ​ជា​តិ​នេះផង​ដែរ។ សម្ដេចតេជោក៏បានលើកឡើងផងដែរថា ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវា​ង​ប​ណ្ដាប្រទេសនិយាយភាសាបារាំងនេះ គប្បីណាពិនិត្យជាក់លាក់​លើ​គម្រោងមួយ​ចំនួនដែល​អា​ចធ្វើទៅបាន ដោយធ្វើយ៉ាងណាលើកស្ទួយទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និ​ង​វិនិយោគ រវាងបណ្ដាប្រទេសនិយាយភាសាបារាំង ព្រោះថា​ទំនាក់ទំនងនយោបាយ គឺចាប់​ផ្ដើ​ម​ឡើង​ពីទំនាក់ទំនងសេដ្ឋកិច្ច៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...