សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួប លោកឯកអគ្គរដ្ឋទូតឥណ្ខាចប់អាណត្តិ នៅវិមានសន្តិភាព

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានជួបសំណេះសំណាល ជាមួយ លោកអគ្គរដ្ឋទូតបារាំងហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះ រាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារបន្តជាមួយលោក Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ខាប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណ្តិត។

លោកឯកអគ្គរដ្ឋទូតឥណ្ឌាក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយរាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា ដែលបានបាត់បង់យុទ្ធជនឆ្នើមចំនួន៤រូប ក្នុងបេសកកម្មរក្សាសន្តិភាពនៅអាហ្រ្វិកកណ្ដាល។ ហើយឥណ្ឌាក៏មានកងកម្លាំងកំពុងបំពេញការងារថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិជាមួយកងកម្លាំងរបស់កម្ពុជានៅប្រទេស ហ្ស៊ូដង់ខាងត្បូង ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏ល្អ។ លោកឯកអគ្គរាជទូតឥណ្ឌាបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានដើរតួនាទីសម្រប សម្រួលអោយ ឥណ្ឌាបានក្លាយជាប្រទេសដៃគូអាស៊ាន។ ហើយពេលនេះថ្នាក់ដឹកនាំឥណ្ឌា កំពុងរង់ចាំដំណើរ ទស្សនកិច្ចរបស់ សម្ដេចតេជោ ទៅកាន់ប្រទេសឥណ្ឌាផងដែរ ដោយរំពឹងថា សម្ដេចតេជោ នឹងអាចមាន ឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនាឆ្នាំក្រោយ២០១៨នេះ។ លោកឯកអគ្គរាជទូតបានលើកឡើងផងដែរអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ដែល ក្នុងនោះមានទាំងវិស័យពាណិជ្ជកម្ម, វិស័យទេសចរណ៍, វិស័យវប្បធម៌ ជាពិសេសគឺចង់អោយ មានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាផ្ទាល់តែម្តង។ សម្ដេចតេជោ ហ៊ុន សែន បានឯកភាពរាល់ការលើកឡើងរបស់ឯកអគ្គរដ្ឋទូត ឥណ្ឌាពាក់ព័ន្ធនឹងការ ពង្រីកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលមានការរីកចម្រើនលើគ្រប់វិស័យ។ សម្ដេចតេជោ បានចាត់ទុក ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជាបន្ទាប់ពីពេលរំដោះ ប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយតែងបានគាំទ្រកម្ពុជារហូតរៀងមក។ កន្លង មកនេះឥណ្ឌាក៏បានផ្ដល់ជំនួយ និងកម្ចីឥណទានខ្លះៗដល់កម្ពុជាផងដែរ សម្រាប់កសាងទំនប់ទឹក នៅស្ទឹងតាសាល់ និងការតបណ្ដាញអគ្គិសនីពីខេត្តស្ទឹងត្រែងមកខេត្តក្រចេះ ដើម្បីនាំភ្លើងពីទន្លេសេ សានពីរប្រើប្រាស់នៅចុងឆ្នាំនេះ។ សម្ដេចតេជោ ហ៊ុន សែន ចង់បានការហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាដែរ ដោយបានលើកឡើង ពីក្រុមហ៊ុន អាណា របស់ជប៉ុនដែលដំបូងឡើយពុំសូវមានមនុស្សជិះ ប៉ុន្តែបច្ចុប្បន្នមានមនុស្ស ជិះច្រើន ពេញៗតែម្តង។ ដោយឡែកចំពោះទឹកខ្មៅជ្រលក់ដៃសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ២០១៧ នេះ គឺប្រទេសឥណ្ឌាជាអ្នកផ្តល់ជូនមកកម្ពុជា។ ទឹកខ្មៅនេះគឺធ្លាប់បានប្រើក្នុងការបោះឆ្នោតនៅឥណ្ឌា ដែល មានប្រជាពលរដ្ឋជាង១ពាន់លាននាក់ គឺប្រទេសឥណ្ឌពុំដែលមានបញ្ហាអ្វីនោះទេ។ ដូច្នេះកម្ពុជាត្រូវ មានជំនឿទុកចិត្តលើទឹកខ្មៅជ្រលក់ដៃក្នុងពេលបោះឆ្នោតខាងមុខនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។