ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Gimhae Air Base ទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េប្រកបដោយសុវត្ថិភាព

147

ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហ ប្រតិបត្តិការ  អន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃ ប្រទេសអាស៊ានដទៃទៀត បានអញ្ជើញទៅដល់ទីក្រុង កំពង់ផែប៊ូស៊ាន សាធា  រណរដ្ឋកូរ៉េជាទីដែលបណ្តាមេដឹកនាំអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលរម្លឹក ខួបអនុ ស្សាវរីយ៍ អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ច ប្រជុំ កំពូលមេគង្គ-សាធា រណរដ្ឋកូរ៉េ លើកទី១ នៅ ទី ក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េដែលនឹង ប្រារព្ធធ្វើឡើង ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧វិច្ឆិកា ឆ្នាំ២០១៩។

តាមប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នារសៀលថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ ២០ ១ ៩  យន្តហោះពិសេសរបស់ព្រះរាជាណា ចក្រ កម្ពុជា ជើង ហោះហើរលេខ ០០១ បានធ្វើការចុះចត នៅ  អាកាសយានដ្ឋានអន្តរជាតិ Gimhae Air Base ទីក្រុង ប៊ូសាន ប្រកប ដោយសុវត្តិភាពកា លពីវេលា ម៉ោង១៣ ម៉ោងនៅ សាធារណរដ្ឋកូរ៉េ ត្រូវនឹងម៉ោង ១៥ ម៉ោងនៅ ព្រះរាជាណាចក្រកម្ពុជា ។ វត្តមាន នៃការ អញ្ជើញដល់របស់ ឯកឧត្តមឧប នាយករដ្ឋមន្រ្តី ត្រូវបាន ទទួលស្វាគមន៍ពីកុមារា កុមារី តំណាងឱ្យប្រទេសកម្ពុជា សាធារណរដ្ឋកូរ៉េ ជូនបាច់ផ្កា និង ការស្វាគមន៍យ៉ាង កក់ ក្តៅ បំផុត ពីសំណាក់ឥស្សរជនជាន់ខ្ពស់របស់ក្រសួងការបរទេសនៃ សាធារណរដ្ឋកូរ៉េ ឯកឧត្តមអភិបាលក្រុង ប៊ូសាន ឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ និងពេញ សមត្ថភាព សាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណា ចក្រ កម្ពុជា ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព ព្រះរាជាណាចក្រ កម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េ និង ឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េជាច្រើនរូប ពិសេសការ ស្វាគមន៍ពីកងកិត្តិយស របស់សាធារណរដ្ឋកូរ៉េ។ តាម កម្មវិធី ដែលបានគ្រោងទុក ក្រៅពីអញ្ជើញចូល រួម  កិច្ច ប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំ កំពូលមេគង្គ-សាធា រណរដ្ឋកូរ៉េលើកទី១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំទ្វេភាគី  ជាមួយលោក ជំ ទាវរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកូរ៉េ ដែលកិច្ចពិភាក្សា នោះប្រមុខការទូតនៃប្រទេសទាំងពីរ ឈានទៅ ចុះ ហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងមួយចំនួន សម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមឧប នាយករដ្ឋមន្រ្តី និងជួបពិភាក្សាការងារ ជាមួយ អភិបាលក្រុងប៊ូសានផងដែរ៕

ជឹម ណារី