ប្រទេសចិន​តែងតែ​មានការ​យកចិត្ត​ទុកដាក់​ចំពោះប្រទេស​កម្ពុជា​ពិសេសក្នុង​ក្របខណ្ឌដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុង​ជ្រោយ

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃទី៥ នៃការស្នាក់នៅបំពេញទស្សនកិច្ចការងារអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋក្នុងទីក្រុងប៉េកាំង ឯកឧត្តម ស៊ី ជិនពីង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំងប្រទេសចិន។ ឯកឧត្តម ប្រធានាធិបតីចិន បានបញ្ជាក់ថា ប្រទេសយើងទាំងពីរកម្ពុជា ចិន មានភាពល្អប្រសើរខ្លាំងណាស់ ពោលគឺប្រទេសចិនតែងតែមានការយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជាពិសេសក្នុងក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបាននិងកំពុងពង្រឹងបន្ថែមទៀត ក្នុងការនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ពិសេសរួមចំណែកដល់ការថែរក្សាស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ ឆ្នាំ២០១៨ គឺជាខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ តាមរយៈនេះយើងត្រូវរៀបចំការប្រារព្ធខួប៦០ឆ្នាំឱ្យមានសកម្មភាពអធឹកអធមនិងមានភាពជោគជ័យបំផុត។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដំណើរនៃការអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវ និងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិននៅពេលនេះ គឺជាការរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងជាការចូលរួមចំណែកក្នុងការពង្រឹងថែមទៀតនៃការអនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលមេដឹកនាំទាំងពីរបានដាក់ចេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងនូវអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានជំរុញនូវការគាំទ្រដល់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាលពីពេលកន្លងមក។ ទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា ចិន ដែលផ្តើមចេញពីស្នាព្រះហត្ថរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈរបស់ប្រជាជនកម្ពុជា ជាមួយនិងឯកឧត្តម ម៉ៅ ស៊ិនទុង និងឯកឧត្តម ជួ អេងឡាយ ដែលថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរតែងតែជួយគ្នាទៅវិញទៅ មក និងមានការរីកចម្រើនធំធាត់រហូតមកដល់បច្ចុប្បន្ន។ នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចនាយករដ្ឋមន្រ្តី បានស្នើដល់លោកប្រធានាធិបតីបន្តនូវការគាំទ្រដល់ប្រទេសកម្ពុជា ពិសេសជួយដល់ការកសាងសមត្ថភាពលើវិស័យការពារជាតិ សន្តិសុខ ការបង្កើនជំនួយកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញប្បទាន ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជា។ ក្នុងព្រះបរមនាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សូមគោរពអញ្ជើញឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង បំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀតក្នុងប្រទេសកម្ពុជានាពេលខាងមុខ ឬក្នុងឆ្នាំ២០១៨ដែលជាខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។

ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចតតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅរបស់លោកស្តីពីកំណែទម្រង់និងអភិបាលកិច្ចរបស់វិទ្យាស្ថានខុងជឺ ក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗកន្លងមក។ ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់ផងដែរ ចំពោះគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលមានភាពជោគជ័យលើការងារជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីពិសេសការអនុវត្តនូវគំនិតផ្តួចផ្តើមស្តីពីខ្សែក្រវ៉ាត់និងផ្លូវ។

ឯកឧត្តមប្រធានាធិបតីចិន ក៏បានផ្តល់នូវសេចក្តីសង្ឃឹមថា នៅឆ្នាំ២០២០ខាងមុខ ទំហំពាណិជ្ចកម្មនៃប្រទេសទាំងពីរនឹងមានការកើនឡើងរហូតដល់៦ពាន់លានដុល្លាអាមេរិក។ នៅឆ្នាំ២០១៨ខាងមុខ ភាគីចិន នឹងទទួលការទិញអង្ករពីប្រទេសកម្ពុជាចំនួន៣០ម៉ឺនតោន រួមទាំងការជួយកសាងឃ្លាំងអង្ករក្នុងប្រទេសកម្ពុជា។ ឯកឧត្តម នឹងជំរុញឱ្យមានការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ កសាងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ និងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាប។ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណង១ពាន់២០០លានយ័នដល់កម្ពុជា ដើម្បីឱ្យភាគីកម្ពុជាកសាងសាលារៀន កសាងបណ្តាញគមនាគមន៍ជនបទ ជីកអណ្តូងទឹកស្អាត ជាមួយគ្នានេះ ចិន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៤៥០លានយ័ន ក្នុងឆ្នាំ២០១៧ ជួយពង្រីកសមត្ថភាពរបស់មន្ទីរពេទ្យយោធាកម្ពុជាដើម្បីជួយដល់អតីតយុទ្ធជននិងប្រជាពលរដ្ឋទូទៅ។

ឯកឧត្តមប្រធានាធិបតីចិន ក៏បានបញ្ជាក់ថា នៅឆ្នាំ២០២០នឹងមានភ្ញៀវទេសចរណ៍ចិនទៅទស្សនាប្រទេសកម្ពុជាចំនួន២លាននាក់ ទៅទស្សនាប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជាមានប្រាង្គប្រាសាទដ៏ល្បីល្បាញ ហើយក្នុងនោះភរិយារបស់ឯកឧត្តម រួមទាំងកូនរបស់ឯកឧត្តម ក៏មានបំណងទៅទស្សនាប្រាសាទនានាក្នុងខេត្តសៀមរាប។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមប្រធានាធិបតីចិន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានពិភាក្សាគ្នាផងដែរទៅលើការរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពិសេសបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ បញ្ហាតំបន់និង អន្តរជាតិ ពិសេសទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជាផ្ញើកំណត់ទូតជាថ្មីម្ដងទៀតស្នើឱ្យភាគីថៃចាត់ បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs...

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ
beylikdüzü escort escort beylikdüzü beylikdüzü escort