សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជំរុញផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា-ចិន ២០១៧

នៅរសៀលថ្ងៃ១៦ ឧសភា ដដែលនេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង វេទិកាជំរុញ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិន នៅសណ្ឋាគារ China World ទីក្រុងប៉េកាំង ប្រទេសចិន។ នៅក្នុងវេទិកានេះ មានការចូលរួមពីសំណាក់ពាណិជ្ជករ អ្នកវិនិយោគគិនមកពី​បណ្ដាក្រុម​ហ៊ុនធំៗ​ជាច្រើន​របស់ចិន ព្រមទាំងមន្រ្តី សំខាន់ៗដែល​ពាក់ព័ន្ឋការងារពាណិជ្ជកម្ម និងទេសចរណ៍។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី បានស្វាគមន៍ អបអរសាទរ និងកោតសរសើរ​ចំពោះ​កិច្ចសហប្រ​តិបត្តិការ​រវាងក្រសួងពាណិជ្ជកម្ម​និងក្រសួងទេសចរណ៍​របស់ប្រទេសចិន ជាមួយ​ក្រសួងពាណិជ្ជកម្ម​និងក្រសួងទេសចរណ៍​ប្រទេស​ប្រទេស​កម្ពុជា ដែលបានបង្កើតវេទិកា​នេះដើម្បីផ្តល់ឱ​កាស​សំរាប់​ធុរជន និងវិនិយោគិននៃប្រទេស​ទាំងពីរ​បានជួប​ពិភាក្សា និងស្វែងយល់​ពីកាលា​នុវត្តភាព និងសក្តានុពល ពាណិជ្ជកម្មនិងទេសចរណ៍ ព្រមទាំងជាការ​រួមចំណែកដ​ល់ការ​ពង្រឹង និងពង្រីកកិ​ច្ចសហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ លើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ វប្បធម៌ វិនិយោគ និងវិស័យផ្សេងៗទៀត។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានធ្វើកំណែទម្រង់ស៊ីជម្រៅអភិបាល​កិច្ចប្រទេសចិន ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ ខ្សែក្រវាត់ និងផ្លូវសម្រាប់ដែល​មិនត្រឹមដើរតួនាទី​គន្លឹះក្នុងការជំរុញ​កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មចិនប៉ុ​ណ្ណោះទេ តែក៏ជាការគិតគូរ​វែងឆ្ងាយ​សំដៅលើកម្ពស់ការតភ្ជាប់​និងកិច្ចសហប្រត្តិការ​លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និងហិរញ្ញវត្ថុ ព្រមទាំងរវាងប្រជាជន និងប្រជាជន ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោកកផងដែរ ដែលបង្កើតបាននូវ ក្បាលម៉ាស៊ីនថ្មីមួយក្នុងការអូសទាញកំនើនសេដ្ឋកិច្ចពិភពលោកថែមទៀត ។ ទំហំពាណិជ្ជកម្មសរុបរវាង កម្ពុជា និងចិន បានកើនឡើងយ៉ាងឆាប់រហ័សជាមធ្យម២៦% ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។ ក្នុងឆ្នាំ២០១៦ ពាណិជ្ជកម្មទ្វេភាគីកើនដល់៤,៨ ប៊ីលានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជាមានទំហំ ៨៣០ លានដុល្លារ អាមេរិកនិងនាំចូលមានប្រមាណ ៣,៩ ប៊ីលានដុល្លារអាមេរិក ។ ចិនជាប្រទេសវិនិយោគធំជាងគេ នៅកម្ពុជា ដែលគិតត្រឹមឆ្នាំ២០១៦ វិនិយោគរបស់ចិនកើនដល់ ៥,១ ប៊ីលានដុល្លារដែលផ្តោតលើវិស័យមួយចំនួន ដូចជា កម្មន្តសាល សំណង់ វាយនភ័ណ និងអគ្គសនី។ ចំណែកភ្ញៀវទេសចរណ៍ចិនមកកម្ពុជាបានកើនដល់ ៨៣០,០០០ នាក់នៅឆ្នាំ២០១៦ គឺកើន២០%បើធៀបឆ្នាំ២០១៥ ។

សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជានឹងបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅតាមបណ្ដាខេត្តមួយចំនួនរបស់ប្រទេសចិន ដើម្បីអាចដាក់តាំងនូវផលិតផលគំរូរបស់កម្ពុជា, សៀវភៅ, ឯកសារផ្សេងៗពាក់ព័ន្ធនឹងពាណិជ្ជកម្ម, ទេសចរណ៍, វប្បធម៌ និងការវិនិយោគនៅកម្ពុជា បង្ហាញ និងផ្សព្វផ្សាយព័ត៌មានទៅវិញទៅមក សម្រាប់ជាប្រយោជន៍ដល់ប្រជាជន និងអ្នកវិនិយោគចិន។

ក្នុងរយៈពេល ២ទសវត្សកន្លងទៅនេះ កម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចដ៍រឹងមាំ ពោលគឺ៧,៧% ក្នុង១ឆ្នាំ និងរំពឹងថា នឹងបន្តរក្សាបាននូវអត្រាកំណើនមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ក្នុងរយៈពេលមធ្យមខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវអោយអ្នកវិនិយោគទាំងអស់ ចូលរួមជាដៃគូវិនិយោគនៅកម្ពុជា និងសូមធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយសម្រួលដល់ការវិនិយោគ ពិសេសគឺសន្តិភាព, សន្តិសុខ និង ស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងក្របខ័ណ្ឌច្បាប់ និងស្ថាប័ន ដែលប្រកបដោយប្រសិទ្ធភាព, តម្លាភាព, គណនីភាព និងភាពអាចប៉ាន់ប្រមាណបាន។

នៅចុងបញ្ចប់, សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់ពាណិជ្ជករ និងអ្នកវិនិយោគិន ទាំងអស់ ទទួលបានជោគជ័យក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort