សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជាមានការប្ដេជ្ញាខ្ពស់ ក្នុងការចូលរួមការពារ និងទប់ស្កាត់វិបត្តិទឹក

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងប្រា​ប់​​​កិច្ចប្រជុំកំពូលស្ដីពីទឹក លើកទី៣ ក្រោមប្រធានបទ«ការទប់ស្កាត់វិបត្តិទឹក» នាថ្ងៃទី១៥ ខែតុ​លា​​ ឆ្នាំ២០១៩ នាទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ថា កម្ពុជាមានការប្ដេជ្ញាខ្ពស់ ក្នុងការចូល​រួម​​ការពារ និងទប់ស្កាត់វិបត្តិទឹក។

សម្ដេចតេជោ ថ្លែងថា ផែនការយុទ្ធសាស្ត្រ និងសកម្មភាពសំខាន់ៗ ក្នុងការចូល​រួម​កា​​រ​ពា​រ និងទប់ស្កាត់វិបត្តិទឹក រួមមាន បន្តពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិ គោ​លន​យោ​​បាយ ផែនការមេស្ដីពីការគ្រប់គ្រងធនធានទឹកឱ្យមានប្រសិទ្ធភាពខ្ពស់។ បង្កើត និងពង្រឹ​ង​​យន្តការគ្រប់គ្រងធនធានទឹកតាមអាងទន្លេ-ស្ទឹង ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយ​រៀ​ប​ចំ និងអនុវត្តផែនការគ្រប់គ្រងធនធានទឹក និងអាងទន្លេ រួមមាន ការគ្រប់គ្រងធនធានទឹក​ប​ម្រើ​ឱ្យ​គ្រប់វិស័យពាក់ព័ន្ធ ប្រកបដោយតុល្យភាព និងសមធម៌ ការរៀបចំផែនទីស្ដីពីជំនន់ និ​ង​ទឹក​ក្រោមដី ការសាងសង់អាងស្តុកទឹក ទំនប់ការពារទឹកជំនន់ ការពារទឹកប្រៃ ប្រព័ន្ធដោះទឹក និ​ង​ឈានជាបណ្ដើរៗ ក្នុងការធ្វើទំនើបកម្មគ្រប់ជ្រុងជ្រោយ។ កសាងមូលដ្ឋានបច្ចេកទេស ធ​ន​​ធានមនុស្ស និងឈានទៅបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ ដែលប្រមូលផ្ដុំ ទាំងទឹក ទាំ​ង​អាកាសធាតុ ដើម្បីវិភាគ ធ្វើអាជីវកម្ម និងផ្សព្វផ្សាយ បម្រើដល់គ្រប់វិស័យពាក់ព័ន្ធ ទាំង​កម្រិ​ត​ជាតិ និងអន្តរជាតិ ជាពិសេស បម្រើការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក ការបន្ត​វាយ​ត​ម្លៃ​សក្ដានុពលធនធានទឹក និងតម្រូវការទឹក ទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតប​ទៅ​នឹង​ការអភិវឌ្ឍ។ ជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមក្នុងការអភិវឌ្ឍ​វិស័យធ​ន​ធា​ន​ទឹក ព្រមទាំងបង្កើនថវិកាជាតិ និងគៀងគរជំនួយពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេ​ស​ជា​ដៃគូ ដើម្បីអភិវឌ្ឍវិស័យធនធានទឹក ធានាដល់តម្រូវការទឹកក្នុងគ្រប់វិស័យពាក់ព័ន្ធ ប្រកប​ដោ​យប្រសិទ្ធភាព និងចីរភាព។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា គឺជា​ប្រ​ទេស សម្បូរដោយធនធានទឹកសាប ដែលមានប្រភពពីទន្លេមេគង្គ ( ហូរកាត់កម្ពុជា ប្រវែង​ប្រ​​មាណ ៤៨០គីឡូម៉ែត្រ ) ព្រែក និងបណ្ដាស្ទឹងនានា ជុំវិញបឹងទ​ន្លេសាប (ដែលជាបឹងទឹ​ក​សា​បធំជាងគេបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍) ពីដៃទន្លេក៏ដូចជាអាងទឹកផ្សេងៗទៀត ព្រមទាំង​មា​នប្រភពទឹកក្រោមដី ដែលមានសក្ដានពលជាបង្គួរផងដែរ។កម្ពុជាបានចាត់ទុក ទឹកជា «មា​ស​​​ស» ដែលជាកម្លាំងចលករយុទ្ធសាស្ត្រដ៏សំខាន់​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ប្រកបដោ​យ​ចីរភាព។ ជាការពិត ទោះបីកម្ពុជាបច្ចុប្បន្នស្ថិតក្នុងចំណោម​ប្រទេសមានចំណូល​មធ្យម​ម្រិត​ទា​ប តែម្ពុជា​បានខិតខំប្រមូលគ្រប់ប្រភពទុន ទាំងក្នុង និងក្រៅប្រទេស ដើម្បីបម្រើដល់​ការអ​ភិ​វឌ្ឍ និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក ជាមួយដៃគូអភិវឌ្ឍ ស្ថា​ប័នផ្ដល់ហិរញ្ញប្បទាន និងយន្តការតំបន់ និងអន្តរជាតិ ដូចជា គណៈកម្មការទន្លេមេគង្គ កិច្ចស​ហ​ប្រតិបត្តិការមេគង្គ-ឡាងឆាន មហាអនុតំបន់មេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន មេគង្គ-កូរ៉េ មេគង្គ-គង្គា គំនិតផ្ដួចផ្ដើមមេគង្គក្រោម អង្គការស្បៀងអាហារពិភពលោក កម្មវ​ធី​អភិ​វឌ្ឍ​ន៍របស់អង្គការសហប្រជាជាតិ អង្គការឧតុនិយមពិភពលោក គណៈកម្មការអន្តរជាតិ​សម្រា​ប់​​ការស្រោចស្រព និងការដោះទឹក បណ្ដាញអន្តរជាតិស្ដីពីទឹក និងប្រព័ន្ធអេកូឡូស៊ី​នៅ​ក្នុ​ង​ស្រែ​ សមាគមទឹកអន្តរជាតិ និងអង្គការដៃគូទឹកពិភពលោក។

សម្ដេចតេជោ គូសបញ្ជាក់ទៀតថា  ក​ម្ពុ​​ជាទទួលស្គាល់ និងផ្ដល់អាទិភាពខ្ពស់ ដល់ការគ្រប់គ្រងទឹក ខណៈដែលយើងកំពុងបន្តជួប​ប្រ​ទះ​នឹងបញ្ហាប្រឈមនានា ដូចជា កំណើនប្រជាជន ការអភិវឌ្ឍឆាប់រហ័ស និងកំណើន​តម្រូវ​ការពាក់ព័ន្ធនឹងសន្តិសុខទឹក ស្បៀង និងថាមពល។ បន្ថែមលើនេះ ផលប៉ះពាល់ពីការ​ប្រែ​ប្រួលអាកាសធាតុ ក៏មានលក្ខណៈកាន់តែស្រួចស្រាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ និន្នាការនេះ នឹ​ង​ដាក់ចេញនូវគំរោងបន្ថែម លើប្រព័ន្ធធនធានទឹក ក្នុងការធានាចីរភាព និងផលប្រ​យោ​ជន៍​សម្រាប់មនុស្សជំនាន់ក្រោយ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តកិច្ច​សហការ​ឱ្យ​​កាន់តែសកម្មថែមទៀត ជាមួយយន្តការ និងគំនិតផ្ដួចផ្ដើមដែលមានស្រាប់ និងថ្មីៗ ក្នុង​តំ​ប​ន់​ និងពិភពលោក ក្នុងស្មារតីនៃកិច្ចខិតខំប្រឹងប្រែងរួម និងភាពជាដៃគូ ដើម្បីដោះស្រាយនូវ​ប​ញ្ហា​​ប្រឈមទឹកឆ្លងដែន ថ្នាក់តំបន់ និងអន្តរជាតិ សម្រាប់ផលប្រយោជន៍រួំទាំងអស់គ្នា ទាំង​ពេ​ល​បច្ចុប្បន្ន និងទៅអនាគត។

គួរបញ្ជាក់ដែរថា    កិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការទប់ស្កាត់​វិបិ​ត្ត​ទឹក  បានប្រារព្វធ្វើឡើងក្រោមវត្តមានដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ជេណូស អាឌឺ (Janos ADER) ប្រ​ធានាធិបតី នៃសាធារណរដ្ឋហុងគ្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Liqun Jin ប្រធានធនាគារវិនិយោគហេដ្ឋារចនា ស​ម្ព័ន្ធអាស៊ី ឯកឧត្តម Shri Gajendra Singh Shekhawat រដ្ឋមន្រ្តីការបរទេស នៃសា​ធា​រណ​រដ្ឋឥណ្ឌា ព្រមទាំងវត្តមានគណ:ប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសនានាលើស​កលលោ​ក​ជា ច្រើនរូបទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ