សម្តេចតេជោ ហ៊ុន សែន ត្រូវបាន​ទទួលបដិសណ្ឋា​រកិច្ចដោយ​នាយករដ្ឋមន្រ្តីចិន


នៅព្រឹកថ្ងៃទី ១៦ ខែ ឧសភា ដដែលនេះ បន្ទាប់ពីបានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយមន្រ្តី សំខាន់ៗមួយចំនួន របស់រដ្ឋាភិបាលចិនរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ឋស្នាល និងកក់ក្តៅបំផុតពី

លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈាំង រួមទាំងមន្រ្តីឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតមកពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន។ នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ច ជាកិត្តិយសជូន សម្តេចតេជោនាយករដ្ឋមន្រ្តីព្រឹកមិញនេះ គឺមានពិធីត្រួតពល ព្រមជាមួយសម្លេងបាញ់ កាំភ្លើងជ័យអបអរសាទរយ៉ាងគ្រឹកគគ្រេងផងដែរ។ សូមបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ចំនួន៤លើករួចមកហើយ។ លើកទី១ ពីថ្ងៃទី៩-១២ ខែកុម្ភះ ឆ្នាំ១៩៩៩។ លើកទី២ ពីថ្ងៃទី២៤-២៥ ខែមេសាឆ្នាំ២០០៤។ លើកទី៣ ពីថ្ងៃទី១៣-១៧ ខែធ្នូឆ្នាំ២០១០ និងលើក ទី៤ ពីថ្ងៃទី៦-១០ ខែ មេសា ឆ្នាំ២០១៣។ មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងមិត្តចិន គឺត្រូវបានពង្រឹងរឹងមាំថែមទៀត តាមរយៈទស្សនកិច្ចផ្លូវការ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើគោ...

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងជាប្រធាន
beylikdüzü escort escort beylikdüzü beylikdüzü escort