ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នៃប្រទេស CLMTVនៅខេត្តសៀមរាប

សៀមរាប ថ្ងៃទី១៧ ខែកញ្ញា ​ឆ្នាំ២០១៩ -ក្នុងខណៈដែលកម្ពុជាទទួលធ្វើជា​ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់ការងារលើកទី៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាច​ក្រ​ក​ម្ពុ​ជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពីធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្ដី​​ពី​​កិ​ច្ច​សហប្រតិបត្តិការលើវិស័យការងារ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង ប្រទេសវៀ​ត​​​ណា​ម​ (CLMTV) ដែលប្រព្រឹត្តទៅនាថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះនៅខេត្តសៀមរាប។

សន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្ដី​ពី​​កិ​ច្ច​សហប្រតិបត្តិការលើវិស័យការងារ    ស​ម្រា​​ប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀ​ត​ណា​ម នឹងធ្វើឡើងក្រោមប្រធាន​បទ« ការ​ឆ្ពោះ​​​​​​ទៅកាន់កិច្ចគាំពារពលករទេសន្ដរប្រវេសន៍នៅក្នុងប្រទេស CLMTV ៖ កិច្ចសហ ប្រតិបត្តិកា​រ​វិ​​​ស័​យ​សន្តិសុខសង្គម »។ គោលបំណងចម្បងរបស់សន្និសីទ គឺដើម្បីពិភាក្សា ស្វែងរក​ក្របខ័​ណ្ឌ​​​រួមមួយពាក់ព័ន្ធនឹងការធ្វើចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករ ទេសន្ដរប្រ​វេ​ស​ន៍​​នៅក្នុងប្រទេស CLMTV ដូចជា លើកកម្ពស់បន្ថែមទៀតនៃកិច្ចសហប្រតិបត្តិ ការ​លើវិស័យ​ការ​ងា​រក្នុ​​ងប្រទេស CLMTV ។ ជំរុញឱ្យមានការបន្តការចែករំលែកបទពិសោធន៍ និងការងារល្អៗ ក្នុ​ង​ចំណោមប្រទេស CLMTV ពាក់ព័ន្ធនឹងការការពារ និងការលើកកម្ពស់សិទ្ធិ ពលករ​ទេសន្ដរ​ប្រ​វេសន៍ ជាពិសេសចល័តភាពនៃរបបសន្តិសុខសង្គម។ ពិភាក្សាឱ្យមានការ ឯកភាពគ្នា​លើ​យន្តការរួមមួយ ដើម្បីឈានទៅកំណត់អំពីការអនុវត្តចល័តភាព ​នៃរបបសន្តិ សុខសង្គម​នា​ពេ​ល​អនាគត។ ធ្វើការឆ្ពោះទៅកាន់ការរៀបចំក្របខ័ណ្ឌរួមមួយសម្រាប់ប្រទេស CLMTV ស្ដីពីច​ល័​​ត​ភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្ដរប្រវេសន៍។ ជាងនេះ ទៀតតាមរយៈ​ប្រ​ធា​នបទ​នេះ ពិតជា​បានឆ្លើយ​តប​ទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដូ​ច​​ជាក្របខ័ណ្ឌគោល​នយោ​បា​យជាតិគាំពារសង្គម (២០១៦-២០២៥) យុទ្ធសាស្ត្រចតុ​កោណ​ដំ​ណា​​ក់​កាល​ទី៤ និងគោលន​យោ​​បាយ ស្ដីពីទេសន្ដរប្រវេសន៍ការងារ សម្រាប់ប្រទេសកម្ពុជា (​២​​០​​១៩-២០៣០) ដែលបាន​ផ្ដ​ល់​​ការគាំពារសិទ្ធិ និងអត្ថប្រយោជន៍ របស់ពលករទេសន្ដរ​ប្រវេ​ស​ន៍។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ​មាន​ប្រ​​សាសន៍ថា ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានបានប្តេជ្ញារួមគ្នាក្នុងការការពារ និង​លើ​​​កកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍តាមរយៈការចេញសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពី​កា​រ​​​​ការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងសេប៊ូ ប្រទេស​ហ៊្វី​លីពី​ន​​ ឆ្នាំ២០០៧ និងបានចេញឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់​សិទ្ធិ​ពល​ករ​ទេសន្តរប្រវេសន៍ នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីននាឆ្នាំ២០១៧។ ទោះបីជា​មាន​លិខិ​តូ​ប​ករណ៍អាស៊ាន និងបទដ្ឋានអន្តរជាតិក៏ដោយ រដ្ឋជាសមាជិកបានដាក់ចេញនូវ គោលនយោ​បា​យ និងបទដ្ឋានគតិយុត្ត នៅក្នុងប្រទេសរបស់ខ្លួនដើម្បីធានាថា សិទ្ធិផលប្រយោជន៍​កិត្តិ​យ​ស​ និងសេចក្តីថ្លែថ្នូររបស់ពលករទេសន្ដរប្រវេសន៍ត្រូវបានធានា ក្នុងនោះប្រទេសជា​ស​មា​ជិក​បា​ន​បង្កើតឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាច្រើន។ ជាក់ស្តែងកិច្ចសហ​ប្រ​តិ​​បត្តិការលើ វិស័យការងារក្នុងក្របខ័ណ្ឌនៃប្រទេស CLMTV ត្រូវបានចាប់ផ្តើមឡើង​ក្នុង​ឆ្នាំ​២០​១៥ នៅប្រទេសថៃ ស្របតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការប្រទេសទាំង៥នេះ។ តាម​រយៈ​កិច្ចប្រជុំជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ យើងបានរួមគ្នាផ្តួច​ផ្តើម​គិត​គូរ ជាពិសេសលើចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ នៃ​បណ្តា​ប្រទេសទាំង៥៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា