ប្រមុខដឹកនាំកម្ពុជា-ម៉ាឡេស៊ី សម្ដែងនូវការពេញចិត្តទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ

ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯក​ឧត្ដ​ម​ប​ណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានសម្ដែងនូវការពេញចិត្ត​ចំ​ពោះ​ការរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី​រ​វា​ង​​កម្ពុជានិងម៉ាឡេស៊ីលើគ្រប់វិស័យ រួមមាន សន្តិសុខ សេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ ទេ​សច​រ​ណ៍​​​ អប់រំ ការងារ និងវប្បធម៌។ល។ និងបានប្ដេជ្ញាពង្រឹងនិងពង្រីកថែមទៀត និងកិច្ចសហប្រ​តិ​បត្តិ​ការ​ជិតស្និទ្ធទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ ប្រជាជនប្រទេស​ទាំ​ង​ពីរ និងដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុតំបន់ និងនៅលើពិភព​លោ​​ក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ក្រោយពីបញ្ចប់ជំនួបចរចាទ្វេភាគីនាព្រឹក​ថ្ងៃអង្គា​រ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិ​មា​ន​​​ស​ន្តិភាព ក្នុងខណៈដែលឯកឧត្ដមបណ្ឌិត មហាធា មហាម៉ាត់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​មក​​​បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែ​ថា​នេះ​​ជាដំណើរទស្សនកិច្ចលើកទីមួយរបស់ ឯកឧត្ដម មហាធា មហាម៉ាត់ នៅព្រះរាជាណាចក្រ​កម្ពុ​ជាក្នុងអាណត្តិបច្ចុប្បន្ន ដោយសម្ដេចតេជោបានវាយតម្លៃខ្ពស់​ចំពោះទស្សនកិច្ចផ្លូវការ​ជា​ប្រវត្តិ​សាស្ត្រនេះ ហើយទស្សនកិច្ចនេះគឺជាតឹកតាងបង្ហាញអំពី មិត្តភាព សាមគ្គីភាព និងភាព​រឹ​ង​មាំ​នៃទំ​នាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី។ សម្ដេ​ច​តេជោបានអបអរសាទរយ៉ាងកក់ក្ដៅចំ​ពោះ​សមិ​ទ្ធ​ផល​ដ៏ធំធេងដែលប្រទេស ម៉ាឡេស៊ីស​ម្រេ​ច​បាន ក្រោមមាគ៌ាដឹកនាំដ៏ក្លៀវក្លារបស់​ឯ​​កឧត្ដមនាយករដ្ឋមន្ត្រី។

សម្ដេចតេជោ ជឿជាក់ថា ជា​មួយ​សន្ទុះនៃការអភិវឌ្ឍ និងគោល​ដៅ​​ទំនើបកម្ម ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍លើគ្រ​ប់​វិស័យ ប្រទេសម៉ាឡេស៊ីនឹងស​ម្រេ​ច​បានគោល ដៅឈានទៅរកឋានៈជាប្រទេសអភិវឌ្ឍន៍ ជា​ខ្លាសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ហើយ​នឹង​ចូលរួមដើរតួនាទីកាន់តែសកម្ម និងសំខាន់ថែមទៀត នៅ​ក្នុងតំបន់ និងនៅលើឆាកអន្ត​រជា​តិ​។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែង អបអរសាទរចំពោះទិវាបុណ្យជា​តិឯករា​ជ្យលើកទី​៦​២ របស់ម៉ាឡេស៊ី ក៏ដូចជាទិវាផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ដែ​លជាព្រឹត្តិការណ៍កើតឡើងនៅថ្ងៃតែមួយ គឺ៣១ ខែសីហា ឆ្នាំ១៩៥៧។

សម្ដេចតេជោ ហ៊ុន សែ​ន មានប្រសាសន៍ថា បច្ចុប្បន្នទំនាកទំនងពាណិជ្ជកម្ម និងវិនិ​យោ​​គ​រ​វាង​ប្រទេស​ទាំងពីរ(​ក​ម្ពុ​​ជា-ម៉ាឡេស៊ី)មានលក្ខណៈល្អប្រសើរ និងមានវត្តមានធុរកិច្ច​ម៉ា​ឡេស៊ី​ជា​ច្រើននៅកម្ពុជា។ ក្នុ​ង​ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង​ពីរមានចំនួនប្រមា​ណ​​​ជា ៥​០​០លានដុល្លារអា​ម៉េរិ​ក​ ហើយគ្រាន់តែក្នុងឆមាសទី១ ឆ្នាំ២០១៩ ទំហំនេះបានកើន​ឡើ​ង​ដល់​ជា​ង៤០០លានដុល្លារ​អា​ម៉េរិក។ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគកម្ពុជា -ម៉ាឡេស៊ី ខ្ញុំ និងឯកឧត្ដម ម​ហា​ធា​ មហាម៉ាត់ បានឯកភាពឱ្យស្ថាប័នពាក់ព័ន្ធប្រទេសទាំងពីរ រិះរកវិ​ធីពង្រី​ក​ស​ហប្រតិបត្តិការ​ក្នុ​ង​វិ​ស័យ​នេះ​បន្ថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះឱ​កាស​កា​រ​​​ងារ ដែលម៉ាឡេស៊ីផ្ដល់ឱ្យពលករចំណាកស្រុករបស់កម្ពុជា និងបានលើកទឹកចិត្តឱ្យស្ថាប័ន ពា​ក់​ព័ន្ធនៃប្រទេសទាំងពីរ បន្តពង្រឹងក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នាក្នុងវិស័យការងារ និង​ជំ​រុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងសម្របសម្រួល កាន់តែជិតស្និទ្ធ រវាងស្ថាប័ន​ពា​ក់​ព័ន្ធ ដើម្បីការពារសិទ្ធិ និងដោះស្រាយបញ្ហាសុខុមាលភាព ពលករចំណាកស្រុករបស់កម្ពុជា ទៅម៉ាឡេស៊ី។សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះប្រទេសម៉ាឡេស៊ី ដែល​បា​ន​ជួយកម្ពុជា ក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈកិច្ចសហ​ប្រតិបត្តិ​កា​រ​បច្ចេកទេស និងបានផ្ដល់កិច្ចសហប្រតិបត្តិការល្អ ដើម្បីលើកកម្ពស់សុខុមាលភាពពលករ ព​ល​ការិនីដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសម៉ាឡេស៊ី។

សម្ដេចតេជោគូសបញ្ជាក់ថា «ខ្ញុំ និងឯកឧត្ដម មហាធា បានផ្លាស់ប្ដូយោបល់ អំពីស្ថានការណ៍តំបន់ និងពិភពលោក ដែល​ភា​គីទាំងពីរ បានយកចិត្តទុកដាក់ ក្នុងនោះខ្ញុំសូមជម្រាបថា យើងក៏មានការពិភាក្សា ទាក់ទង​កា​រផ្លាស់ប្ដូរមតិ ទៅលើបញ្ហាមួយ ចំនួន ដូចជាបញ្ហាសមុទ្រចិនខាងត្បូង បញ្ហានៅរដ្ឋរ៉ាក់ឃីន ប​ញ្ហា​ទាក់ទងនឹង ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខទៅលើកូរ៉េខាងជើង ហើយនឹងបញ្ហា​ទ​ណ្ឌ​​​​កម្ម របស់ប្រទេសធំៗ ទៅលើប្រទេសមួយចំនួនទៀត ដែលវាមិនមែនគ្រាន់តែជា ទណ្ឌ​ក​ម្ម​លើ​ប្រទេសទាំងនោះទេ ក៏ប៉ុន្តែវាអាចជាទណ្ឌកម្មមកលើប្រទេសដែល មិនជាប់ពាក់ព័ន្ធ ប៉ុ​ន្តែគឺជាដៃគូកិច្ចការ ជាមួយប្រទេសទាំងនោះ»។ សម្ដេចតេជោបន្ថែមថា ចំពោះកិច្ចសហ​ប្រ​តិ​ប​ត្តិ​ការសេដ្ឋកិច្ចក្នុងតំបន់ កម្ពុជា-ម៉ាឡេស៊ីបានយល់ស្របគ្នាថាកិច្ចព្រមព្រៀងភាពជាដៃគូ សេ​​ដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងចូលរួមចំណែក ដល់សមាហរណកម្ម និង​កំណើ​ន​សេ​ដ្ឋ​កិច្ចក្នុងតំបន់ ព្រមទាំងជួយការពារនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហេតុនេះចាំបាច់ ត្រូវតែ​ស​ម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយនេះក្នុងឆ្នាំនេះ។

ឯកឧត្ដមនាយ​ករដ្ឋ​ម​ន្ត្រី​​​ម៉ាឡេស៊ី បានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី នៅ​មានកម្រិតនៅឡើយ ហើយនៅពេលដែលឯកឧត្ដម ត្រឡប់ទៅម៉ាឡេស៊ីវិញ ឯកឧត្ដមនឹង​ប្រា​​ប់ឱ្យប្រជាជនម៉ាឡេស៊ី ពិនិត្យមើលថាតើអ្វីដែលអាចទិញពីកម្ពុជាបានថែមទៀត។ ឯកឧត្ដ​ម​​ថ្លែង​ថា ពិតណាស់ប្រហែលជា អាចទិញអង្ករ និងកសិផលពីកម្ពុជា ព្រមទាំងកាត់បន្ថយឱន​ភា​ព​ពាណិជ្ជកម្ម ដែលកម្ពុជាកំពុងជួបប្រទះ។ ឯកឧត្ដមបន្ថែមថា ម៉ាឡេស៊ីមានពលករខ្មែរ ជា​ច្រើ​នធ្វើការនៅទីនោះ ហើយម៉ាឡេស៊ីបាន យកចិត្តទុកដាក់ ដល់សុខុមាលភាពដើម្បីឱ្យ ពួក​គេ​ទទួលបានអត្ថប្រយោជន៍ពេញលេញពីការងារ នៅក្នុងប្រទេសម៉ាឡេស៊ី។

ឯក​ឧត្ដ​ម​ប​ណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ថ្លែងបញ្ជា​ក់​ថា​នៅ​ក្នុងជំនួបពិភាក្សាគ្នានោះ «យើងមានការពិភាក្សា ពីបញ្ហាអន្តរជាតិ ក្នុងនោះការដាក់​ទ​ណ្ឌ​ក​ម្ម ​ដែលធ្វើឱ្យប៉ះពាល់ មិនត្រឹមតែប្រទេសដែលរងទណ្ឌកម្មផ្ទាល់ទេ ប៉ុន្តែប្រទេសផ្សេងទៀត ដែ​លមិនមាន ទំនាស់ជាមួយប្រទេសនោះ ក៏ត្រូវបានហាមឃាត់មិនឱ្យ ធ្វើធុរកិច្ចជាមួយ​ប្រ​ទេ​សនោះ ដោយសារតែការដាក់ទណ្ឌកម្ម។ នេះជារឿងអយុត្តិធម៌ណាស់ ព្រោះប្រទេសតូច មិ​ន​អា​ចដាក់ទណ្ឌកម្ម លើប្រទេសណាទេ ប៉ុន្តែមានតែមហាអំណាចទេ ដែលដាក់​ទណ្ឌកម្ម​ទៅ​លើ​គេ ហើយដាក់សម្ពាធឱ្យប្រទេសតូច មិនឱ្យមានសេរីភាព ទោះគេកំពុងនិយាយ ពីរឿង​សិ​ទ្ធិ​មនុស្ស អំពីសេរីភាព គឺគេយកសិទ្ធិសេរីភាព របស់យើង ដោយដាក់ទៅប្រទេស​ដៃគូ​ពាណិជ្ជកម្ម នេះជារឿងអយុត្តិធម៌ណាស់»។

ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្លែងថា អង្គ​ការ​ស​ហប្រជាជាតិ ជាវេទិកាដ៏ល្អដែល យើងអាចលើកបញ្ហាទាំងអស់នេះទៅពិភាក្សា៕

ដោយ​ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort