សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះក្រសួង មន្ទីរពាក់ពន្ធ័ និងក្រុមការងារទាំងអស់សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៧ ប្រកបដោយជោគជ័យ


ថ្ងៃនេះកម្ពុជាបានរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៧ ប្រកបដោយជោជ័យ។ ខ្ញុំសូមអរគុណក្រសួង មន្ទីរពាក់ព័ន្ឋ និងក្រុមការងារទាំងអស់ដែលបានចូលរួមរៀបចំវេទិកានេះប្រកប ដោយលទ្ឋផលល្អ ដែលជាមោទនៈភាពរបស់កម្ពុជាយើងទាំងមូល។ នៅថ្ងៃស្អែកនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាជាន់ខ្ពស់ទៅចូលរួម

“វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិ” នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៤ -១៥ ឧសភា ឆ្នាំ ២០១៧ ហើយនៅថ្ងៃទី ១៦-១៧ ខ្ញុំនឹងធ្វើទស្សនៈកិច្ចផ្លូវការនៅប្រទេសចិន តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈៀង និង លោកប្រធានាធិបតីចិន ស៊ី ជិនពីង។ ខ្ញុំព្រះករុណា សូមថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ថ្វាយជូន ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៦៤ព្រះវស្សា យាងចូល៦៥ព្រះវស្សា សូមព្រះអង្គមានព្រះកាយពលមាំមួន ព្រះបញ្ញាញ្ញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុ យឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទូទាំងប្រទេសជានិរន្តន៍តរៀងទៅ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ