ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ

ភ្នំពេញ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ -តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងជាប្រធានប្តូរវេនរបស់អាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៤  ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងការអញ្ជើញអមដំណើរ សម្តេចតេជោនាយ​ករដ្ឋ​មន្រ្តី  រួមមាន​ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ  ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់​នៃរាជរដ្ឋាភិបាល និង​ថ្នាក់​ដឹកនាំធុរកិច្ច​នៃ​សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»​​ នឹងផ្តោតការយកចិត្តទុកដាក់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងកុងសង់​ស៊ុស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។ ទន្ទឹមនេះ កិច្ច​ប្រជុំ​កំពូលក៏នឹងរិះរកមធ្យោបាយនានាក្នុងការធ្វើឱ្យអាស៊ានឈានទៅកាន់កម្រិតខ្ពស់​ថែម ទៀត ប្រកបដោយចីរភាព និងមានការតភ្ជាប់ដោយរលូន។

ស្របពេល​ជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី  ក៏នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំ និងកម្មវិធីមួយចំនួន ដូចជា កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/​រដ្ឋាភិ​បាលអាស៊ាន​ ជាមួយតំណាងអន្តរសភាអាស៊ានកិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/ន​រដ្ឋាភិបាល​អាស៊ាន​ ជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/​រដ្ឋាភិបាលអាស៊ាន​ ជាមួយតំណាងយុវជនអាស៊ាន។

ជាមួយគ្នានេះ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ច​ប្រជុំលើកទី១៩របស់ក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខ អាស៊ាន និងកិច្ចប្រជុំ លើកទី២៣របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដែលកិច្ចប្រជុំទាំងនេះ នឹងប្រព្រឹត្ត ទៅពីថ្ងៃទី ២១-២២ ខែមិថុនា ឆ្នាំ ២០១៩។

ក្នុងឱកាសកិច្ចប្រជុំនេះដែរ ក៏មានការរំពឹងទុកថា លទ្ធផលនៃកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៤ នឹងឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញ​ដំណើរការកសាង​សហ​គមន៍ និងលើកកម្ពស់ភាពជាដៃគូរបស់អាស៊ានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅ​ក្នុង​ចំណោមបញ្ហាផ្សេងៗទៀត ដើម្បីសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែង ក្នុងតំបន់ ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនអាស៊ាន៕

ដោយ អ៊ុន រិទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Da...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Daejoo KC
beylikdüzü escort escort beylikdüzü beylikdüzü escort