រដ្ឋមន្ត្រីការបរទេសទីម័រឡេស្ត ថ្លែងអណរគុណចំពោះការ​គាំទ្រទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្ដម Dionisio da Costa  Babe Soares រដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិ​បត្តិ​កា​រ​នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណចំពោះការគាំទ្រ​ទាំង​ឡា​​​​​​យរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា​ចំពោះប្រទេសទីម័រឡេ​ស្ត​។​

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ​ប្រាប់​អ្ន​ក​​យកព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរា​ជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Dionisio da Costa  Babe Soares រដ្ឋម​ន្ត្រីកា​រប​រ​ ទេស និងកិច្ចសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងគណៈប្រ​តិ​ភូ​​ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងខណៈដែលឯកឧត្ដម​អញ្ជើញ​មកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្ដម Babe Soares បានពាំ​នាំ​នូវការគោរព​និងពាក្យផ្ដាំផ្ញើសាកសុខ​ទុក្ខពីនាយក​រដ្ឋមន្ត្រី និងប្រធានាធិបតីទីម័រឡេស្ត​ជូន​ចំ​ពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយបានជម្រាប​ជូនសម្ដេចតេជោថា ឯកឧត្ដមានការ​គោរ​ពសម្ដេចតេជោយ៉ាងខ្លាំង ចំពោះវីរភាពដឹកនាំរបស់​សម្ដេចតេជោ និងការយកចិត្តទុកដាក់​ចំ​ពោះ​ប្រជាជន និងប្រទេសកម្ពុជា របស់សម្ដេច​តេជោ។ ឯកឧត្ដមបាន​បន្ត​ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅកាន់​ប្រទេសទីម័រឡេស្តកាល​ពី​ឆ្នាំ​២០១៦ បានធ្វើឱ្យប្រទេស និងប្រជាជនទីម័រឡេស្ត មាន​អារម្ម​ណ៍​ហាក់បីដូចជា ប្រទេសមួ​យ​មាន​សម្ព័ភាពជាមួយនឹងកម្ពុជា។ ឯកឧត្ដក៏បានថ្លែង​អំណរ គុណជូនចំពោះសម្ដេចតេជោ ហ៊ុ​ន​ សែន ផងដែរចំពោះនូវរាល់ការគាំទ្រទាំងឡាយ ដែល​សម្ដេចតេជោ​បានផ្ដល់ឱ្យប្រទេស​ទី​ម័​រ​​ឡេស្ត ហើយក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមក​កាន់ព្រះរាជាណាចក្រកម្ពុជា​នាពេ​ល​នេះ​ គឺដើម្បីធ្វើយ៉ាងណាពង្រឹងនូវទំនាក់ទំនង កិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកា​ន់​​តែរីកចម្រើនខ្លាំងក្លាឡើងថែមទៀត។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការផ្ដាំផ្ញើសាក​សួរ​សុខទុក្ខ ហើ​យ​ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការទទួលយកចិត្ត​ទុកដាក់ក្នុង​ដំណើរ ទស្សនកិច្ច​រប​ស់សម្ដេចទៅកាន់ប្រទេសទីម័រឡេស្ត កាលពីឆ្នាំ២០១៦កន្លងមក។ សម្ដេចតេ​ជោនាយក​រដ្ឋ​មន្ត្រី​បានមានប្រសាសន៍បន្តថា នៅក្នុងដំណើរទស្សនកិច្ចនោះ សម្ដេចបានកត់​សម្គាល់​ឃើញ​ប្រ​ទេ​សទីម័រឡេស្ត បានត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ការចូលខ្លួនជា​សមាជិកអាស៊ាន ទាំង​ការ​រៀបចំឱ្យមានស្ថានទូតទាំងអស់នៅគ្រប់បណ្ដាប្រទេសអាស៊ាន ក៏ដូចជាសមត្ថភាព​របស់​ម​ន្ត្រី​​រាជការ  និងសេដ្ឋកិច្ច ហិរញ្ញវត្ថុ របស់ទីម័រឡេស្តផងដែរ។ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី​រវា​ង​ប្រទេសទាំងពីរ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា គប្បីណាប្រឹងប្រែងរួម​គ្នាធ្វើយ៉ាង​ណា​ ជំរុញនូវអ្វីដែលប្រទេសទាំងពីរអាចធ្វើបាន ដើម្បីពង្រីក​កិច្ចសហប្រតិបត្តិការរួមលើ​វិស័​យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ក៏ដូចជា វប្បធម៌ ជាដើម។ សម្ដេច​តេជោ​នាយ​ករដ្ឋមន្ត្រីក៏បានថ្លែងនូវសេចក្ដីរីករាយផងដែរ ចំពោះ និស្សិតទីម័រឡេស្តចំនួន១០រូប ដែល​ត្រូវ​បានមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួល​អាហាររូបករណ៍មកសិក្សានៅកម្ពុជា ដែ​ល​​សម្ដេចបានផ្ដល់ជូនកាលពីឆ្នាំ២០១៦កន្លងមក៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា
beylikdüzü escort escort beylikdüzü beylikdüzü escort