សម្ដេចតេជោបញ្ជាក់ថា ឆ្នាំក្រោយមិនមានរឿងច្រំដែលកើតឡើងអំពីស្ថានភាពកង្វះអគ្គិសនីទៀតទេ

ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា​ ឆ្នាំ២០១៩ — ដោយបង្ហាញពីវិធានការជាច្រើនជុំវិញបញ្ហាប្រភពអគ្គិសនីរួមមាន រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ហ្គាស ការវិនិយោគលើម៉ាស៊ីនភ្លើងដោយប្រើប្រេងខ្មៅ រោងចក្រអគ្គិស​នីដើរ​ដោ​យពន្លឺព្រះអាទិត្យនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន បានថ្លែងបញ្ជាក់ថា ឆ្នាំក្រោយមិនមានរឿងច្រំដែល កើតឡើងអំពីស្ថានភាព​កង្វះអគ្គិស​នី​ប្រើ​ប្រាស់ទៀតនោះទេ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣១៦១នា​ក់​​ នាព្រឹកថ្ងៃចន្ទ ខែ​ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល​សន្និ​បាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូ​វ​នេះ​រដូ​វប្រាំងបានបញ្ចប់ រដូវវស្សាបានចូលមកដល់ប្រមាណ២សប្តាហ៍ហើយ កម្ពុជាបានរួច​ផុ​ត​ កង្វល់អំពីបញ្ហាខ្វះទឹកប្រើប្រាស់ ដែលមុននេះមានការកង្វល់ខ្លាំងណាស់ ប៉ុន្តែត្រូវ​បាន​ដោះ​ស្រា​យបញ្ហា ដោយទីកន្លែងខ្លះខ្វះទឹក មានមន្ត្រីរាជរដ្ឋាភិបាល សប្បុរសជន និងអង្គការក្រៅ​រដ្ឋា​ភិ​បាល បានជួយយកទឹកទៅផ្តល់ឱ្យប្រជាពលរដ្ឋ និងជីកបន្ថែមអណ្តូងទឹក ដូច្នេះបញ្ហាការ​ខ្វះ​ខាតទឹកត្រូវបានបញ្ចប់ ក្នុងពេលរដូវវស្សាចូលមកដល់។

សម្ដេចតេជោនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ ចាត់ទុកការខ្វះខាត់អគ្គិសនីក្នុងឆ្នាំនេះ ក្លាយជា បទពិសោធន៍ និងផ្តល់ជាមេរៀន​យ៉ាង​ច្រើន​សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែឆ្លងកាត់មេ រៀនទាំងនេះ សម្តេចបញ្ជាក់ថា នឹងគ្មាន​ប​ញ្ហា​​ច្រំ​ដែល​នេះកើ​ត​ឡើងទៀតឡើយនៅឆ្នាំ ក្រោយ។ សម្ដេចតេជោ ថ្លែងថា បទពិសោធន៍​ឆ្នាំ​នេះ ផ្ដល់មេរៀនឱ្យយើង ដូច្នេះហើយបាន ជាការរៀបចំសម្រាប់ឆ្នាំក្រោយ គឺបានរៀប​ចំរោង​ចក្រ​អគ្គិសនីដើរដោយធ្យូងថ្មមាន អានុភាពចំនួន៣៧០មេហ្គាវ៉ាត់ បានដំណើរការរួចរាល់​ហើ​​​យៗ​នៅ​សល់រោង​ចក្រមួយទៀត មានអានុភាពចំនួន១៣៥មេហ្គាវ៉ាត់ ដែលកំពុងខិត​ខំដា​ក់​ឱ្យ​ដំណើរការក្នុងថ្ងៃនេះ។

ប៉ុន្តែសូមបញ្ជាក់ថា ទីក្រុងភ្នំពេញយើងត្រូវត្រៀមអគ្គិសនីចំនួន៤០០​​មេហ្គា​វ៉ាត់ ដែលឥឡូវបានអនុម័តថវិការួចហើយ ដើម្បីចាប់ផ្ដើម​បញ្ជា​ទិញម៉ាស៊ីន ​ដោយ​ធ្វើយ៉ាងណា រៀបចំឱ្យហើយនៅខែតុលាខាងមុខ ដែលក្នុងនោះ ២០០មេហ្គាវ៉ាត់​ ទិញ​ពី​ប្រទេសហ្វាំងឡង់ និង២០០មេហ្គាវ៉ាត់ ទិញពីប្រទេសអាល្លឺម៉ង់ ដោយយក​មកដំឡើងត្រៀម​ទុ​ក នូវពេលដែលវារីអគ្គិសនីបញ្ចេញភ្លើងមិនគ្រប់។ ដូច្នេះឆ្នាំក្រោយទីក្រុង​ភ្នំពេញគ្មានហេតុ​ផ​ល​ ដែលនិយាយថាខ្វះអគ្គិសនី ហើយត្រូវការទិញទៀតទេ។

សម្តេចតេជោបានឱ្យដឹងដែរថា ក្នុង​ដំ​ណើរ​ទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីសប្តាហ៍មុននេះ សម្តេចបានពិភាក្សា​ជាមួយ នា​យ​ករដ្ឋមន្ត្រីជប៉ុន ដើម្បីឱ្យរដ្ឋាភិបាលជប៉ុនជួយដល់កម្ពុជា លើបញ្ហាខ្វះខាតអគ្គិសនី ដោយ​សុំឱ្យ​ជប៉ុនផ្តល់នូវហិរញ្ញប្បទាន ដើម្បីបន្តការវិនិយោគលើបណ្តាញតង់ស្យុងខ្ពស់​៥០០គីឡូវ៉ុ​ល​ ចាប់ពីព្រំដែនឡាវ មកដល់រាជធានីភ្នំពេញដែលមានចម្ងាយ៣៥០គីឡូម៉ែត្រ ព្រោះកម្ពុជា​បាន​ចរចាជាមួយឡាវរួចហើយ ដោយឡាវមានអគ្គិសនីតែគ្មានទីផ្សារដើម្បីបញ្ចេញ។

សម្ដេច​តេ​​ជោ ថ្លែងទៀតថា ជាងនេះទៀតក៏មានម៉ាស៊ីនមួយចំនួនកំពុងតែដំឡើង ដូចជាក្រុមហ៊ន​មក​ពី​ប្រទេសម៉ាឡេស៊ី កំពុងតម្លើងនៅឯខេត្តព្រះសីហនុ ដែលមានអានុភាព ១៣៥មេហ្គាវ៉ាត់ ដោ​យ​​យកម៉ាស៊ីន ពីក្រុមហ៊ុន JE របស់អាម៉េរិក យកមកដំឡើងដោយ ក្រុមហ៊ុន តូស៊ីបា របស់ជប៉ុន​។​ ដូច្នេះយើងត្រូវមានថាមពលអគ្គិសនី ដើរដោយទឹកនៅរដូវ វស្សា ហើយខែប្រាំងត្រូវមានថាម​ព​លអគ្គិសនី ដើរដោយវារីអគ្គិសនីផង រួមជាមួយ ធ្យូងថ្ម ហ្គាស និងប្រេងខ្មៅផងដែរ។

សម្ដេ​ច​តេ​ជោគូសបញ្ជាក់ថា ផែនការអគ្គិសនី ត្រូវរៀបចំឡើវិញ ដើម្បីឱ្យទាន់និងការ រីកលូត​លាស់​របស់​​ប្រទេស។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បាន ថ្លែងនូវការអធ្យា ស្រ័យពីប្រជាពលរដ្ឋ ដែ​ល​កន្លងទៅមានកាត់ភ្លើងនៅកន្លែងនេះ ឬកន្លែងនោះ ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក ក៏ប៉ុន្តែ​ឥឡូវ​តាមរយៈការខិតខំរបស់យើង ឆ្នាំក្រោយមិនមានរឿងច្រំដែលកើតឡើងអំពីស្ថាន​ភាព​ក​ង្វះ​​អគ្គិសនីនេះទេ បើទោះបីជា វារីអគ្គិសនីដើរមិនបាន ក៏ប៉ុន្តែអគ្គសនីដែលដើរដោយធ្យូងថ្ម ហ្គា​ស និងប្រេងឥន្ធនៈ និងត្រូវដំណើរការដើម្បីបំពេញឱ្យការខ្វះខាត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort