សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានក្រុមហ៊ុន Unilever ប្រចាំអាស៊ីអាគ្នេយ៍ និងអូស្ត្រាលី

នៅព្រឹកថ្ងៃដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានបន្តអនុញ្ញាតឲ្យ លោក Pier Luigi Sigismondi ប្រធានក្រុមហ៊ុន យូនីលីវើ (Unilever) ប្រចាំអាស៊ីអាគ្នេយ៍ និងអូស្ត្រាលី ចូលជួបពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន Unilever បានសម្ដែងនូវការអបអរសាទដល់

សម្ដេចតេជោ ហ៊ុន សែន ចំពោះ ជោគជ័យដែលទទួលបានអំពីការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន២០១៧ នៅទីក្រុងភ្នំពេញ។ លោកប្រធានក្រុមហ៊ុនមានសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា ពិសេសប្រតិបត្តិការរបស់ក្រុមហ៊ុន Unilever នៅក្នុងប្រទេសកម្ពុជាតែម្ដង។ លោក Pier បានមានប្រសាសន៍ថាកម្ពុជាមានស្ថិរភាពនយោបាយ និងមានសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ក្រុមហ៊ុន Unilever កំពុងតែផ្ដោតការយកចិត្តទុកដាក់ លើការពង្រីក ប្រតិបត្តិការក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាដែលនឹងជួយលើវិស័យសេដ្ឋកិច្ច និងសង្គម។ ពាក់ព័ន្ធនឹង វិស័យសង្គមកិច្ច ក្រុមហ៊ុនរបស់លោកកំពុងតែជួយកុមារកម្ពុជា ជាពិសេស ទៅលើបញ្ហាសុខភាពមាត់ធ្មេញ និងជួយដល់វិស័យអប់រំ និងស្ត្រី ដើម្បីឱ្យមានមុខរបរ និងការចាប់ផ្ដើមមុខរបររបស់ខ្លួន។ លើសពីនេះទៅទៀត លោកប្រធានក្រុមហ៊ុនក៏គោរពជំរាបជូនសម្ដេចតេជោថា នៅក្នុងពេលនេះ ក្រុមហ៊ុនរបស់លោក កំពុងត្រៀមខ្លួនដើម្បីធ្វើយ៉ាងណាចូលរួមចំណែកជំរុញ ឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនលឿនទៅមុខថែមទៀត ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះវត្តមានរបស់ក្រុមហ៊ុន និងស្វាគមន៍ ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Unilever នៅក្នុងកម្ពុជា ។ សម្ដេចតេជោ បានមានប្រសាសន៍ ផងដែរថា ក្រុមហ៊ុនគប្បីពិចារណា ក្រៅពីជួយបញ្ហាសង្គមហើយនោះ គឺគួរតែបង្កើតរោងចក្រនៅក្នុង ប្រទេសកម្ពុជាតែម្ដងដែលនឹងផ្តល់នូវការងារជាច្រើនដល់ពលរដ្ឋព្រមជាឱកាសសម្រាប់ពលរដ្ឋកសាងសមត្ថភាពផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...