សម្តេចប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញ​ទស្សនកិច្ចជាផ្លូវការ​នៅប្រទេសវៀតណាម និងឡាវ

ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ -សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅ​សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។  ជាមួយ​គ្នានេះ សម្ដេចប្រធានរដ្ឋសភា ក៏បន្តដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅ​សាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិត​ឡាវ ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។

ការអញ្ជើញបំពេញទស្សនកិច្ចរបស់សម្ដេចប្រធានរដ្ឋសភានិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា​កម្ពុជានេះ ធ្វើឡើងតមតាមការអញ្ជើញរបស់លោកជំទាវ ង្វៀន ធីគីមងិន (NGUYEN THI NGAN) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ ផានី យ៉ាងថូទូ (PANY YATHOTOU) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម គណៈប្រតិភូរដ្ឋសភាកម្ពុជា​នឹងជួបពិភាក្សាការងារទ្វេភាគី និងសម្តែងការគួរសមជាមួយមន្រ្ដីជាន់ខ្ពស់របស់សមភាគីវៀត ណាម ព្រមទាំងចូលរួមកម្មវិធីសំខាន់ៗមួយចំនួន ដូចជា ជួបពិភាក្សាជាការងារទ្វេភាគីជាមួយ​លោកជំទាវ ង្វៀន ធីគីមងិន  ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម ង្វៀន ភូជុង (NGUYEN PHUR TROUNG) ​អគ្គលេខាធិការមជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម  និងជាប្រធានរដ្ឋវៀតណាម។ ជួបជាមួយឯកឧត្តម ង្វៀន ស៊ុនហ្វុក (NGUYEN XUAN PHUC) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ជួបសវនាការ និង​សម្តែងការគួរសមជាមួយ ឯកឧត្តម ជិន ថាញ់មិន (TRAN THANH MAN) ប្រធានគណៈ​កម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម។

ជាមួយគ្នានេះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានអនុញ្ញាតឱ្យលោក VU MAO ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសមផងដែរ។ ទន្ទឹម នេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ក៏មានការចុះហត្ថលេខាលើកឯកសារ កិច្ចសហប្រតិ​បត្តិ​ការរវាងរដ្ឋសភា   និងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃរដ្ឋសភាប្រទេសទាំងពីរផងដែរ។

បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរួចមក គណៈប្រតិភូរដ្ឋសភាកម្ពុជា​ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងបន្ត​ដំណើរ​ទស្សនកិច្ចនៅប្រទេសឡាវ។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណ​រដ្ឋប្រជាធិបតេយ្យ ប្រជាមានិត​ឡាវនេះដែរ គណៈប្រតិភូរដ្ឋសភាកម្ពុជា នឹងចូលរួមពិភាក្សាទ្វេភាគី និងសម្តែង​ការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ភាគីឡាវ និងចូលរួមកម្មវិធីសំខាន់មួយចំនួន​ដូច ជា  ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ ផានី យ៉ាថទូ ប្រធានរដ្ឋសភានៃ សាធារ​ណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ, ជួបសវនាការ និងសម្តែងការគួរសម ជាមួយ​ឯកឧត្តម ប៊ុនញ៉ាំង វ៉ូរ៉ាជិត (BOUNHANG VORACHITH) ប្រធានាធិបតីនៃសាធារណរដ្ឋ​ប្រជាធិប តេយ្យប្រជាមានិតឡាវ។ ជាមួយគ្នានេះ គណៈប្រតិភូសភាកម្ពុជាក៏មានកិច្ចប្រជុំ ផ្លាស់ប្តូរ​បទ ពិសោធន៍ រវាងអគ្គលេខាធិការដ្ឋសភាកម្ពុជា និងអគ្គលេខាធិការរដ្ឋសភាឡាវ ផងដែរ។

បើតាមកាលបរិច្ឆេទនៃការគ្រោងទុក គណៈប្រតិភូរដ្ឋសភាកម្ពុជា នឹងធ្វើមាតុភូមិនិវត្តន៍​មកកាន់មាតុប្រទេសវិញនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort