ព្រះករុណា ព្រះមហាក្សត្រស្ដេចយាងទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅសាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩– ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជា ណា ចក្រកម្ពុជា ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាង ចា ក  ចេញពីកម្ពុជាហើយតាមព្រះទីនាំងយន្តហោះពិសេស នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ដើម្បីទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលប្រព្រឹត្តទៅនៅសាធារណរដ្ឋប្រជា មានិត ចិ   ន។

យាងនិងអញ្ជើញ ជូនព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ នៅឯព្រលានយន្ត ហោះ     អន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេ ច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ ន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការ ពា រ ជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត។ ដោយឡែកឯកអគ្គរដ្ឋទូត ចិនប្រចាំកម្ពុ ជា  ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។  នៅក្នុងព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ចុះ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ផ្ញើជូនជនរួមជាតិ បានគូសបញ្ជាក់ថា ទូលព្រះបង្គំ ខ្ញុំព្រះ ករុ ណា  ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេ រៈ គ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មា មីង  បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៩ ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅសាធារណរដ្ឋ ប្រជា មា និ ត  ចិន។ នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្ដេច វិបុល សេ នាភក្កី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុង ឋានៈ ជា ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា កិច្ចសន្ទនាស្តីពីអរិយធម៌អាស៊ី ត្រូវបានស្នើឡើងដោយ ឯកឧត្ដម ប្រ ធា នាធិបតីចិន ស៊ី ជិនពីង នៅក្នុងសន្និសីទប្រចាំឆ្នាំប៉ូអាវ ខេត្តហៃណាន ប្រទេសចិន កា ល ពី ខែ មីនា ឆ្នាំ២០១៥។ ឯកឧត្ដមប្រធានាធិបតី បានលើកឡើងថា ការបង្កើតឱ្យមាន កិច្ចសន្ទនា អរិ យធម៌អាស៊ីនេះ ក្នុងបំណងពង្រឹងការផ្លាស់ប្តូររវាងយុវជនវ័យក្មេង សង្គមស៊ីវិល តំបន់ និង ប្រ ព័ន្ធផ្សព្វផ្សាយនានា ហើយបង្កើតបណ្តាញនៃការផ្លាស់ប្តូរការគិត និងកិច្ចស ហប្រតិបត្តិ កា រ   ជាពិសេសធ្វើឱ្យប្រជាជនអាស៊ីអាចសប្បាយរីករាយនឹងមានស្មារតីកាន់តែរឹងមាំខ្លាំ ងក្លាបន្ថែម ទៀ ត ព្រមទាំងធ្វើឱ្យកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់កាន់តែមានថាមពលខ្លាំងឡើង។ កិច្ច ប្រជុំសន្ទនាអរិយធម៌អាស៊ីនេះ នឹងផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី ការ យ ល់ដឹងពីគ្នាទៅវិញទៅមកនិងសហគមន៍រួមវាសនា។ គោលបំណងសំខាន់ គឺឆ្ពោះទៅមុខ ដើ ម្បី ទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌នៅអាស៊ីនិងពិភពលោក បង្កើតជាវេទិកា ស ម្រា ប់ការរៀនសូត្រពីគ្នាទៅវិញទៅមកនិងការអភិវឌ្ឍទៅវិញទៅមក បង្កើនទំនុកចិត្ត លើវប្ប ធ ម៌  អា ស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និង ការជឿទុកចិត្ត គ្នាទៅវិញ ទៅ ម ក រួមកម្លាំងគ្នាដោយមានការយោគយល់គ្នាក្នុងការអភិវឌ្ឍតំបន់អាស៊ី ជំរុញឱ្យមានភាព រឹងមាំ នៃ ការបង្កើតថ្មីនៅអាស៊ី ផ្ដល់ការគាំទ្រខាងស្មារតីដល់សហគមន៍រួមវាសនា នៅអាស៊ីនិង សហ គ ម ន៍រួមវាសនារបស់មនុស្សជាតិ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ