ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមពិធីបុណ្យសពអតីត ប្រធានរដ្ឋវៀតណាម នៅទីក្រុងហាណូយ

 ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដែលក្នុងនោះរួមមាន គណៈប្រតិភូគណ​បក្សប្រជា​ជន​ក​​​ម្ពុ​​ជា រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ធ្វើដំណើរទៅកាន់ទីក្រុងហាណូយ នៃសា​ធារ​​ណ​រដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ តាមជើងយន្តហោះ​ពិ​សេ​ស ដើម្បីចូលរួមក្នុងពិធីបុណ្យសព ឯកឧត្តមឡេ ដឹកអាញ់ អតីតប្រធានរដ្ឋ នៃសាធារ​ណ  រ​ដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ​២​០​១​៩ ដោយជរាពាធ។

អញ្ជើញជូនដំណើរគណៈប្រតិភូនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឯកឧត្ដមឧ​ប​នាយករដ្ឋមន្ត្រី យឹម ឆៃលី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងឥស្សរជនជាន់ខ្ពស់​រា​ជរដ្ឋាភិបាលជាច្រើនរូបទៀត។ ដោយឡែកមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជា ក៏មានវត្ត​មា​ន​ក្នុងឱកាសនោះដែរ។

ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាន​ប្រាប់​ក្រុ​មអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា គណៈប្រតិភូអមដំណើ​រសម្ដេ​ចតេ​ជោទៅកាន់​ប្រទេសវៀតណាមនេះរួមមាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្ត្រី​ក្រសួងការពារជាតិ លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួ​​ង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ ផ្នែក​យោ​ធា​ រួម​មាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួម​ជាមួយនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ ឯកឧត្ដមបានឱ្យដឹងដែរថា តាមការគ្រោងទុក នា​រា​ត្រី​ថ្ងៃទី០២ ខែឧសភានេះ ឯកឧត្ដម​នាយក​រដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹង​រៀបចំពិធីជប់លៀង ទទួលសម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បីថ្លែងអំណរគុណចំពោះសម្ដេចដែ​លបាន​អ​ញ្ជើ​ញ​មកចូលរួមពិធីបុណ្យ​សព​របស់អតីតប្រធានរដ្ឋវៀតណាមរូបនេះ។ ដោយ​ឡែ​​ក នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩ព្រឹក សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹង​ដឹ​ក​​​​នាំគណៈប្រតិភូចូលទៅគោរពវិញ្ញាណ​ក្ខន្ធសព ដើម្បីជាកិច្ចលាគ្នាជាលើកចុងក្រោយ។

គួររម្លឹកថា ឯកឧត្ដម ឡេ ដឹកអាញ់ បានទទួលមរណភាព ក្នុងអាយុ ៩៩ ឆ្នាំ កាលពី   វេ​លា​​យប់ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ ដោយសារ រោគាពាធ។ ឯកឧត្ដម ឡេ ដឹកអាញ់ បា​ន​​​​ចំណាយពេលភាគច្រើនក្នុងមួយជីវិត របស់ឯកឧត្ដម នៅឯភាគខាងត្បូង ប្រទេសវៀត​ណា​ម ជាទីដែលរូបឯកឧត្ដមបានចូលរួមក្នុងសង្គ្រាម ប្រឆាំងនឹងអាម៉េរិក។ ឯកឧត្តម ឡេ ដឹ​ក​អា​ញ់​​ ក្នុងឋានៈជានាយទាហាន ដែលក្រោយមកទៀត ជាប្រធានរដ្ឋវៀតណាម បាន​ចំ​ណា​យ​ពេ​ល​វេលា នៅក្នុងជីវិតរបស់ឯកឧត្តម ក្នុងការជួយរំដោះអាយុជីវិតប្រជាជនកម្ពុជា ពីរបបប្រ​ល័​យ​ពូជសាសន៍ ប៉ុល ពត និងជួយទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបមួយនេះ ក៏ដូចជា​ការ​ឧ​បត្ថម្ភគាំទ្រគ្រប់បែបយ៉ាង នៅពេលដែលកម្ពុជា ទើបតែងើបពីរបបប្រល័យពូជសាសន៍។

គណៈប្រតិភូជាន់ខ្ពស់ ដែលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងវិលត្រឡប់​មក​កាន់មាតុភូមិវិញ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort