លោកជំទាវ អោង សានស៊ូជី មានការចាប់អារម្មណ៍លើសិលាចារឹកភូមា​នៅតំបន់អង្គរ ដែលបង្ហាញថា កម្ពុជា និងភូមាមានទំនាក់ទំនងតាំងពីសម័យបុរាណ

សៀមរាប  ខែឧសភា ឆ្នាំ២០១៩​ — នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ាអមដំណើរដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការ នារី បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលជាប្រាសាទ​បុរាណ​ដ៏អស្ចារ្យរបស់ខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក។

បើតាមការបញ្ជាក់ឱ្យដឹងពី លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ​ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ដែលជាអ្នកបកស្រាយពន្យល់ផ្ទាល់​ដល់លោកជំទាវ អោង សានស៊ូជី អំពីប្រវត្តិប្រាសាទបុរាណខ្មែរ បានលើកឡើងថា នៅក្នុង​ដំណើរទស្សនកិច្ចនៅលើទឹកដីអង្គរនេះ លោកជំទាវ អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសា​ធារ​ណរដ្ឋ​សហភាពមីយ៉ាន់ម៉ា បានសម្តែងការស្ញប់ស្ញែងចំពោះប្រាសាទបុរាណរបស់ខ្មែរនេះ។ លោកជំទាវ អោង សានស៊ូជី គឺជាគណៈប្រតិភូជាន់ខ្ពស់ម្នាក់ដែលបានទស្សនាប្រាសាទ និង​ធ្វើការសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តខ្មែរយ៉ាងហ្មត់ចត់ ហើយដែលលោកជំទាវមានការ ចាប់អារម្មណ៍ខ្លាំងគឺនៅពេលដែលលោកជំទាវបានឃើញ សិលាចារឹកភូមាមាននៅក្នុង​តំបន់​អង្គរ ដែលសិលាចារឹកនេះបង្ហាញថា កម្ពុជា និងភូមាមានទំនាក់ទំនងតាំងពីសម័យបុរាណ។

បន្ទាប់ពីបានទស្សនាប្រាសាទដ៏អស្ចារ្យរបស់ខ្មែររួចមកលោកជំទាវ អោង សានស៊ូជី មាន​បំណងធ្វើកិច្ចប្រតិបត្តិការជាមួយកម្ពុជាក្នុងការតភ្ជាប់ទំនាក់ទំនងវិស័យទេសចរណ៍ គឺការ​តភ្ជាប់​ក្រុង​បាហ្គាន់(Bagan)របស់ភូមា មកក្រុងសៀមរាប ដើម្បីធ្វើឱ្យទំនាក់ទំនង​វិស័យទេស​ចរណ៍នៃប្រទេសទាំងពីរកាន់តែល្អប្រសើរ។

លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ទៀតថា កម្ពុជា និងភូមា មានទំនាក់ទំនងគ្នា​​តាំង​ពីសម័យបុរាណមកម្លេះ ព្រោះថា តាមការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា កន្លងមកបាន​ប្រទះឃើញសិលាចារឹកជាភាសាភូមាចំនួន១១កន្លែងផ្សេងគ្នា។ ក្នុងនោះទីតាំងដែលរក​ឃើញនោះ​មាន៩កន្លែងនៅប្រាសាទអង្គរវត្ត និង២កន្លែងទៀតក្នុងក្រុងអង្គរធំ ក្បែរប្រាសាទ បាយ័ន។ លោកបានអះអាងទៀតថា បើតាមការសិក្សាគេបានរកឃើញថា អក្សរចារឹក​ដែលចារចាស់ជាងគេ គឺនៅដើមសតវត្សរ៍ទី២០។ ជាមួយគ្នានេះ ចំពោះអ្នកដែលបានមកចារ​ខ្លះមក​ជា​លក្ខណៈ​គ្រួសារ និងមកតែឯង ហើយអត្ថន័យជាទូទៅ គឺបញ្ជាក់ពីឈ្មោះអ្នក​សរសេរ ពេលវេលា និង​តំបន់ដែលពួកគេរស់នៅ។ ចំណែកនៅប្រាសាទបាយ័ន អ្នកដែល​ចារគឺព្រះសង្ឃភូមា ដែលលោកបានមកគោរពព្រះនៅក្នុងប្រាសាទ ជាពិសេសព្រះអង្គងោក​តែម្តង៕ ដោយ ឃុត សៅ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort