សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥

បន្ទាប់ពីអញ្ជើញក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាន​ណង​អៀន) រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណា​ចក្រ​កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹង​បត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥។ គម្រោងសាងសង់អគារច្រកព្រំដែននេះ រាជរដ្ឋា​ភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃ ដែលមានទំហំទឹកប្រាក់ប្រមាណ ជាង ៩២៨លានបាត ស្មើនឹង ប្រមាណ ២៦,៤២លានដុល្លារអាមេរិក សម្រាប់សាងសង់អគារច្រកទ្វារ ត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និងទីលានកុងទីន័រ” ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បីជំរុញលើកកម្ពស់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះមិត្តថៃ ដែលជានិច្ចជាកាលតែងតែផ្តល់កិច្ចសហការល្អក្នុងការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ក្នុងរយៈពេលដ៏ខ្លីខាងមុខ គម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នឹងត្រូវដាក់ឱ្យដំណើរការនោះ ស្ថានភាពកកស្ទះចរាចរណ៍ដែលតែងតែរំខានដល់ការនាំចេញនាំចូលទំនិញនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងត្រូវបញ្ចប់ ថែមទាំងផ្តល់កាលានុវត្តភាពថ្មីដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរទៀតផង។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីពីការដាក់ដាក់ចេញនូវយុទ្ធសាស្ត្រ ជោគជ័យសំខាន់ៗចំនួន៣គឺៈ

១) ប្រែក្លាយតំបន់សមរភូមិក្តៅទាំងអស់អោយទៅជាតំបន់ដែលមានសន្តិភាព និងការអភិវឌ្ឍ។
២)ប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាងអោយទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព សហប្រតិបត្តិការល្អ និងការអភិវឌ្ឍ និង
៣) ការតភ្ជាប់ផ្ទៃក្នុងខ្លួនឯង និងតភ្ជាប់ទៅប្រទេសជិតខាងក្នុងតំបន់ផង ដូចជាការតភ្ជាប់ទំនាក់ទំនងល្អជាមួយប្រទេសថៃជាដើម។ នៅពេលខាងមុខដ៏ខ្លីនេះ សម្តេចតេជោ នឹងស្នើទៅមិត្តថៃដើម្បីបើកច្រកព្រំដែនចំនួន៤កន្លែងទៀត ដូចជា ច្រកអានសេះ, ច្រកជប់គគី, ច្រកភ្នំដី និង ច្រកថ្មដា ដើម្បីសម្រួលពាណិជ្ជកម្មរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរអោយកាន់តែល្អប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចបានសម្រេចឯកភាពរួចហើយជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសថៃក្នុងការកសាងបង្កើតស្ពានដែកមួយទៀត សម្រាប់បម្រើជូនដល់បងប្អូនដែលប្រកបរបរអូសរទេះដឹកសម្ភារៈឬទំនិញតូចៗផ្សេងៗដើម្បីបង្កលក្ខណៈងាយស្រួលឲ្យពួកគាត់ប្រកបរបរទទួលទានអូសទំនិញតូចៗឆ្លងទៅមកពីផ្សាររុងក្លឿ មកកាន់ប៉ោយប៉ែតកាន់តែមានភាព ងាយស្រួល និងឆាប់រហ័សទៀតផង។

សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងការតភ្ជាប់ ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។

សម្តេចតេជោសង្ឃឹមថាវិនិយោគិនថៃ នឹងចូលរួមធ្វើការវិនិយោគក្នុងគម្រោងនៅតំបន់ស្ទឹងបត់ ធ្វើជាតំបន់ឡូជីស្ទីក (Logistic) តំបន់ពាណិជ្ជកម្ម តំបន់ឃ្លាំងឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម និងតំបន់ស្នាក់នៅ ដែលនឹងចូលរួមក្នុងការអភិវឌ្ឍតំបន់ស្ទឹងបត់ទាំងមូល បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់នេះដាក់ឱ្យដំណើរការ។

ក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅថ្មីៗនេះ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាមួយនឹងពុទ្ធពរ ទាំងឡាយប្រាំប្រការ គឺ អាយុ វណ្ណ: សុខ: ពល: និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ។

មុននឹងបញ្ចប់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុចបូតុងបើកការដ្ឋាននៃការសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ចាប់ពីពេលនេះតទៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort