សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ខួបទី១០នៃទិវាអតីត យុទ្ធជនកម្ពុជា

នៅព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ពស់​នៅ​ក្នុង​ពិធី​ប្រារព្ធខួប ទី១០នៃ ទិវា អតីតយុទ្ធជនកម្ពុជា នៅសាលមហោ​ស្រព​កោះ​ពេជ្រ។

នៅក្នុងពិ​ធីសំណេះ​សំណាល​ព្រឹកមិញនេះ សម្តេច​តេជោ ហ៊ុន សែន បានមានប្រសាសន៍​រំលឹក​ ពីភាព​ខ្លោចផ្សានៃប្រទេសកម្ពុជា ដែលបានឆ្លងកាត់​នូវសង្គ្រាមជាច្រើន ជាពិសេសក្នុងរបប​ប្រល័យពូជសាសន៍ ប៉ុលពត ដែលបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន និងជនបាត់បងសមត្ថភាព ការងារ ព្រមទាំងគ្រួសារ យុទ្ធជនពលី មរណៈជាច្រើន។ ក្រោយពីប្រទេសជា​តិទទួលបានសុខសន្តិភាព រាជរដ្ឋាភិបាលបានដាក់ចេ​ញនូវគោលនយោបាយជាច្រើនក្នុង​ការ​លើកកម្ពស់សុខមាលភាពនិ ងជីវភាព រស់នៅរបស់បង​ប្អូនប្រជាព​លរដ្ឋ។ តាមរយៈ​ក្រសួងសង្គម​កិច្ចអតីត​យុទ្ធជន យុវនីតិសម្បទា ក៏ដូចជា ស្ថាប័នពាក់ព័ន្ឋនានាតែងតែយក​ចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនេះ​ដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានស្នើ​អោយមន្រ្តី និងអ្នកចូលរួមក្នុង​ពិធីទាំងមូល ក្រោកឈរ​គោរពវិញ្ញាណក្ខ័នរំលែកទុក្ខដល់​កងទ័ពមួយខៀវកម្ពុជាចំនួន៤នាក់​ ដែលបានពលីជីវិតនៅក្នុង​បេសកកម្ម​សន្តិភាពនៅអាហ្រ្វិកកណ្តាល ដែលក្នុងនោះមាន ១)លោក ពលបាលឯក (អនុសេនីយ៍ទោ) អ៊ឺម សំ ២)លោកអនុសេនីយ៍ត្រី (ព្រិន្ទបាលទោ) ស៊ាង នរិន្ទ ៣)លោក ពលបាលឯក (ព្រិន្ទបាលទោ) មុំ តុលា ៤)លោកអនុសេនីយ៍ត្រី(អនុសេនីយ៍ឯក) ម៉ៅ អេង ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏បានរំលឹកដល់ការតស៊ូរបស់ ឧត្តមសេនីយទោ មាស ក្រូច ជាមិត្ត​រួមអាវុធដែលបានចូល​រួមតស៊ូជា មួយសម្តេច​ក្នុងការរំដោះប្រទេសពីរបបប៉ុពត ដែលលោកទទួលមរណៈភាពកាលពីពេលថ្មីៗនេះ។

សម្តេចតេជោ ហ៊ុន សែន បានសុំអោយ​ម្ចាស់ Facebook Account (Long Dimanche) ដែលបានបង្ហោះរូបភាពកាត់តអំពីការ​ស្លាប់របសកងទ័ពស្ម័គ្រចិត្តអសប គឺត្រូវដករូបភាព​មិនពិតទាំង នោះចេញជាបន្ទាន់។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានស្នើទៅក្រសួង​ការពារជាតិ​ស្រាវជ្រាវករណីនេះ ម្ចាស់ហ្វេសបុគនេះ បើមិនបានដកចេញនូវរូបភាព​មិនពិតទាំងនោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កង​ប្រដាប់អាវុធ​គ្រប់លំដាប់ថ្នាក់បានចូលរួមនៅក្នុង ទិវាអតីតយុទ្ឋជនកម្ពុជាថ្ងៃនេះ ព្រមទាំងសប្បុរសជន និងដៃគូរអភិវឌ្ឍនានា​ដែលបាន​ឧបត្ថមគាំទ្រជួយ ដល់អតីតយុទ្ធជន​នាពេលន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានស្នើអោយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ធ្វើការជាមួយក្រសួង​សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ក្នុងការ​ពន្លឿន​ប្រាក់សោ​ធននិវត្តន៍ ជូនដល់បងប្អូន​អតីតយុទ្ធជនយើងបានឆាបរហ័ស និងសូមអោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្មដែលមាន ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី ធ្វើការជាមួយ ឯកឧត្តម គន់ គីម ដែលជាអនុប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ក្នុងការដោះស្រាយដីសម្បទានជូនដល់អតីត យុទ្ធជនយើង។ មុននឹងបញ្ចប់ពិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់បងប្អូនអតីតយុទ្ធជនមួយចំនួនដែលបានចូលរួមបម្រើជាតិមាតុភូមិកន្លងមក ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន នឹងបានរៀបចំពិធីទទួលទានអាហារ ជួបជុំអតីត យុទ្ឋជនទាំងអស់នៅកោះពេជ្យក្នុងបរិយាកាសរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។