ប្រមុខរាជរដ្ឋាភិបាលអំពាវនាវឱ្យសហគ្រាស ក្រុមហ៊ុនទាំងឡាយដែលមិនទាន់បានចុះបញ្ជី មកធ្វើការចុះបញ្ជីដើម្បីកម្មករទទួលលបានផលប្រយោជន៍

ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានធ្វើការ​អំពាវ​នាវ ឱ្យបណ្ដា រោងចក្រ សហគ្រាស ក្រុមហ៊ុន និងកសិដ្ឋានទាំងឡាយដែលមិនទាន់​បាន​ចុះ​បញ្ជី ត្រូវតែមកធ្វើការចុះបញ្ជី ដើម្បីធានាថា កម្មករត្រូវបានទទួលនូវផលប្រ​យោជន៍​ពី​គោ​ល​​នយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលនោះ។

ក្នុងខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុ​ន​សែន ក្នុងមិទ្ទីងអបអរសាទរខួបទី ១០៨ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៩ ក្រោមប្រធាន​ប​ទ​« លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដែលមាន​អ្ន​​ក​ចូលរួម​ប្រមាណជាង ៣០០០នាក់ នាព្រឹកថ្ងៃអង្គារ៍ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ នោះ សម្ដេចតេ​ជោ​​​ថ្លែ​ងថា ចាប់ផ្ដើមពីនយោបាយគាំពារសង្គមសម្រាប់ស្ត្រីមានផ្ទៃពោះ ចំណុចនេះគឺជា​ចំ​ណុ​ច​​ដែលយើងត្រូវតែអនុវត្តន៍ឱ្យបានហ្មត់ចត់ នូវអ្វីដែលយើងបាននិងកំពុងធ្វើរួចមកហើយ សម្រា​ប់​​ស្ត្រីដែលបម្រើមុខងារជាមន្ត្រីរាជការស៊ីវិល និងនៅក្នុងកងកម្លាំងប្រដាប់អាវុធ ត្រូវឱ្យពួក​គាត់​​បាន​ទទួ​លរបបឧបត្ថម្ភតាមការកំណត់របស់រដ្ឋ និងបានទទួលការឈប់សម្រាក​តាមច្បា​ប់​។​ សម្រាប់ស្ត្រីដែលជាកម្មការិនី ត្រូវតែអនុវត្តន៍ឱ្យបានហ្មត់ចត់ជាមួយនិង​ការឈប់សម្រាករយៈ​ពេ​ល​បីខែ ដោយទទួលបានប្រាក់បៀវត្សរ៍ ១២០ភាគរយ បូកនិងការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល​ចំនួន​៤០ម៉ឺនរៀលសម្រាប់កូនម្នាក់ កូនភ្លោះ ៨០ម៉ឺនរៀល និងកូនបីចំនួន ១២០ម៉ឺនរៀល បូកនិង​ជំនួយ​ឧបត្ថម្ភរបស់ខ្ញុំចំនួន ៥លានរៀលថែមទៀត។

សម្ដេចបានបន្តថា អ្វីដែលជាការអំពាវ​នា​វ​​របស់ខ្ញុំយ៉ាងទទូច សូមឱ្យបណ្ដាសហគ្រាស ក្រុមហ៊ុនទាំងឡាយដែលមិនទាន់បានចុះបញ្ជី ត្រូវ​តែធ្វើការចុះបញ្ជី ដើម្បីធានាថា កម្មករត្រូវបានទទួលនូវផលប្រយោជន៍​ពីគោលនយោបា​យ​​គាំពារសង្គម ដោយទទួលបាននូវការពិនិត្យព្យាបាលដោយឥតគិតប្រាក់ ហើយជាពិសេស​គឺ​សម្រាប់កម្មការិនី ដែលធ្វើការនៅទីកន្លែងនោះ ទទួលបាននូវអត្ថប្រយោជន៍ពីគោលន​យោ​បា​យគាំពារសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់ស្ត្រីមានផ្ទៃពោះនិងឆ្លងទន្លេ។ សម្ដេចតេជោ​គូ​ស​បញ្ជាក់ថា  ចំណុចនេះខ្ញុំ​ស្នើ​ឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមគ្នាជាមួយ​ក្រសួង​កិច្ចការនារី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការពិនិត្យមើលថា ក្នុងករណី​ដែលក្រុ​ម​ហ៊ុននានា មិនទាន់បានចុះបញ្ជីទេ តើយើងអាចធ្វើទៅរួចទេ គឺធ្វើទៅមុនតែម្ដង ជាមួយ​និង​ការ​ចុះស្រង់ស្ថិតិសម្រាប់ស្ត្រីដែលជាកម្មការិនី​នៅតាមទីកន្លែងនានា ដើម្បីយើងផ្ដល់ប័ណ្ណ​ជូន​ពួក​គាត់ ដើម្បីផ្ដល់ការធានារ៉ាប់រងជាមួយនិងផលប្រយោជន៍របស់ពួកគាត់ នៅពេលដែលគាត់​ឆ្លង​ទន្លេ ឬពិនិត្យព្យាបាលដោយឥតគិតប្រាក់។ ដូច្នេះកន្លែងណាដែលអាច​ធ្វើបានមុនគួរ​តែ​ត្រូវ​ធ្វើ ដែលក្នុងនោះគឺចាប់ផ្ដើមពីស្ត្រីតែម្ដង។ ជាងនេះទៀតនៅពេលខាងមុខនេះ ក៏ជាដំណាក់​កា​ល ដែលយើងដាក់ឱ្យអនុវត្តន៍នូវនយោបាយគាំពារសង្គមសម្រាប់ស្ត្រីក្រីក្រ ដែលមានផ្ទៃពោះ និង​ឆ្លង​ទន្លេ គឺចាប់ពីពេលដែលមានផ្ទៃពោះ ត្រូវទទួលបានការឧបត្ថម្ភ ៤ដង រហូតដល់ពេល​ឆ្លង​ទន្លេ ហើយនៅពេលឆ្លងទន្លេត្រូវបានទទួលបានការឧបត្ថម្ភ ១ដង និងបន្ទាប់ពីការឆ្លងទន្លេ​រហូ​តដល់ទារកមានអាយុពីរឆ្នាំ ត្រូវទទួលបានការឧបត្ថម្ភចំនួន ១០ដងផ្សេងទៀត ដែលរាជ​រដ្ឋា​ភិ​បាលនឹងត្រូវបញ្ចេញសាច់ប្រាក់ទៅសម្រាប់ពួកគាត់រហូតទៅដល់ប្រមាណ ២០០ដុល្លារ​ស​ហរដ្ឋអាមេរិក សម្រាប់មនុស្សម្នាក់។ ដូច្នេះខ្ញុំគិតថា ដោយក្រុមហ៊ុនមួយចំនួន​មិនបា​ន​មក​ចុះ​បញ្ជី យើងត្រូវប្រើប្រាស់នូវការរៀបចំស្ថិតិសម្រាប់កំណត់នូវអត្តសញាណ នៃអ្នកក្រីក្រនេះ នៅក្នុងចំណោមរោងចក្រ សហគ្រាស កសិដ្ឋាន ដែលប្រើប្រាស់កម្មករជាស្ត្រីនោះតែម្ដង។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា វាងាយស្រួលទេនិយាយពីបញ្ហាគោរពសិទ្ធស្ត្រី និងងាយ​ស្រួ​ល​ទេពីការនិយាយពីការយកចិត្តទុកដាក់ចំពោះស្ត្រី ក៏ប៉ុន្តែប្រសិនបើគ្មានសកម្មភាព​ជាក់ស្ដែ​ង​​បម្រើឱ្យការអនុវត្តនូវកម្មវិធីនោះជាក់លាក់ទេ វានឹងគ្មានន័យអ្វីទាំងអស់សម្រាប់ការជួប​ជុំនៃ​បុណ្យ​ទិវានារីម្ដងៗនោះឡើយ៕

ដោយ​ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort