សម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើឱ្យបណ្ដាញផ្សព្វផ្សាយចូលរួម ក្នុងការធ្វើជំរឿនទូទៅប្រជាជន

ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — ជាមួយនឹងការអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងការធ្វើជំរឿននោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បា​​ន​ស្នើឱ្យបណ្តាស្ថានីយវិទ្យុ ទូរទស្សន៍ បណ្តាញផ្សព្វផ្សាយទាំងអស់ ទាំងក្នុងប្រព័ន្ធគាំ​ទ្ររា​ជ​​រ​ដ្ឋា​​ភិបាល ប្រព័ន្ធអព្យាក្រឹត ឬប្រព័ន្ធប្រឆាំងរដ្ឋាភិបាល ចូលរួមក្នុងការធ្វើជំរឿនទូទៅប្រជា ជន ព្រោះ​​​នេះជាផលប្រយោជន៍រួម ហើយការធ្វើជំរឿននេះអត់មា​នទាក់ទិននឹងនយោបាយអ្វី​ទេ​។


ក្នុងពិធីបើកការដ្ឋាន​ស្ថា​បនា សាងសង់ប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធ​ប្រឡា​យ​-លូក្នុងរាជធានី​ភ្នំ​ពេ​ញ ជំហានទី៤ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន នា​ព្រឹ​កថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែ​មីនា​ឆ្នាំ២០​១​៩ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្ដេចតេជោមានប្រសាសន៍ថា ការងារជំរឿនទូទៅ​ប្រ​ជា​ជន​​នៅព្រះរាជាណាចក្រ  កម្ពុជា ឆ្នាំ២០១៩ នៅសល់រយៈពេល៩ថ្ងៃទៀតប៉ុណ្ណោះ ដែល​បាន​ចា​ប់​ផ្ដើមពីថ្ងៃទី០៣ ខែមីនា រហូតទៅដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដូច្នេះប្រជាពលរដ្ឋទាំង​អ​ស់​​ត្រូវចូលរួមធ្វើជំរឿនឱ្យបានគ្រប់ៗគ្នា។ ប្រជាពលរដ្ឋរបស់យើង បើអាចចៀសវាង​មេត្តាកុំធ្វើ​ដំណើរ​ទៅឆ្ងាយ ហើយសូមមេត្តាយោគយល់ដោយការអនុគ្រោះឱ្យ​មន្រ្តីជំរឿនចូល ទៅតាម​លំ​នៅ​​ឋាននៅក្នុងពេលយប់ ព្រោះពេលថ្ងៃបងប្អូនចេញមកធ្វើការ អីចឹង មានតែពេល យប់ ហើ​យ​កន្លែងខ្លះដោយសារតែប្រជាពលរដ្ឋ របស់យើងក៏ធ្វើ ដំណើរមកពីជនបទ ហើយគាត់មិន​អា​ច​​​ត្រឡប់ទៅវិញទាន់ពេល គាត់អាចស្នាក់អាស្រ័យ នៅកន្លែងនេះ នៅកន្លែងនោះ ក៏សូមមេត្តា​អ​ធ្យា​ស្រ័យធ្វើការយោគយល់ចំពោះមន្រ្តីជំរឿនផ្តល់ ឱកាសឱ្យគាត់បានធ្វើបទសម្ភាសន៍ និ​ង​ការ​កត់ត្រានានា។

សម្ដេចតេជោបន្តថា  សម្រាប់ជំរឿនមួយនេះ យើងដឹងអំពីស្ថាន​ភាពពិ​ត​ ចំនួនប្រជាជនពិតរបស់យើង ហើយយើងយកទៅប្រៀបធៀបទៅនឹងជំរឿនពេលមុន ថាតើអ​ត្រា​មនុស្សនៅជនបទមានចំនួនប៉ុន្មាន អត្រាមនុស្សនៅទីក្រុងកើនឡើងចំនួនប៉ុន្មាន អត្រា​ស្លា​ប់​នៅក្នុងរយៈពេលមុនប៉ុន្មាន អត្រាស្លាប់នៅក្នុងរយៈពេលក្រោយប៉ុន្មាន ចំនួនប្រជា​ពលរដ្ឋ​ដែ​ល​​មុននេះ និងពេលនេះមានមធ្យោបាយធ្វើដំណើរប៉ុន្មាន ហើយបើគិតតាំងពីមុន​កើនឡើង​ចំ​នួ​​​​នប៉ុន្មាន អ្នកប្រើប្រាស់ទូរស័ព្ទ ដែលមុននោះប្រើប្រាស់ប៉ុន្មាន ពេលនេះប៉ុន្មាន យើង​ក្ដា​ប់​បា​ន​យ៉ាងដូច្នេះ យើងនឹងអាចដឹងបាននូវការចរន្តវិវត្តន៍ នៅពេលខាងមុខរបៀបម៉េច ហើយយើង​ត្រូវ​​គ្រប់គ្រងសភាពការណ៍នោះយ៉ាងដូចម្ដេច។ ឧទាហរណ៍ ការកើនឡើងនូវចំនួន​ប្រជាពល​រដ្ឋ​ ដែលចាកចេញពីតំបន់ជនបទ មកកាន់បណ្តាទីក្រុង បានធ្វើឱ្យចំនួនមនុស្សនៅក្នុងទីក្រុង មិន​ថានៅទីក្រុងភ្នំពេញទេ ទីក្រុងដទៃមានការកើនឡើងជាមួយនឹងការថយចុះ​នៃចំនួនប្រជា​ពល​រដ្ឋដែលត្រូវធ្វើកសិកម្មនៅតាមជនបទ។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់​កា​រ​​ចូលរួម​ធ្វើជំរឿនលើកនេះ ដែលរាជរដ្ឋាភិបាលបានប្រើប្រាក់កាសយ៉ាងច្រើន សម្រាប់ការ​ធ្វើ​ជំរឿ​នមួយនេះ។

គួរបញ្ជាក់ដែរថា ការងារ​ជំរឿន​ប្រជាជន​កម្ពុជា ត្រូវបាន​ធ្វើឡើង​២​ដង​រួចមកហើយ គឺ​នៅ​​​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨ ដែល​ស្របតាម​ច្បាប់​ស្តីពី​ស្ថិតិ ដោយ​កំណត់​នូវ​កាតព្វកិច្ចរបស់​ប្រ​ជាពលរដ្ឋ​ម្នាក់ៗត្រូវ​ចូលរួម​សហការក្នុង​ការធ្វើជំរឿន​។ ការធ្វើជំរឿនថ្នាក់ជាតិនេះ នឹង​ផ្ដ​ល់​ នូវទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឱ្យរាជរដ្ឋាភិបាលអាចរៀបចំតា​​ក់​តែ​ង គោលនយោបាយត្រឹមត្រូវ ព្រមទាំងធ្វើឱ្យការអនុវត្តកម្មវិធីផ្សេងៗ ទទួល បានតុល្យភា​ព នៃ​ការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ទិន្នន័យជំរឿន នឹងផ្ដល់ជាសូចនា​ក​រ តា​​មដាន ត្រួតពិនិត្យ ការសម្រេចបានការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និង គោ​ល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ២០១៦-២០៣០៕

ដោយ ជឹមណារី

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort