សម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមក្នុងវេទិកាជំរុញ ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន

 ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ — ក្នុងឱកាសការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ៊ូ ឈុនហ៊័រ (Hu Chun Hau) ឧប​នា​យក​រដ្ឋ​មន្រ្តី​ចិន លោកជំទាវ កាវ យ៉ាន (Gao Yan) ប្រធានក្រុមប្រឹក្សាជំរុញអន្តរជាតិចិន អញ្ជើ​ញជា​អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកា ស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគ​កម្ពុ​ជា-ចិន ដែលមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់​រដ្ឋា​ភិ​បា​ល​ចិ​ន និងគណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋា​ភិ​បាលកម្ពុជា និងផ្នែកឯកជននៃប្រទេសទាំងពីរ​ប្រមា​ណ​​៧០០នាក់។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា ចិននោះ​ដែរ លោកជំទាវ កាវយ៉ាង ប្រធានក្រុម​ប្រឹក្សាជំរុញអន្តរជាតិចិន និងឯកឧត្តមអនុរដ្ឋ​មន្រ្តី​ពា​ណិជ្ជកម្មចិន មានប្រសាសន៍សម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ​សម្តេច​តេ​​ជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន ចំណាយនូវ​ពេ​លវេលាដ៏មានតម្លៃ អញ្ជើញចូលរួមពិធីបើក​វេទិកាជំរុញពាណិជ្ជកម្មកម្ពុជា-ចិន នៅទីក្រុង​ប៉េ​កាំងប្រទេសចិន ដែលនេះគឺជាឱកាសដ៏ល្អ និងផ្តល់នូវភាពជឿជាក់​សម្រាប់អ្នក វិនិយោគ​ទុ​ន​ចិន និងអ្នកវិនិយោគបរទេសដទៃទៀត ក្នុងការមកបណ្តាក់ទុកវិនិយោគ ក្នុងប្រទេស​កម្ពុ​ជា​​។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា នេះ​គឺជា​ឱកា​ស​ដ៏​ប្រពៃមួយសម្រាប់ពាណិជ្ជករនៃប្រទេសទាំងពីរ ហើយក៏ជាឱកាសដ៏ថ្លៃថ្លាក្នុងការ​ជួយឱ្យ​ពួ​ក​គាត់ បានជួបពិភាក្សាឈ្វេង​យល់ពីសក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ដើម្បី​ធ្វើ​ពាណិជ្ជកម្មនិងវិនិយោគ ស្របតាមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងសម្រាប់​ជា​ឧ​ត្ត​​មប្រយោជន៍ផ្ទាល់ នៃពាណិជ្ជករ និងវិនិយោគិន។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បន្តថា កម្ពុ​ជា-ចិន បានរៀបចំវេទិកាជំរុញ​ពាណិជ្ជ កម្មកម្ពុជា-ចិន ចំនួន៩លើករួចមក ក្នុងប្រទេសចិន ជា​​មួយគ្នានេះលើទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន បានបង្កើត​មជ្ឈ​ម​ណ្ឌ​លពាណិជ្ជកម្មកម្ពុជា ចំនួន៤ នៅទី ក្រុងមួយចំនួននៃប្រទេសចិន រួមទាំងការចុះ​ហត្ថ​លេ​ខា​លើកិ​ច្ចព្រមព្រៀង និងអនុស្សរណៈ ជាច្រើន ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគ​នៃ​ប្រទេ​សទាំងពីរកម្ពុជា-ចិន។
ឯកឧត្តម ហ៊ូ ឈុនហ៊័រ ឧបនាយក​រដ្ឋ​មន្រ្តី​ចិន មានប្រសា​ស​ន៍​ថា នៅក្នុងកិច្ចខិតខំប្រឹង​ប្រែ​ងរួមគ្នា ភាគីទាំងពីរចិន-កម្ពុជា កំពុងឈានចូលយុគសម័យថ្មីនៃ​ការ​លើក​កម្ពស់ គុណភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយទទួលបាន​នូវ​មហា​សមិទ្ធផលដ៏ ស្តុកស្តម្ភ។ ក្នុងនោះ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងលឿន ពោលគឺ​ចា​ប់​តាំងពី ឆ្នាំ២០១២មកដល់ បច្ចុប្បន្នចិនគឺជាដៃគូពាណិជ្ជកម្មធំទី១របស់កម្ពុជា។ ឆ្នាំ២០១៨​ទំហំ​ពាណិជ្ជកម្មនៃប្រទេសទាំង​ពីរ ជាង៥ពាន់លានដុល្លារអាម៉េរិក ពោលគឺប្រទេសចិនគឺជា​ទី​ផ្សា​រធំបំផុត សម្រាប់ប្រទេសកម្ពុជា ក្នុងការទទួលការនាំចូលអង្ករ និងផ្លែឈើ។

ឯកឧត្តមឧប​នា​យក​រដ្ឋមន្រ្តីមានប្រសាសន៍បន្តថា កិច្ចសហប្រតិបត្តិការខាងវិនិយោគ ក៏ទទួលបាននូវ​ភា​ព​ហ្នឹ​ង​ហ្ន ពោលគឺចិនជាប្រទេសនៃលំហូរ​វិនិ​យោគធំបំផុតសម្រាប់កម្ពុជា គិតមកដល់បច្ចុប្បន្ន​ភា​​គីចិន បានបណ្តាក់ទុនវិនិយោគប្រមាណ ៨​ពាន់លានដុល្លារដែលពាក់ ព័ន្ធនឹងវិស័យ​អគ្គិស​នី​ ធនធានរ៉ែ វាយណភ័ណ្ឌ ទូរគមនាគមន៍ និងកសិកម្មជាដើម។ ឯកឧត្តមឧបនាយករដ្ឋម​ន្រ្តី​មាន​ប្រសាសន៍សង្កត់ធ្ងន់ថា តំបន់សេដ្ឋកិច្ច ពិសេសក្រុង ព្រះសីហនុក៏ទទួលបាន​នូវភាពទាក់​ទា​ញ ពីអ្នកវិនិយោគមកពី១៣០ប្រទេស លើពិភពលោក និងផ្តល់នូវទីផ្សារការងារ​ជាង២ម៉ឺន​នា​ក់​សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីមាន​ប្រសា​សន៍​ផងដែរថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុង ប្រទេសមានការកើន ឡើងខ្ពស់ក្នុងប្រទេស​កម្ពុ​ជា។

ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកា ស្តីពីការជំរុញនិងវិនិយោគកម្ពុជា-ចិន សម្តេចតេ​ជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមានការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំ​ពោះ​ ក្រសួងពាណិជ្ជកម្មចិន ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន និងក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ដែលបានសហការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង បន្ទាប់ពីប្រទេស​យើង​ទាំង​ពីរ​ទើប​តែប្រារព្ធខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត កាលពីពេលកន្លងទៅថ្មីៗនេះ។ សុន្ទរកថា​គន្លឹះ​របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ដែរថា ក្នុងនាម រាជរដ្ឋាភិបាល និងប្រ​ជា​​ជន​កម្ពុជា សម្តេចសូមចូលរួមអបអរសាទរចំពោះ រដ្ឋាភិបាលចិន ក្នុងឱកាសខួបលើកទី៤០ នៃ​កំណែទម្រង់ និងការបើកទូលាយ របស់សាធារណរដ្ឋ ប្រជាមានិតចិន ដែលបានធ្វើឱ្យ​ប្រ​ទេ​ស​ចិនសម្រេចបាន​នូវសមិទ្ធផលយ៉ាងធំធេងលើ គ្រប់វិស័យ និងក្លាយជាមហាអំណាច​សេដ្ឋកិ​ច្ច​​ទី​២ ក្នុងសកល​លោក។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគាំទ្រ និងវាយ​តម្លៃ​ខ្ព​ស់​ចំពោះការដាក់ ចេញ និងអនុវត្តន៍នូវគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ របស់ឯកឧត្តម ស៊ី ជីនពីង សំដៅ​បង្កើនភាពតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាដៃគូ។ សុន្ទ​រក​​ថាគន្លឹះរបស់​សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិ​កា​រ​ទ្វេភាគី រវាងប្រទេសយើងទាំងពីរ មានការរីកចម្រើនគួរជាទីមោទនៈ ទាំងផ្នែកនយោ​បា​យ សេដ្ឋកិច្ចនិងសង្គម ដែលត្រូវបានឆ្លុះបញ្ចាំង តាមរយៈដំណើរទស្សនកិច្ចទៅវិញទៅ​មកកាន់​តែ​ញឹ​កញាប់ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និ​ង​កំ​ណើននៃការប្រាស្រ័យ ទាក់ទងរវាងប្រជាជន និងប្រជាជន។

  សម្តេចតេជោនាយក​រដ្ឋ​មន្រ្តី បា​នថ្លែងថា កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មនៃ ប្រទេសទាំងពីរ សម្រេចបាន ប្រ​មា​ណ ៦ប៊ីលានដុល្លារ ហើយផ្តើមចេញពីលទ្ធផលផ្លែផ្កា ដែលបានអនុវត្តន៍ក្នុងឆ្នាំ២០១៧ ប្រទេ​ស​ទាំងពីរបានដាក់ចេញ នូវគោលដៅថ្មីទៀត ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈាន​ដ​ល់​ ១០ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣។ បន្ថែមពីនេះ កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិ​ប​ត្តិ​កា​រ ជាមួយប្រទេសចិនលើវិស័យនានា ទាក់ទងនិងវិស័យពាណិជ្ជកម្ម ដូចជាបង្កើតមជ្ឈ​ម​ណ្ឌ​លពាណិជ្ជកម្មកម្ពុជា នៅក្នុងទីក្រុងមួយ ចំនួននៃប្រទេសចិន ការចុះហត្ថលេខា​លើលិខិត​ប្តូ​រសារ ដែលបានផ្តល់ឱ្យកម្ពុជា នូវប្រព្រឹត្តិកម្មមិនជាប់ពន្ធគយគ្រប់ដណ្តប់លើ ៩៧ភាគរយ នៃបន្ទាត់ពន្ធគយសរុប និងការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាមួយចំនួន ក្នុង​វិស័​យ​ពាណិជ្ជកម្ម។ ទំហំវិនិយោគបានស្ទុះឡើងរហូតដល់ប្រមាណ ៦,៨ប៊ីលានដុល្លារ កើនប្រមា​ណ​​៧ភាគរយ បៀបនិងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខ ដែលបាន​ប​ណ្តា​​ក់​ទុនវិនិ​យោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨ ដែលមានទំហំទុន វិនិយោគសរុប​ប្រ​មាណ ៣,៦ ប៊ី លានដុល្លារ ស្មើនឹង៥៣ភាគរយ នៃទំហំវិនិយោគសរុប ពោលគឺកើនឡើង ប្រមាណ ៥៤ភាគរយ ធៀបនឹងឆ្នាំ២០១៧។

សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ដែរ​ថា​ បន្ទាប់ពីកម្ពុជា​សម្រេចបាននូវសុខសន្តិភាពយ៉ាងពេញលេញ ព្រមទាំងការឯកភាពជាតិ និ​ង​​ឯកភាពទឹកដីទាំង​ស្រុង នៅចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញ និងអនុវត្តន៍នូវ​នយោ​បា​យ​​ឈ្នះ ឈ្នះ រយៈ​ពេលជាង២ទស្សវត្សរ៍កន្លងមកនេះ កម្ពុជាត្រូវបានគេទទួលស្គាល់ថា មាន​ការ​ផ្លាស់ប្តូរយ៉ាងប្រ​សើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងសង្គម ជាមួយ​និង​អាត្រា​នៃកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យម៧ភាគរយ។ កំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឱ្យ​កម្ពុ​ជា​សម្រេចបានឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ នឹងស្ថិតនៅលើ​គន្លង​នៃការឈានទៅសម្រេចបាន នូវឋានៈនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹម​ឆ្នាំ​២០៣០ នឹងជាប្រទេសមាន​ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រ​សាសន៍សង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅ ខាងលើ និងស្របតាមយុទ្ធសា​ស្រ្ត​ចតុ​កោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោល នយោបាយ សង្គម សេដ្ឋកិច្ច នៃកម្មវិ​ធី​នយោបាយរបស់រាជរដ្ឋាភិបាលនីតិ​កាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តន៍ គោលនយោបាយ អភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែ​លជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ច ថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនា​សម្ព័ន្ធ​ឧ​ស្សា​​ហកម្មកម្ពុជា ពីឧស្សាហកម្ម អតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ​២០២៥ ដែលគោលនយោបាយ នេះមានភាពស៊ី សង្វាក់គ្នា ជាមួយនិងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវ​មួ​យ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើការគូសបញ្ជាក់ថា ក្នុង​ស្មា​រតី​នៃការធ្វើកំណែទម្រង់​ស៊ី​​ជម្រៅ​ផ្ទៃក្នុង ដើម្បីបង្កើនភាពប្រកួតប្រជែង និងធានាបាននូវឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ក្នុង​ឋានៈជាប្រទេសអធិបតេយ្យពេញលេញ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអនុវត្តន៍នូវ​អភិ​ក្រ​​ម​ចំនួន៥ រួមមាន ឆ្លុះ​កញ្ចក់ ងួតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ក្រោមបាវចនាចំនួន២ គឺការកែទម្រង់ខាងក្នុង និង ការបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។

សម្តេចសង្កត់ធ្ងន់ថា សម្តេ​ចបានសម្រេចធ្វើកំណែ​ទម្រង់ស៊ីជម្រៅលើប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុង តាមរយៈការដាក់ចេញ និង​អនុវត្តន៍នូវវិធានការថ្មីមួយ គឺការរក្សាទុកតែភ្នាក់ងារគយប៉ុណ្ណោះ ក្នុងការត្រួតពិនិត្យទំនិញ នៅ​តាមច្រកទ្វារអន្តរជាតិ ច្រកទ្វារ ព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែន​ទ្វេភាគី ច្រកទ្វារ​តំបន់ព្រំ​ដែ​ន និងច្រកទ្វារកំពុងផែសមុទ្រ តំបន់ សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និង​ទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ នាំ​ចូលផ្សេងទៀត។

សម្តេចបន្តថា ការសម្រេចបែបនេះ គឺជា​ការអនុវត្តនូវអភិក្រមវះកាត់ ដែលជាការកែទម្រង់ ដ៏ធំសម្បើមមួយរបស់កម្ពុជា ដើម្បីកាត់​បន្ថ​យភាពស្មុគស្មាញ និងថ្លៃដើមក្នុងការធ្វើ ពាណិជ្ជកម្ម សំដៅធ្វើឱ្យកាន់តែល្អប្រសើរ នូវបរិ​យា​​កាសអំណោយផល សម្រាប់ធុរកិច្ច និងការ​វិនិយោគ និងការលើកកម្ពស់សមត្ថភាពប្រកួត​ប្រ​ជែង​របស់កម្ពុជា។  ជាមួយនិងវិធាន ការជាក់​ស្តែង​មួយចំនួន ក្នុងការធានាដល់ការវិនិ​យោ​គ​រ​​ប​ស់បរទេសក្នុងប្រទេសកម្ពុជា សម្តេចតេ​ជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើង ពីវិ​ធាន​​ការមុតស្រួច និងជាក់ស្តែង ដែលរាជរដ្ឋាភិ​បាលបានដាក់ចេញ ក្នុងនោះទី១. ភាពអំណោ​យ​ផលនៃស្ថិរភាព​នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច, ទី២.ការបើកចំហសេដ្ឋកិច្ចសម្រាប់​អ្នកវិនិ​យោ​​​គទាំងអស់ ដោយគ្មានការរើសអើងរវាង​អ្នក​វិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស​នោះ​ទេ​, ទី៣.កម្លាំងពលកម្មដែលមានភាព​សំបូរ​បែប​និងវ័យក្មេង ដែលក្នុងនោះប្រជាជនដែល​មាន​អា​​យុ៣៥ឆ្នាំចុះ មាន​ចំនួនដល់ទៅ៧២ភាគរយ នៃ​ចំនួន​ប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នូលដែល​មាន​​ភាពប្រកួតប្រេជែង​, ទី៤.កម្ពុជាស្ថិតនៅ​លើ​ទីតាំងយុទ្ធសាស្រ្តក្នុងតំបន់អាស៊ាន ដែលតំបន់​នេះ​បាន និងកំពុងក្លាយជារោងចក្រនៅអាស៊ី ហើយទំ​និញផលិតនៅកម្ពុជាអាចផ្គត់ផ្គង​ទីផ្សារ​ក្នុង​ស្រុ​ក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និង​ទីផ្សារដទៃទៀត ក្នុងពិភពលោក និងទី៥. កម្ពុ​ជា​-ចិន មានកិច្ចព្រមព្រៀងជា មួយគ្នាជាច្រើន ដែល​ជួយជំរុញនិងផ្តល់អត្ថប្រយោជន៍​យ៉ាង​សំ​បូ​រ​បែប ជូនដល់ធុរជន និងអ្នកវិនិយោគិនចិន ទាំងការ​លើកទឹកចិត្ត និងការធានាការវិ​និ​យោ​គ​៕

ដោយ ជឹម ណារី  

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort