សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាគឺជាប្រទេសគំរូមួយនៅអាស៊ីដែលបានកសាងសមត្ថភាព​ ក្នុងការគ្រប់គ្រងនិងអភិរក្សបេតិកភណ្ឌមនុស្សជាតិប្រកបដោយជោគជ័យ

សៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រ​សា​សន៍​ថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលកំពុងដើរតួនាទីដឹកនាំស្ថាប័ន​ក្រុមប្រឹក្សា​វប្ប​ធម៌អាស៊ី ហើយក៏ជាប្រទេសទី ១ នៅអាស៊ីដែលបានសហការល្អបំផុត ជាមួយអង្គការ​យូ​ណេ​ស្កូ ក្នុងការកសាងសមត្ថភាពខ្លួនដើម្បីធ្វើជាគំរូ ក្នុងការគ្រប់គ្រងនិងអភិរក្សបេតិ​កភណ្ឌ​មនុ​ស្ស​ជាតិប្រកបដោយជោគជ័យ។ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ​ ឯកភា​ព​ជាតិ ឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨តាមរយៈការអនុវត្តន៍នយោបាយឈ្នះឈ្នះ ដែ​ល​ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងបង្អស់នៅកម្ពុជា ដែលពុំធ្លាប់មានក្នុងរយៈពេលដ៏យូរ​អ​ង្វែ​​​​ង​របស់ខ្លួន។

ក្នុងពិធីប្រកាសពីការបង្កើតជាផ្លូវការ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នាល្ងាចថ្ងៃទី១៥ ខែ  ​ម​ក​​រា ឆ្នាំ២០១៩ នៅទីលានជល់ដំរីនៃបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប ដែលមានភ្ញៀវ​ជា​ង៨០០នាក់ មកពីស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិជាតិ និងអន្តរជាតិផងនោះ សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចមាន​មោទនភាព​និងសេ​ចក្ដី​រីក​រាយ ដែលបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែល​ជា​ស្ថាប័ន​មួ​យ​​បង្កើតឡើងក្នុងក្របខ័ណ្ឌ អង្គការសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោ​បាយ​​នៅអា​ស៊ី​​តំណាងឱ្យ៥២ប្រទេស ដើម្បីលើកកម្ពស់វិស័យវប្បធម៌ និងបង្កើនកិច្ចសហប្រតិ បត្តិការរវា​ង​ប្រទេសក្នុងតំបន់និងអន្តរជាតិ។

សម្ដេចតេជោបានសម្ដែងការស្វាគមន៍​គណៈ​ប្រតិភូនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី និង​គណៈ​ប្រតិភូ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក និង ភ្ញៀវកិត្តិយសជាតិអន្តរជាតិទាំងអស់ ដែលកំពុងមានវត្តមាន នៅឧទ្យានអង្គរ ទី​លាន​​ជល់ដំរី​ដែលជាទឹកដីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ និងជាបេតិកភណ្ឌ​ពិភព​លោ​ក​​របស់​មនុស្សជាតិ។ សម្ដេចតេជោបានលើកឡើងថា ការរៀបចំឲ្យមានការជួបជុំគ្នារវាងអ្នក​នយោបាយ និងថ្នាក់ដឹក​នាំសំ​ខាន់​ៗ​ នៅក្នុងទ្វីបអាស៊ី  និងភ្ញៀវកិត្តិយសមកពីអាមេរិកឡាទីន អាហ្វ្រិក​ និងតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុ​ង​ពិធីប្រកាសផ្លូវការក្នុងក្រុមប្រឹក្សាវប្បធម៌អាស៊ី​នៅពេល​នេះពិតជាមានសារៈសំខាន់ក្នុងការ​បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនៃវប្បធម៌​ដើម្បីផលប្រយោជន៍មនុស្សជាតិនៅក្នុងតំបន់ ស្របជាមួយនឹងទីតាំងភូមិសាស្រ្តកម្ពុជា ដែល ស្ថិតនៅចំណុច​ប្រសព្វរវាងអរិយធម៌​ធំៗ​នៅ​អាស៊ី ដែលជាទ្វីបសម្បូរដោយប្រវត្តិសាស្រ្ត យូរអង្វែង និងវប្បធម៌ចម្រុះដែលប្រជាជន​អា​ច​រស់​​នៅជាមួយគ្នាដោយសុខសន្តិភាព ដើម្បី​លើកម្ពស់អរិយធម៌មនុស្សជាតិទាំងមូល។ ទន្ទឹមនេះ ក៏រួមមាន​អា​ស៊ី​ខាងកើត និងអាស៊ីខាង​ត្បូង ក៏ដូចជាតំបន់អាស៊ីខាងជើង អាស៊ីកណ្ដាល និងអាស៊ីបូព៌ា រួម​ទាំងមជ្ឈិមបូព៌ាដែល​តភ្ជាប់គ្នាដោយផ្លូវសូត្រ តាំងពីបុរាណកាលមក។

សម្ដេចតេជោគូស​បញ្ជា​ក់​ថា​ ការតភ្ជាប់រវាង​វប្បធម៌និងវប្បធម៌មនុស្ស និងមនុស្ស និងបង្កើតអ្វីដែលយើងអាចហៅថា ម៉ា​រ៉ា​តុង​វប្បធម៌​មួយដែលអាចភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយ និងពីទ្វីបមួយទៅទ្វីបមួយ​ទៀ​ត​ ដើម្បីបង្កើត​បានអូឡាំពិកវប្បធម៌មួយក្នុងគោលដៅលើកស្ទួយវប្បធម៌ដើម្បីសុខសន្តិភាព​និ​ង​ការអភិវឌ្ឍ​ប្រកបដោយចីរភាព។ សម្ដេចតេជោបានបន្ដថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម​ដែលកំពុងដើរតួ​នាទី​ដឹកនាំ​ស្ថាប័នក្រុមប្រឹក្សាវប្បធម៌អាស៊ី ហើយក៏ជាប្រទេសទី ១ នៅអាស៊ី​ដែលបានសហការ​ល្អ​បំ​ផុតជាមួយអង្គការយូណេស្កូ ក្នុងការកសាងសមត្ថភាពខ្លួន​ដើម្បីធ្វើ​ជាគំរូ ក្នុងការគ្រប់គ្រង​និង​អភិរក្សបេតិកភណ្ឌមនុស្សជាតិប្រកបដោយជោគជ័យ។ ​ដូច្នេះ​ដើម្បីលើកស្ទួយវប្បធម៌​នៅ​ក្នុង​តំបន់ឱ្យមានប្រសិទ្ធភាព សុខសន្តិភាព និងការអភិវឌ្ឍប្រកប​ដោយចិរភាព សម្ដេចស្នើ​ឱ្យ​ក្រុមប្រឹ​ក្សាវប្បធម៌អាស៊ី អនុវត្តន៍នូវបេសកកម្មសំខាន់ៗរបស់ខ្លួន ដែលបានចែងក្នុងកិច្ច​ព្រម​ព្រៀង​ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព និងគោរពឱ្យបានខ្ជាប់​ខ្ជួននូវគោលការណ៍៣​យ៉ាង គឺការយោគយល់គ្នាទៅវិញទៅមក, ការគោរពគ្នាទៅវិញទៅមក និងការផ្ដល់ផលប្រយោ​ជន៍​​ឱ្យគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវសុខសន្តិភាពជានិច្ចនិរន្ត។ សម្ដេចតេជោបន្តទៀតថា  កម្ពុ​ជាក៏ដូចជាសមាជិកទាំងអស់នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី មាន​មោទនភាពនិងសូមអបអរ​សា​ទរចំពោះការចូលរួមនៅក្នុងក្រុមប្រឹក្សាវប្បធម៌អាស៊ី ពីថ្នាក់ដឹក​នាំកំពូលៗមកពីទ្វីបអាស៊ី រួម​មាន ឯកឧត្តមយូសុស កាឡស អនុប្រធានាធិបតីឥណ្ឌូណេស៊ី, ឯកឧត្តម មហាធាមហាមេដ នា​យករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្ដម ម៉ាន់ ម៉ូហានស៊ីង អតីតនាយក​រដ្ឋមន្ត្រីឥណ្ឌា  ឯកឧត្តម ហូ​សេ​ ឌឺវេណាស្យ៉ា អតីតប្រធានសភាហ្វីលីពីន លោកជំទាវ មេរីបាន អាលីយេវ៉ា អនុ​ប្រ​ធា​នា​ធិប​តីអាហ្ស៊ែរបៃហ្សង់ និងឯកឧត្តម ជុង អ៊ីយុង ប្រធា​ន​ការិយាល័យ​សន្តិសុខជាតិនៃ​សាធារ​ណរដ្ឋ​កូរ៉េ និងជាសហប្រធាន អាយខាប់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort