ព្រះមហាក្សត្រ៖ កម្ពុជារៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី បង្ហាញពីការ បង្កើតវប្បធម៌សន្តិភាពថ្មីមួយ

សៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ -ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) របស់កម្ពុជាបង្ហាញថា កម្ពុជា បញ្ចប់វប្បធម៌សង្គ្រាម និងបង្កើតវប្បធម៌សន្តិភាពថ្មីនៅកម្ពុជា ខណៈបញ្ហាទាំងនេះ​ធ្លាប់កើត​មាននៅអតីតកាល និងបន្ដមកដល់ពេលបច្ចុប្បន្ន ក្នុង​តំបន់មួយចំនួននៅអាស៊ី។

នេះបើតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សក្រនៃព្រះរាជណាកម្ពុជា ដែលអានព្រះរាជសារដោយឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋ​លេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុងពិធីប្រកាសជាផ្លូវការក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅ ព្រឹកថ្ងៃទី១៥ មករាឆ្នាំ២០១៩នៅ សណ្ឋាគារសុខា ខេត្ដសៀមរាប។

ក្នុងព្រះរាជសារមានខ្លឹមសារថា “ខ្ញុំពិតជាមានសេចក្តីរីករាយចំពោះតម្លៃ និងភាពសុខ​ដុមរមនា និងការគោរពចំពោះភាពចម្រុះបែប ដែលជំរុញឱ្យមានគោលការណ៍ ផ្តួចផ្តើមនៃ​ក្រុម ប្រឹក្សាវប្បធម៌អាស៊ីដែលត្រូវប្រកាសជាផ្លូវការនៅថ្ងៃនេះ”។ ព្រះរាជសារបន្តថា ការប្រកាន់ ភ្ជាប់នូវគោលការណ៍ទាំងនេះនាំឱ្យកម្ពុជាបង្កើតវប្បធម៌ សន្តិភាពថ្មីមួយ ដើម្បីបញ្ចប់វប្បធម៌​សង្គ្រាម ដែលធ្លាប់កើតមានពីរអតីតកាល និងបន្តមកដល់ ពេលបច្ចុប្បន្នក្នុងតំបន់ មួយ ចំនួននៅអាស៊ី ក្នុងនោះប្រទេសកម្ពុជាក៏បានធ្លាប់រងទុក្ខជាច្រើន ទសវត្សរ៍កន្លងមក រហូតដល់ ឆ្នាំ១៩៩៨ ជាពេលដែលកម្ពុជាទទួលសន្តិភាពដោយលំបាកនូវការស្តាឡើងវិញនូវសន្តិសុខ សុវត្ថិភាព និងនាំមកនូវភាពរុងរឿងសម្រាប់កម្ពុជា។ ក្នុងព្រះរាជសារក៏បាន​អបអរសាទរ​ចំពោះ​អង្គការ ICAPP និងក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC ចំពោះគំនិត​​​ផ្ដួចផ្ដើមដ៏ឈ្លាសវៃក្នុងការចាប់​ដៃគូ​ជាមួយអង្គការយូណេស្កូ ដើម្បីអនុវត្តន៍កម្មវិធីកិច្ចសហប្រតិបត្តិការផ្នែក​​វប្បធម៌ និងសកម្ម​ភាពដទៃទៀតសម្រាប់ប្រយោជន៍មនុស្សជាតិ។ “ខ្ញុំជឿជាក់ថា សមិទ្ធផលនៃគំនិតផ្ដួចផ្ដើមនេះ នឹងត្រូវ​បានចាប់អារម្មណ៍និងមានភាពល្បីល្បាញពាសពេញទ្វីបអាស៊ី និងខ្ទរខ្ទារដល់ បណ្ដាទ្វីបដទៃទៀត”។ព្រះរាជសារបានបន្ថែម។

ព្រះរាជសារបានលើកឡើងថា វប្បធម៌ និងសម្បត្តិបេតិកភណ្ឌ គឺជាបេះដូង និងព្រលឹង នៃប្រជាជនកម្ពុជា ហើយកម្ពុជាពិតជាមានកិត្តិយស និងមោទនភាពក្នុងការរៀបចំពិធី ប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ នៅសៀមរាបអង្គរ ទឹកដីនៃរមណីយដ្ឋានបេតិក     ភណ្ឌពិភពលោក។ ភាពសុខដុមរមនា​ គឺជាស្មារតីដ៏សំខាន់នៃអរិយធម៌អង្គរដ៏អស្ចារ្យ ដូចដែល​មាន​បង្ហាញតាមរយៈចម្លាក់​​​​​នៅតាមប្រាង្គប្រាសាទរាប់រយ និងបូជនីយដ្ឋានផ្សេងៗ​ ដែល មិនត្រឹមតែមាននៅក្នុងឧទ្យានអង្គរប៉ុណ្ណោះទេ​ ប៉ុន្ដែថែមទាំងឃើញមាននៅប្រាសាទព្រះវិហារ និងប្រាសាទសំបូរ​ព្រៃគុក ​ដែលសុទ្ធ​តែ​ជាសម្បត្តិបេតិកភណ្ឌពិភពលោក​ផង​ដែរ។ ដោយទទួល​ឥទ្ធិពលពីអរិយធម៌ឥណ្ឌា ភាពសុខដុមរមនានេះ បានរីកសុះសាយលើសពីព្រំដែន នៃព្រះ រាជាអាណាចក្រខ្មែរ ហើយបានជំរុញ​ឱ្យសាសនា និងនិកាយផ្សេងៗអាចរស់នៅជាមួយគ្នា យ៉ាងជិតស្និទ្ធ។ ដោយបានឆ្លងកាត់ពេល​វេលាដ៏យូរលង់ ភាពសុខដុមរមនានេះនៅតែបន្តមាន​រហូត​មកដល់បច្ចុប្បន្ន ក្នុងទម្រង់ផ្សេងៗ​​ជាច្រើ​ន​នៃសម្បត្តិបេតិកភណ្ឌ​​អរូបី។

ក្នុងព្រះរាជសារបានបន្ដទៀតថា តាមរយៈប្រវត្តិសាស្ត្រកន្លងមក យើងមានភស្តុតាង ច្រើនអំពីទំនាក់ទំនង អរិយធម៌ដ៏រស់រវើក ជាមួយប្រេសិត និងអ្នកជំនួញបរទេស ដូចដែល មានតឹកតាងនៅតាម ចម្លាក់​​លើប្រាង្គប្រាសាទ តាមរបកគំហើញបុរាណវិទ្យា និងកំណត់ហេតុ របស់អ្នកដំណើរ ផ្សេងៗ ដូចជាបេសកជនចិនដ៏ល្បីឈ្មោះម្នាក់ គឺលោក ជីវ តាក្វាន់ នៅឆ្នាំ១២៩៦-១២៩៧ ជាដើម៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort