ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិវត្តន៌មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបាន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣០ នៅក្នុងប្រទេសហ្វីលីពីន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃ​​ព្រះរាជាណា​ចក្រកម្ពុជា រួមនិងគណៈប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាល នាព្រឹក ថ្ងៃអាទិត្យ ​ទី៣០​ខែ​មេសានេះ បានធ្វើដំណើរ​និវត្តន៌មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីការចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត នៅក្នុង​សាធារណៈរដ្ឋហ្វីលីពីន រយៈពេល២ថ្ងៃ។

ដំណើរទស្សនកិច្ចរបស់ប្រមុខរា​ជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសហ្វីលីពីន នៅក្នុងពេលដែល​អាស៊ាន​​ប្រារព្វខួបឆ្នាំទី៥០ នៃការបង្កើតអាស៊ាននេះ គឺជាការបង្ហាញនូវតួនាទីនិង​ការចូល​រួម​យ៉ាងសំខាន់របស់ប្រទេសកម្ពុជា ក្នុងកិ​ច្ចពិភាក្សា ការដោះស្រាយបញ្ហា​​និងការផ្តល់​គំនិតផ្តួចផ្តើមនានា ក្នុងអាស៊ាន ដើម្បីពន្លឿនទិសដៅចក្ខុវិស័យ​សហគមន៍អាស៊ានឆ្នាំ២០២៥។    កិច្ចកំពូលអាស៊ានលើកទី៣០នៅក្នុងប្រទេសហ្វីលីពីន ដែលមានប្រធានបទ​«រួមគ្នាជាដៃគូ​ដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក» គឺជាវេទិកា ពិភាក្សាផ្លាស់ប្តូរទស្សនៈ​រវាងមេដឹកនាំអាស៊ានទាំង១០ប្រទេស លើបញ្ហាជាសារវ័ន្តនានា ដែលអាស៊ាន​និងពិភពលោក​កំពុងប្រឈមមុខ    ដើម្បី​លើក​តម្កើង     ​សន្តិ​ភាព សន្តិសុខ និងវិបុលភាពថែមទៀត សំរាប់តំបន់ និងពិភពលោក។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលដ៏​ធំប្រចាំឆ្នាំរ​បស់​អាស៊ាននេះ ​ប្រមុខដឹកនាំអាស៊ាន នៃ​ប្រទេសទាំង១០ ក៏បាន​សម្រេចដាក់​ចេញឯកសារ​ចំនួន៣ប្រភេទ ដែលតាមការថ្លែង​បញ្ជាក់​របស់ ឯកឧត្តម បណ្ឌិត កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

គួរកត់សំគាល់ដែរថា នៅក្នុងកិច្ចប្រជុំពិភាក្សានៃបណ្តាមេដឹកនាំអាស៊ាននេះដែរ ក៏បានចាត់ទុកថា ការព្រួយបារម្ភលើបញ្ហាសមុទ្ឬចិនខាងត្បូង​​ដែលអូសបន្លាយជាយូរឆ្នាំមកហើយនោះ ត្រូវបានធ្លាក់ចុះ ប៉ុន្តែបញ្ហានៅឧបទ្វីបកូរ៉េ គឺបានក្លាយជាការព្រួយបារម្ភជាខ្លាំងទៅវិញ សម្រាប់អាស៊ាន និងពិភពលោក​។ ហើយមេដឹកនាំ​អាស៊ានយល់ឃើញថា អ្នកដែលដើរទួនាទីសំខាន់ក្នុង​ការរក​ដំណោះ​ស្រាយ​ក្នុងបញ្ហាឧបទ្វីបកូរ៉េ នេះ គឺមានតែប្រទេសចិនប៉ុណ្ណោះ ។

គួរបញ្ជាក់ដែរថា ក្នុងឋានៈអាស៊ានជា​អង្គការតំបន់ដ៏មាន​ជោគជ័យ អាស៊ានក៏មាន​តួនាទី និងការទទួលខុសត្រូវកាន់​តែធំឡើង ទៅលើបញ្ហាផ្សេងទៀតដូច​ជាសេដ្ឋកិច្ច នយោបាយ សន្តិសុខ  ជាដើម​ដែលស្ថិតនៅក្រៅតំបន់ផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...