សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងពិធីបូជាសព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា

នៅព្រឹកថ្ងៃពុធ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព និងពិធីបូជាសព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា

ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១៣:០០នាទី ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។ ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងមន្ត្រីនៃរាជរដ្ឋាភិបាលទាំងអស់បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព។ មរណភាពរបស់ ឯកឧត្តម នៃ ប៉េណា គឺជាការបាត់បង់កុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ពោរពេញដោយឆន្ទៈមនសិការ ក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ។ សូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម នៃ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរស្តីពីការរៀបចំខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១ មិថុ...

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានចេញសារាចរស្តីពីការរៀបចំខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣។