នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមភិរម្យថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៦៥ យាងចូល៦៦ ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃ១៤រោច ខែពិសាខ ដល់ថ្ងៃ១កើត ខែជេស្ឋ ព.ស ២៥៦២ នាវេលាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៨ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូនមន្ត្រីកំពូលៗគ្រប់ក្រសួងស្ថាប័នជាតិចូលក្រាបថ្វាយបង្គំគាល់ថ្វាយព្រះពរ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំងចតុមុខមង្គល។
ពត៌មានផ្សេងៗ
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ




