សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញត្រឡប់ពីខេត្តសៀបរាបវិញ

នៅព្រឹកថ្ងៃទី១៦ មេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញត្រឡប់មកទីក្រុងភ្នំពេញវិញហើយ ដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ និងចូលរួមសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅលើទឹកដីសៀមរាប អង្គរ។ អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានទទួលដំណើរនិវត្តន៍ពីមន្ត្រី នៃរាជរដ្ឋាភិបាល និងមន្ត្រីសំខាន់ៗមួយចំនួនទៀតផងដែរ។

ក្នុងរយៈពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រាបុត្រី និងចៅៗ ពិតជាសប្បាយរីករាយ ដែលបានមកចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋ និងយុវជនកម្ពុជារាប់ម៉ឺននាក់ នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប។

សូមបងប្អូនជនរួមជាតិទូទាំងប្រទេស ទទួលបាននូវសេចក្តីសុខចម្រើនគ្រប់ៗគ្នា ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort