សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីវៀតណាម

នៅព្រឹកថ្ងៃសៅរ៍​ ១៥ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨នេះ នៅមុននឹងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS) លើកទី៦(ចង្អៀត)ចាប់ផ្ដើម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកការងារជាមួយ ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ និង ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅមជ្ឈមណ្ឌលសន្និសីទជាតិ ទីក្រុងហាណូយ ប្រទេសវៀតណាម។

នៅក្នុងពិធីទទួលទានអាហារការងារពេលព្រឹកការងារនេះ មេដឹកនាំនៃប្រទេសទាំង៣ បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់រួមគ្នា អំពីទំនាក់ទំនងប្រពៃណីនៃមិត្តភាព សាមគ្គីភាព ក្នុងនាមជាប្រទេសជិតខាងល្អ និងកិច្វសហប្រតិបត្តិការទូលឡំទូលាយ ក្នុងចំណោមប្រទេសទាំងបី ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសនិមួយៗ ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ទាំងមូល។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងបី បានធ្វើការកត់សំគាល់យ៉ាងយកចិត្តទុកដាក់ អំពីវឌ្ឍនភាពដ៏សំខាន់ ដែលបានធ្វើឡើងនៅក្នុងការអនុវត្តផែនការមេ ដែលបានកែសម្រួលសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV សម្រាប់ឆ្នាំ២០១០-២០២០ ក៏ដូចជាសកម្មភាពនិងកម្មវិធីសហប្រតិបត្តិការ នៅតាមតំបន់ ផ្សេងៗ ក្នុងចំណោមប្រទេសទាំងបី។ សូមបញ្ជាក់ដែរថា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ជាតំបន់ដែលព្រំដែនជាប់គ្នា នៃខេត្តចំនួន១៣ រួមមាន ខេត្តចំនួន៤របស់កម្ពុជា គឺខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ខេត្តចំនួន៤របស់ឡាវ គឺខេត្តអាតាពូ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់ និងប្រទេសវៀតណាម មាន៥ខេត្ត គឺខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...