ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ទីក្រុងហាណូយប្រកបដោយ សុវត្ថិភាព

​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏​ដូចជាប្រមុខរដ្ឋ ប្រ​មុខរដ្ឋាភិបាល និងគណៈប្រតិភូនៃប្រទេសចិន ឡាវ មីយ៉ាន់​ម៉ា ​និងប្រទេ​ស​ថៃ ដែលជាប្រទេសស្ថិតក្នុង​មហាអនុ​តំបន់​មេគង្គ​(GMS) បានអញ្ជើញទៅដល់ទីក្រុង​ហា​ណូ​យ សាធារណរដ្ឋសង្គមនិយមវៀតណាមជាបន្តបន្ទាប់ហើយ នៅថ្ងៃ​ទី​​៣០ ខែមីនា ឆ្នាំ២០១៨ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុ​តំបន់​មេគង្គ(GMS)លើក​ទី៦ និងកិច្ចប្រជុំកំពូល​កម្ពុ​ជា ឡាវ វៀត​ណាម​(CLV) លើកទី១០ ស្តីពីកិច្ចសហប្រតិបត្តិការ​អភិ​វឌ្ឍន៍តំបន់ត្រីកោណ ដែលប្រទេសវៀតណាម​ធ្វើជា​ម្ចាស់​​ផ្ទះ​ នៃកិច្ចប្រជុំ​កំពូល​ទាំងពីរនោះ។

​បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា យន្តហោះពិសេស​របស់​​ព្រះ​រា​ជា​​ណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បាន​ធ្វើការចុះចត​ដោយសុវត្ថិភាព នាអាកា​ស​យាន​ដ្ឋានអន្តរ​ជាតិ​ណូយបៃ ទីក្រុងហាណូយ នាវេលាម៉ោង៩​និង​៣៥នាទីព្រឹក ក្រោមវត្តមាន​នៃ​ការស្វាគមន៍យ៉ាងស្និទ្ធស្នាល​រាក់​ទាក់​បំផុត ពី​ឥស្សរជនជាន់​ខ្ពស់​វៀតណាម និងឥស្សរជន​ការទូតរបស់ព្រះ​រាជាណាចក្រកម្ពុជា ប្រចាំប្រទេសវៀត​ណាម​​ជាច្រើន​រូប។

​កិច្ចប្រជុំ​កំពូល​ម​ហា​អនុតំបន់​មេគង្គ​(GMS) លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀត​ណាម​(CLV) លើក​ទី​១០ ស្តីពីកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ នឹងចាប់ផ្តើមកិច្ច ពិភាក្សារបស់ខ្លួននៅ​​រសៀលថ្ងៃទី៣០ និងនៅថ្ងៃទី​៣១​ ខែមីនា។ មេដឹកនាំនៃប្រទេស GMS បានប្តេជ្ញារួមកម្លាំងគ្នា ដើ​ម្បី​ឈានទៅដាក់ឱ្យដំណើរការយ៉ាងឆាប់រហ័ស និងប្រកបដោយ ជោគជ័យនូវបណ្តា​គម្រោង​វិស័យ​អាទិភាព និងគម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗដែល បានព្រមព្រៀងគ្នា ព្រមទាំង​ប្រែ​ក្លាយ​វាឱ្យ​ទៅ​ជាការពិត នូវផលប្រយោជន៍នៃ គម្រោងទាំង នោះ សម្រាប់ប្រជាជននៃ​ប្រទេ​ស​ GMS ដើម្បីសម្រេចឱ្យបាននូវគោល​ដៅ​ចុងក្រោយ នៃការអភិវឌ្ឍប្រកបដោយ​បរិយា​ប័ន្ន​ និងនិរន្តរភាពក្នុង GMS ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort