សម្តេច​​តេជោ ហ៊ុន សែន អញ្ជើញ​​សួរ​​សុខទុក្ខ សិស្សានុសិស្ស នៅវិទ្យាល័យអង្គរ សៀមរាប

បន្ទាប់ពីបាន​អញ្ជើញសួរ​សុខទុក្ខ​សិស្សានុ​សិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលា​បឋម​សិក្សា​វត្តស្វាយ​រួច​ហើយ ​សម្តេ​ចតេជោ ហ៊ុន សែន បានអញ្ជើញសួរសុខ​ទុក្ខក្មួយ​ៗសិស្សា​នុសិស្សនៅ វិទ្យាល័យ​អង្គរ ដែល​ស្ថិត​នៅភូមិ វត្តបូព៍ សង្កាត់ សាលាកំរើក ក្រុង សៀមរាប ដែលស្ថិត​នៅក្បែ​រគ្នានឹង លាលា​បឋម​សិក្សា​វត្ត​ស្វាយ។

ក្រោយ​ពីបាន​អញ្ជើញ​សំណេះ​សំណាល​សួរសុខទុក្ខ និងស្តាប់នូវសេចក្តីត្រូវ​ការចាំ​បាច់​មួយ​ចំនួនរបស់ ក្មួយៗ​ ចៅៗ សិស្សានុសិស្ស ព្រមទាំងបាន​ពិនិត្យ​សំណង់អាគារ​សិក្សា​ចាស់​នៅទីនេះ​រួចហើយ សម្តេចតេ ជោ​នាយក​រដ្ឋមន្រ្តី និងសប្បុរសជន បានសម្រេច​ផ្តល់នូវ​អាគារ​សិក្សា៣ ខ្នង គឺក្នុ១ខ្នងមាន កំពស់ ៤ជាន់ មាន​ចំនួន ៤០ បន្ទប់ (សរុបទាំង​៣ខ្នងគឺមាន ១២០បន្ទប់) និង អាគារស្នាក់នៅ​របស់សិស្ស ១ខ្នង​កំពស់​៣ជាន់​មាន ៣០បន្ទប់ និងផ្តល់អោយកែលម្អរ​សួនច្បារ​ទៀតផង។ ក្មួយៗ​សិស្សា​នុសិស្ស​ក៏បាន​ច្រៀង​ចម្រៀង​រាំវង់​អបអរសាទ​របុណ្យចូល​ឆ្នាំថ្មី​ជូន​សម្តេច​តេជោ ដោយបរិយាកាស​រីករាយ​បំផុត ទោះ​បីពេល​នេះ​កំពុង​មាន​ភ្លៀងធ្លាក់​មកយ៉ាង​ណាក៏ដោយ។

នៅក្នុង​ឱកាស​ចូលឆ្នាំថ្មីនេះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ជូន​លោក​គ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស និងបានជូនពរលោកគ្រូអ្នកគ្រូ និងក្មួយៗចៅៗទាំងអស់ជួប បាន​តែ​សេច​ក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ