សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនៅវត្តឈូកវ៉ា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃចន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធ​សមិទ្ធផល​នានានៅក្នុងវត្តឈូកវ៉ា ស្ថិតនៅ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដែលទើបនឹងសាងសង់រួចថ្មីៗនេះ។ សមិទ្ធផលដែលត្រូវ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់នៅថ្ងៃ​នេះរួមមាន៖ ឧបដ្ឋានសាលា, ព្រះវិហារទើបជួសជុលរួច, ក្លោងទ្វារ, បណ្ណាល័យ, ហោត្រ័យ, របងវត្ត, ប្រាសាទ និង បន្ទប់ទឹក ដោយចំណាយថវិកាសរុប ៩១៨,២៨២ ដុល្លារអាមេរិក។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយ និងមានមោទនភាពជាខ្លាំងចំពោះ សមិទ្ធផលនៃព្រះពុទ្ធសាសនានៅក្នុងវត្តឈូកវ៉ានាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីប្រវត្តិនៃ “វត្តឈូកវ៉ា” នេះក៏មិនខុសពីបណ្តាវត្តអារាមនានាដទៃទៀតដេរ គឺសុទ្ធតែទទួលរងនូវការបំផ្លាញខ្ទិចខ្ទាំក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ សមិទ្ធផលក្នុងទីអារាមនេះពិតជាស័ក្តិសមទៅនឹងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការបម្រើវិស័យព្រះពុទ្ធសាសនាសព្វថ្ងៃ។ ទីអារាមពិតជាមានសារៈសំខាន់ណាស់សម្រាប់ការគង់នៅរបស់ព្រះសង្ឈ យាយជី តាជី និងជាពិសេសសម្រាប់ការស្នាក់នៅរបស់សិស្ស និស្សិតក្រីក្រក្នុងការបន្តការសិក្សា។ ជាក់ស្តែងដូចជារូប សម្តេចតេជោ ផ្ទាល់ក៏លោកធ្លាប់បានផ្សារភ្ជាប់ជីវិតកាលពីយុវវ័យទៅនឹងទីវត្តអារាមតាំងពីក្មេងមកម្ល៉េះ។ ព្រះរាជាណាចក្រកម្ពុជា បានអនុវត្តន៍នូវបាវចនា “ជាតិ, សាសនា, ព្រះមហាក្សត្រ” ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគោរពប្រតិបត្តិដែលមានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ។ ព្រះពុទ្ធសាសនាតែងតែធ្វើការប្រៀនប្រដៅមនុស្សឲ្យធ្វើនូវអំពើល្អ ហើយអំពើល្អ រមែងតែងតែទទួលបាននូវសេចក្តីសុខ។

នាឱកាសនេះផងដែរ ក្រៅពីការសម្ពោធសមិទ្ធផលនៅក្នុងទីអារាមនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានផ្តល់ជាចំណងដៃនូវអគារសិក្សាថ្មីដល់ “អនុវិទ្យល័យជាស៊ីមឈូកវ៉ា” គឺអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន ៣០បន្ទប់រួមទាំងមានជាបណ្ណាល័យ សាលសហសិក្សា ទីធ្លា និងកន្លែងហាត់កីឡារបស់សិស្សានុសិស្សផងដែរ។

ចំពោះស្ថានភាពនយោបាយវិញ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថាមានអតីតមេដឹកនាំបក្សប្រឆាំងមួយចំនួនដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយ បានសរសេរលិខិតមកសម្តេច ដើម្បីសុំការអនុគ្រោះក្នុងការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ ជារការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកត្រូវបានកាត់សិទ្ធិធ្វើនយោបាយមិនទាន់មានច្បាប់ណាដើម្បីលើកលែងនោះទេ គឺផ្ទុយពីអ្នកជាប់ទោសដែលមានច្បាប់អនុញ្ញាតឲ្យនាយករដ្ឋមន្រ្តីសុំលើកលែងទោស ក្រោយសាលក្រមចូលជាស្ថាពររួចហើយ។ ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្ថែមថាការដុតរូប សម្តេច របស់ខ្មែរនៅអូស្ត្រាលី គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលសម្តេច មិនអាចជួបចរចាជាមួយអតីតមេដឹកនាំបក្សប្រឆាំងបាន។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់ គ្រឿងឥស្សរិយយសដល់សប្បុរសជនមួយចំនួនដែលបានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានាក្នុងទីធ្លាវត្តអារាមនេះ។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញកាត់ខ្សែបូរសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុង វត្តឈូកវ៉ា ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort