សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត អញ្ជើញ​សំណេះ​សំណាល​ជាមួយ​យុទ្ធ​ជនពិការ​៣១៧ គូលែន ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញ​សំណេះ​សំណាលជាមួយប​ងប្អូនយុទ្ធជន​ពិការ នៃមជ្ឃមណ្ឌលអ​ភិវឌ្ឍន៍យោធិនពិការ របស់​សម្តេច​អគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣១៧ គូលែន ខេត្តសៀមរាប។

ដូចដែលការសន្យា ជារៀងរាល់ឆ្នាំមុនពិធីបុណ្យចូលឆ្នាំខ្មែរឈានមកដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន តែងតែអញ្ជើញ​មកសួរ​សុខទុក​បង​ប្អូន​ពិការ​នៅទី​នេះ ដើម្បីជាការ​ផ្តល់កម្លាំង​ចិត្ត និងលើកទឹកចិត្ត​ដល់បងប្អូ​នយុទ្ធជន​ពិការ ដែល​បាន​បូជា​កំលាំងកាយ​ចិត្តក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​កន្លងមក។ សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​អំណ​រគុណ ចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាន​ចូលរួម​ចំណែក​ក្នុង​ការក​សាង​ផ្លូវ​មួយ​ខ្សែក្នុងមណ្ឌលយោធិន​ពិការ​គូលែននេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជំរុញលើកទឹកចិត្តចំពោះ បងប្អូន​យុទ្ធជន​ពិការ​ទាំង​អស់​កុំអស់សង្ឃឹម យើងពិការតែខ្លួន តែចិត្តរបស់យើង​គឺមិនពិការ​ឡើយ យើង​ត្រូវខិត​ខំប្រឹង​ប្រែង​រស់នៅក្នុងសង្គម ដែលកំពុងមានការីកចម្រើនមួយនេះ ជាពិសេស​ដើម្បី​​អនាគត​កូនៗ​​របស់​យើង​ទៀត។ រាជរដ្ឋាភិបាល​តែតែង​គិតគូពី​សុខទុក្ខ និងលើកទឺក​ចិត្ត​​ដល់​បង​ប្អូន​យោធិន​​ពិកា​​រគ្រប់ទីកន្លែង សម្តេចតេជោ ហ៊ុន សែន ក៏ជាជន​ពិការម្នាក់ ដែល​បានឆ្លង​កាត់​ការ​លំបាក​ជាច្រើនក្នុង​ការ​តសូរ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូន​ពិការទាំងអស់ ត្រូវខិត​ខំតស៊ូ​ក្នុង​ជីវិត​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ណាក៏ដោយ ជាពិសេស​ភរិយា​ជនពិការ​មិនត្រូវ​មានការ​អៀនខ្មាស់​ចំពោះ​ប្តីរ​បស់​ខ្លួនឡើយ និងកូនៗត្រូវ​ដឹងគុណ​ឪពុករបស់​យើងដែលខិត​ខំតស៊ូ​ចិញ្ចឹម​យើង​តាំង​ពីតូច​មក​ ដោយត្រូវខិតខំរៀនសូត្រដើម្បីអនាគតល្អទៅថ្ងៃខាងមុខ។ នៅក្នុង​លោក​នេះគ្មាន​នណា​ម្នាក់​ចង់​ពិការនោះទេ តែវាមានហេតុផល ជាក់ស្តែងសម្តេចតេជោ ផ្ទាល់បាន​ពិការ​ភ្នែក​ដោយ​សារ​បុព្វហេតុ​ជាតិមានតុភូមិ​ក្នុងការរំដោះជាតិ​ចេញពី​សង្រ្គាម​ដើម្បីស្វែក​រក​សន្តិភាព​ជូនប្រជាជន​យើង​ដូចសព្វថ្ងៃនេះ។

បច្ចុប្បន្ននៅ​មជ្ឈមណ្ឌលនេះ គឺរាជរដ្ឋាភិបាលបាន​កសាង​នូវហេដ្ឋា​រចនាសម្ព័ន្ធ​ជាច្រើន​សំរាប់​បំរើ​សេចក្តី​ត្រូវការ​របស់​បងប្អូន​យុទ្ធជនពិការ ដែលក្នុងនោះមាន​ដូចជា ផ្ទះ​របស់​បងប្អូន​យោធិន​ អណ្តូងទឹក សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម រួមទាំង​ដីសំរាប់​ដាំដំណាំ​ផ្សេងៗ​ផងដែរ។ នៅទីនេះក៏មាន​ជាវិទ្យល័យ​ផងដែល​សម្រាប់​ជាកន្លែង​សិក្សាអប់រំ​ដល់​សិស្សា​នុ​សិស្ស​​ដែល​ជាកូនរបស់យោធិន​ទាំងអស់ ដែលមាន​ចំនួន១៧៣ កំពុងសិស្សា ហើយ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ សម្តេចតេជោ បានផ្តល់ជូនអគារសិក្សាថ្មី១ខ្នង កំពស់ ២ជាន់ មាន១២ បន្ទប់ ព្រមទាំងផ្តល់​ជូនបង្គន់អនាម័យ តារាងបាលទាត់ បាលទះ ផងដែរ។ មុននឹង​បញ្ចប់​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូ​វ​អំណោយ​ដែលមាន​ជាគ្រឿង​ឧភោគ​បរិភោគ និងរបស់របរប្រើ ប្រាស់ដល់បងប្អូនយោធិនពិការ និងគ្រួសារយោធិនពិការ ចំនួន ២៥០​គ្រួសារ ផ្តល់ជូនកង់ចំនួន ២០០ ដល់ក្មួ យៗសិស្សា​នុសិស្ស​ដែល​ជាកូន​យោធិន​ពិការ​នៅទី​នេះ ​ផ្តល់ជូនម៉ូតូ ចំនួន ៣៤ គ្រឿង ជូនដល់លោកគ្រូអ្នកគ្រូ នៅក្នុងមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិកា​រនេះ និង ផ្តល់អំណោយដល់អ្នកជំងឺដែលកំពុងសំរាកព្យាបាលនៅទីនេះ ព្រម​ទាំង​​អញ្ជើញទស្សនាហេដ្ឋារចនា​សម្ព័ន្ធនៅទីនេះក្នុង​បរិយាកាស​រីករាយក្រៃលែង។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ