ការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ សម្តេចតេជោនាយករដ្ឋមន្រ្តីឆ្នាំ២០១៧ ដែលចាប់ផ្តើមកាលពីព្រឹកមិញនេះគឺបានបញ្ចប់ហើយកាលពីរសៀលថ្ងៃដដែល នៅល្ងាចថ្ងៃទី១២ មេសា ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញប្រគល់ពានរង្វាន់ដល់កីឡាករ-កីឡាការិនី ដែលទទួលបានជ័យជំនះ នៅសណ្ឋាគារ Angkor Palace Spar and Resort ក្រុងសៀមរាប។
ចំពោះការប្រកួតពេលព្រឹក ប្រកួតតាមប្រព័ន្ធ Best-ball ដែលមានកីឡាករក្នុង១ក្រុម : ជ័យលាភីលេខ១មានពិន្ទុសារុប៥៩ (-13) គឺបានទៅលើក្រុម ដែលមានកីឡាករឈ្មោះ ឯកឧត្តម ប៉ុល សារឿន, ឯកឧត្តម អ៊ី ឈាន, ឯកឧត្តម អ៊ិត សារ៉ាត់ , ឯកឧត្តម វ៉ាន់ ពុទ្ធិពល។ ជ័យលាភីលេខ២ មានពិន្ទុសារុប ៦៣(-9) បានទៅលើក្រុមកីឡាករឈ្មោះ ឯកឧត្តម អ៊ិត សំហេង , ឯកឧត្តម ណឹម សុវត្ត , ឯកឧត្តម ខៀវ មុត , ឯកឧត្តម មាស សេង និងជ័យលាភី លេខ៣ មានពិន្ទុសារុប៦៤ (-8) បានទៅលើក្រុមកីឡាករឈ្មោះ ឯកឧត្តម ទៀ វិញ , លោកឧកញ៉ា ប៉ូ គីម ធេង , លោកឧកញ៉ា គឹម វឌ្ឍនៈ សោភ័ណ និង ឯឧ សូ ខន បញ្ញារិទ្ធ ។ ចំពោះលទ្ឋផលនៃការប្រកួតវគ្គចុងក្រោយនេះមានដូចខាងក្រោម៖ ការប្រកួតឯកត្តជនតាមប្រព័ន្ធពិន្ទុសរុប ឬ Gross Score និងប្រព័ន្ធ Handicap 36 ឬ ៣៦ System : ជ័យលាភីលេខ១ ផ្នែក Gross Score បានទៅលើកីឡាករឈ្មោះ Tomy Lamp មានពិន្ទុសរុប ៧៣ , ជ័យលាភីលេខ១ Flight A បានទៅលើកីឡាករឈ្មោះ ចេង ហេង មានពិន្ទុសរុប ៦៩ , ជ័យលាភីលេខ១ Flight B បានទៅលើកីឡាករឈ្មោះ មាស រ៉ាវុធ មានពិន្ទុសរុប ៧១ , ជ័យលាភីលេខ១ Flight C បានទៅលើកីឡាករឈ្មោះ ប៉ូ ចំរើន មានពិន្ទុសរុប ៧៣ , ជ័យលាភីលេខ១ ផ្នែកនារី បានទៅលើកីឡាការិនីឈ្មោះ សារឿន ទេវី មានពិន្ទុសរុប ៧២ ។
ក្រោយពីប្រគល់ពានរង្វាន់ដល់កីឡាករជ័យលាភីទាំង សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទទួលទានអាហារពេលល្ងាចជាមួយកីឡាករទាំងអស់ប្រកបដោយបរិយាកាសរីករាយក្រៃលែង៕