សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជួប​លោក​ប្រធានា​ធិបតី និងអនុប្រធានា​ធិបតី​ ឥណ្ឌា

នៅក្នុងពេល​អញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវការនៅថ្ងៃទី ២៧ មករានេះ នៅទីក្រុងញ៉ូវដែល្លី បន្ទាប់ពីបាន​អញ្ជើញជួប លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា​រួចហើយ បន្ទាប់មក​​នៅក្នុង​​​ឱកាស​​នៃការ​អញ្ជើញ​​បំពេញ​​ទស្សនកិច្ច នៅទីក្រុង​ញ៉ូវ​​ដែល្លី​នោះ​ដែរ សម្តេច​អគ្គម​ហា​​សេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា អញ្ជើញ​ចូលជួប​​សំដែង​ការគួរសម និងពិ​ភាក្សា​​ការងារជាមួយ ឯកឧត្តម រ៉ាំ ណាតកូវីន ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា នឹង​ឯកឧត្តម វេនកាយអាស ណៃឌូ អនុប្រធា​នាធិបតី​ នៃសាធារណ​រដ្ឋឥណ្ឌា។

នៅក្នុង​ជំនួប​ដាច់​ដោយ​ឡែកពីគ្នា​នោះដែរ សម្តេច​តេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍​​ពាំនាំ​នូវ​ព្រះរាជ​​បណ្តាំ​ផ្ញើរសាក​សួរសុខទុក្ខ និងការ​នឹក​​រលឹកយ៉ាង​ជ្រាល​ជ្រៅបំផុត ពីព្រះ​ករុណា​ជា​អម្ចាស់​ជីវិ​ត​លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រកម្ពុជា និងសម្តេចព្រះ​​មហាវរ​រាជ​មាតាជាតិខ្មែរ ជាទីគោរព​សក្ការៈ ថ្វាយ​ និងជូន​ចំពោះ​ឯកឧត្តម​ ប្រធា​នា​​ធិ​បតី ឯកឧត្តម អនុប្រធានាធិបតី ដែលជានិច្ចកាល​ព្រះអង្គ​ទាំងទ្វេ តែងតែសព្វ​ព្រះ​រាជហ​ឬទ័ព​​ចំពោះ​ថ្នាក់ដឹកនាំ និងប្រជាជន​ឥណ្ឌា ជាទីគោរព​ស្រឡាញ់​រាប់អាន​ដ៏ស្មោះ​ជាមួយ​ និង​ថ្នាក់ដឹក​នាំ​ប្រជាជនកម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្រ្តី​ក៏បាន​ជំរាបជូន​ឯកឧត្តម​ប្រធានា​ធិបតី និង​ឯកឧត្តមអនុ​ប្រធា​នា​ធិបតី ពីការ​សុំ​អញ្ជើញឯកឧត្តម​ទាំងពីរ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ក្នុងប្រទេសក​ម្ពុជា​​សម្រាប់​ពេលវេលា ដ៏សមស្រប​ខាងមុខ ដើម្បីរិត​ចំណង​សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ​កម្ពុជា-ឥណ្ឌា ឲ្យកាន់តែរឹងមាំរីក​​ចម្រើន​ទ្វេឡើងថែម​ទៀត។ ឆ្លៀតក្នុង​ឱកាស​នោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីបាន​ជំរាប​ជូន​ឯកឧត្តមប្រ​ធានាធិបតី ឯកឧត្តមអនុប្រធានាធិបតី ពីលទ្ធផល នៃកិច្ចប្រជុំកំពូល​រំលឹកខួប​អនុស្សាវរីយ៍​លើកទី២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាព​ជាដៃគូសន្ទនា​អាស៊ាន-ឥណ្ឌា ពិសេសលទ្ធផលនៃ​ដំណើរទស្សន​កិច្ចផ្លូវការ របស់សម្តេចតេជោ នាយក​រដ្ឋមន្រ្តីមក​កាន់ទីក្រុង​ញ៉ូវដែល្លី ដែលថ្នាក់​ដឹកនាំ​នៃប្រទេស​ទាំងពីរបាន​ឈានទៅចុះ​ហត្ថលេខា លើឯកសារ​សំខាន់ៗ មួយចំនួន ក្នុងការពង្រឹង​ និងពង្រីកលើវស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងផ្នែកច្បាប់បទដ្ឋានកិត្តិយុត្តិមួយចំនួន សម្រាប់ប្រទេសទាំងពីរកម្ពុជា ឥណ្ឌា។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ