សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមួយប្រធានាធិបតីឥណ្ឌានិងប្រមុខដឹកនាំអាស៊ានទាំង១០

នៅថ្ងៃត្រង់ ទី ២៥ មករា នេះ សម្តេចអគ្គម​ហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​អញ្ជើញ​ចូលរួម​ ពិធីលៀងសាយភោជនាហារថ្ងៃត្រង់ជាមួយ​ប្រមុខ​ដឹកនាំ​ប្រទេស អាស៊ានទាំង១០ ដែលរៀបចំដោយ លោកប្រធានាធិបតីឥណ្ឌា Ram Nath Kovind នៅវិមាន​ប្រធានា​ធិបតីឥណ្ឌា។

ពិធីលៀង​សាយ​ភោជន៍ថ្ងៃនេះ គឺបានរិត​ចំណង​មិត្តភាព និងកិច្ចស​ហប្រតិបត្តិការ​រវាង អាស៊ាន និងឥណ្ឌាអោយ​កាន់តែល្អ​ប្រសើរ​បាន​មួយ​កម្រិត​ធំថែម​ទៀត។

បន្ទាប់​ពីពិធី​លៀងសាយភោជន៍​ថ្ងៃត្រង់​នេះរួចហើយ សម្តេចតេជោ នាយករដ្ឋមន្រ្តីនឹងអញ្ជើញចូ​លរួម​ប្រជុំចង្អៀតជាមួយ លោកនាយករដ្ឋមន្រ្តី ឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) និង ប្រមុខដឹកនាំអាស៊ានទាំង ១០ ស្តីអំពីកិច្ច​សហប្រតិ​បត្តិការ​លំហសមុទ្រ និងសន្តិសុខ។

នៅម៉ោង​ប្រមាណ ១៧:៤៥ ល្ងាចនេះ គឺប្រទេសឥ​ណ្ឌា នឹងប្រកាស​ចេញ​ផ្សាយ​តែម​ប្រិ៍ (Stamp) ផ្លូវការ រំលឹក​ខួប​អនុស្សាវរីយ៍ ឥណ្ឌា-អាស៊ាន ។

នៅល្ងាចនេះដែរ សម្តេចតេជោ ហ៊ុន សែន នឹងបន្ត​អញ្ជើញ​ចូលរួម​សម័យ​ប្រជុំ​ពេញ​អង្គ និង​ទស្សនា​ពិព័រណ៍​គំនូរចំនួន ២០ ផ្ទាំង ដែលជាស្នា​ដៃរបស់​វិចិត្រក​រអាស៊ាន-ឥណ្ឌា បន្ទាប់មក​សម្តេច​តេជោ នឹងអញ្ជើញចូលរួមក្នុង​ពិធីលៀង​សាយភោជន៍​ពេលល្ងាច ហើយនឹងថតរូប​អនុស្សាវរីយ៍រួមគ្នាជាមួយប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំង១០ និងប្រមុខ​ដឹកនាំ នៃប្រទេសឥណ្ឌា៕

https://youtu.be/obcaRtg8p6k

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ