សម្តេច​តេជោ នាយក​រដ្ឋមន្រ្តី អញ្ជើញបើ​ក​ការ​ប្រកួត​កីឡា​វាយ​កូន​គោល ពាន​រង្វាន់​ស​ម្តេចអ​គ្គ​មហា​សេនា​បតីតេជោ ហ៊ុនសែន ឆ្នាំ២០១៧

កីឡាករ កីឡាការិនីវាយកូ​ន​ហ្គោល​ជាតិ និងអន្តរជាតិ​​សរុ​បចំនួន​​១៤០នាក់ បានមក​ចូល​រួម​ការ​ប្រកួត​វាយ​កូន​ហ្គោល​ជាលក្ខណៈ​​មិត្តភាព “ពានរង្វាន់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន ឆ្នាំ២០១៧” នៅទីលាន​​វាយ​​កូនគោល Angkor Golf Resort ក្នុង​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី១២ ខែមេសានេះ ដោយ​មាន​​ការ​អញ្ជីញ​​ជាអធិបតីភាព​​ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជាណា​ចក្រ​កម្ពុជា។

តាមការ​បញ្ជាក់​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក្នុងនាម​ប្រធាន​​សហព័ន្ធ​កីឡា​វាយ​កូន​គោល​កម្ពុជា ​បានអោយ​ដឹងថា វត្តមានកីឡាករ កីឡាការនី ជាតិ និងអន្តរជាតិ សរុប​ចំនួន១៤០នាក់ ដែល​បាន​ចូល​រួមប្រកួត​​វាយ​កូន​គោល​នាពេលនេះ គឺមាន​កីឡាករ​កម្ពុជា និងកីឡាករ​​មកពី ២២ប្រទេស ដោយ​ក្នុង​មាន​ធុរៈ​ជន​បរទេស និងអង្គ​ទូត​បរទេស​​ប្រចាំ​​កម្ពុជា​​ ចំនួន៦​ចូល​រួម​ផងដែរ មាន​ដូចជា ទូត​អាល្លឺម៉ង់ ប៊្រុយណេ ប៉ាគីស្ថាន ថៃ ឥណ្ឌា ។

នៅមុនការ​​ប្រកួត​ចាប់ផ្តើម​នោះ សម្តេចតេជោ និងកីឡាករ កីឡាការិនីទាំងអស់ ក៏បាន​ដាំ​កូន​ឈើ​រួមគ្នា នៅក្នុ​ង​ទីលាន​វាយ​កូនគោល Angkor Golf Resort នេះផ​ងដែរ ដើម្បីជម្រុញ​អោយមានកា​រ​​ស្រលាញ់ និងចូ​ល​រួមថែរក្សា​​ព្រៃឈើ​ទាំងអស់គ្នា។ ចំណែក ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រ​សួង​ទេសចរណ៌ និង​ជា​អគ្គលេ​ខាធិការ​​សហព័ន្ធ​កីឡាវាយ​កូនគោល​កម្ពុជា បានប​ញ្ជាក់ថា ការរៀបចំការ​ប្រកួតនេះ គឺក្នុង​គោល​បំណង​បង្កើនចំណង​មិត្តភាព​សាមគ្គីភាព រវាងកីឡាករ​​ជាតិ និងអន្តរជាតិមិ​នមែន​អាជីព ដោយ​ក្នុង​នោះ ពាន​រង្វាន់​សម្តេច​តេជោ​​សម្រាប់ការ​​ប្រកួត​វាយ​​កូន​គោល​ ឆ្នាំ២០១៧នេះ មានចំនួន​៨​ពាន សម្រាប់​ការ​ប្រកួត​​ជា២​ប្រព័ន្ធ គឺ ការប្រកួត​​ប្រព័ន្ធ​ជាក្រុម ​ និងការប្រកួត​ប្រព័ន្ធ​​ឯកត្តជន ។​​ ហើយ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​នេះ នឹងត្រូវ​ប្រគល់​ជូនដល់​កីឡាករជ័​យ​លាភី ដោយ​សម្តេចតេជោ នាយករដ្ឋមន្ត្រី​ផ្ទាល់​តែម្តង នា​ល្ងាច​ថ្ងៃទី១២ ខែមេសានេះ នៅសណ្ឋាគារ Angkor Palace Spar and Resort ។

ឯកឧត្តម ជា បូរ៉ា ក៏បាន​អោយ​ដឹង​បន្ថែម​ថា ដើម្បី​ត្រៀម​ឆ្ពោះទៅការ​ប្រកួត​កីឡាស៊ី​​ហ្គេម នាឆ្នាំ២០២៣ ខាង​មុខ សហព័ន្ធ​កីឡាវាយ​កូន​គោល​កម្ពុជា ក៏កំពុងរៀ​បចំ​​បច្ចេក​ទេស និង​ជម្រុញ​សមត្ថភាពកី​ឡាករ​វាយ​កូន​គោល​កម្ពុ​ជាបន្ថែម​ទៀត ដោយមាន​គ្រូបង្វឹក​ជនជាតិ​បរទេស​ផងដែរ។

គួរបញ្ជាក់ថា ទីតាំងហ្វឹកហាត់ និងទីលាន​ប្រកួត​វាយ​កូនគោល ជាលក្ខណៈ​​អន្តរជាតិ ក្នុងប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន មានចំនួន​៧ ក្នុងនោះនៅ​​ខេត្តសៀមរាប​​មាន​ចំនួន៣ និង​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៤​ទីតាំង​៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...