វិមានសន្តិភាព, រាជធានីភ្នំពេញ, រសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Thongloun Sisolith នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ។
ឯកឧត្តម Thongloun Sisolith បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ចំពោះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានដំណើរការដោយរលូន និងជោគជ័យ ព្រមទាំងទទួលបាននូវលទ្ធផលល្អៗជាច្រើន។ ឯកឧត្តម បានស្នើសុំអោយសម្តេចតេជោ ហ៊ុន សែន បន្តគាំទ្រ ឯកឧត្តម ដោយសារតែឡាវត្រូវរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ក្នុងឆ្នាំ២០២០ ខាងមុខ ដែលជាសហប្រធានជាមួយប្រទេសចិន។ លើសពីនេះទៀត ប្រមយខដឹកនាំនៃប្រទេសទាំង២ បានផ្លាស់ប្តូរយោបល់ជាច្រើនក្នុងកិច្ចសហប្រត្តិបត្តិការរវាងកម្ពុជា ឡាវ ដោយសារប្រទេសយើងមានភូមិផងរបងជាមួយគ្នា។ ក្នុងកិច្ចពិភាក្សានេះគឺបានបង្កើនមិត្តភាព និងជំរុញអោយមានកិច្ចសហប្រតិ្តការកាន់តែរឹងមាំល្អឡើង ថែមទៀត ដូចដែលរទេសទាំងពីរបានជួបពិភាក្សាកាល ពីឆ្នាំ២០១៧ និងនៅដើមឆ្នាំ២០១៨នេះ។ ជាពិសេសអ្វីដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចង់ឃើញគឺការជំរុញកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្មរ ដែលក្នុងនោះកន្លងមកភាគីទាំងពីរបានបង្កើតអគ្គកុងសុលនៅក្នុងខេត្តចំប៉ាសាក់ និងខេត្តស្ទឹងត្រែង និងបើកច្រកអន្តរជាតិត្រពាំងក្រៀល ណង ណុកខៀន ដើម្បីធ្វើយ៉ាងណាអោយប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការនេះអោយកាន់តែល្អខ្លាំងឡើង។ កន្លងមកក៏មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ ក្នុងនោះគឺប្រទេសទាំងពីរបានបង្កើនចំនួនអាហារូបករណ៍ ព្រមទាំងបង្កើនកញ្ចប់ឧត្តម្ភសំរាប់និស្សិតដែលកម្ពុជាទៅសិក្សានៅប្រទេសឡាវ និងនិស្សិតឡាវមកសិក្សានៅកម្ពុជា ដែលនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិតាមយន្តការដែលមានស្រាប់អោយទទួលបានជោគជ័យ៕