សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​សវនា​ការជាមួ​យ​សមាជិក​បក្ស​កុម្មុយ​នីស្តចិន

សម្តេចតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួប​សវនាការ​ជាមួយ​ឯកឧត្តម ជាំង ជៀកៅ (Jiang Jiauguo) សមា​ជិក​​បក្ស​​កុម្មុយនីស្តចិន នាព្រឹកថ្ងៃទី១១ ខែ​មេសា​នេះ ​ ខណៈ​ដែល​រូប​លោក​បាន​​អញ្ជើញ​មក​​ចូល​រួមក្នុ​ងពិធី​ផ្សព្វ​ផ្សាយ​សៀវភៅស្តី​ពី អភិបាលកិច្ចនៅ​​ប្រទេស​ចិន ដែល​​និពន្ធ​ដោយ​ឯកឧត្តម ប្រធានា​ធិបតីចិន ស៊ី ជីនពីង

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយកា​រ​ផ្ទាល់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី បានអោយដឹង ក្រោយជំនួបនេះថា ឯកឧត្តម ជាំង ជៀកៅ បានថ្លែង​អំណរ​គុណ​សម្តេច​តេជោ និង រាជបណ្ឌិតសភាកម្ពុជា ចំពោះការ​គាំទ្រ​សៀវ​ភៅ ដែលនិពន្ធដោយ ឯកឧត្តម ប្រធានាធិបតី ស៊ីជីន ពីង  ស្តីពី អភិបាល​កិច្ចនៅ​​ប្រទេស​ចិននេះ។ ជាង​នេះទៀត ឯកឧត្តម ជាំងជៀកៅ ក៏បានឡើកឡើង ​​ពីការ ប្រឹងប្រែងជួយ​គាំទ្ររបស់​សម្តេច​វិបុលបញ្ញា សុខ អាន នាពេលកន្លង​មកដែលបាន​ធ្វើឱ្យ​សៀវ​ភៅ​នេះ អាចបោះពុម្ភ​ចេញ​ជាខេមរៈ​ភាសា​ឡើង​ដូចនេះ។ សៀវភៅ​អភិបាល​កិច្ចនៅ​​ប្រទេសចិន នេះ ជាកម្រង ឯកសាររបស់ ឯកឧត្តម ស៊ី ជីនពីង កាលពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៤ មាន១៦ភាសា និងបានបោះពុម្ព ចំនួន​៦លាន​២សែន​ក្បាល​រួចមកហើយ។  ដូចគ្នា​នេះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ​ដល់រាជ​បណ្ឌិត​សភាកម្ពុជា ក៏ដូចជា​សម្តេច​វិបុល​បញ្ញា សុខ អា​ន ផងដែរ ដែលបានខិតខំប្រឹង​ប្រែងលើកិច្ចការនេះ។ ទន្ទឹមនេះ សម្តេច​បានថ្លែង​អំណរ​គុណ​ដល់មិត្តចិន ដែល​បាន​​បកប្រែសៀវភៅនេះ ជាខេមរៈភាសា ហើយសម្តេចថា សៀវភៅអភិបាលកិច្ចចិននេះ គឺមានតម្លៃ​មិនត្រឹម​តែប្រទេស​​ចិនទេ ក៏សំខាន់​សម្រាប់​ប្រទេស​ដទៃទៀតយ​ក​ជាការ​ដក​ពិសោធន៍​ផងដែរ​។​ សម្រាប់​កម្ពុជា សៀវភៅនេះ គឺមាន​សារៈ​​សំខាន់​ណាស់ សម្រាប់ទទួល​​បាននូវ​ការ​​សិក្សាអំ​ពីធាតុ​​ចូលផង និង​សម្រាប់​ដកស្រង់​ជា​បទពិសោធន៍ផង។

ជាការ​បញ្ជាក់​​បន្ថែម​ក្នុងជំ​នួបនេះដែរ ឯកឧត្តម ជាំង ជៀកៅ បានជំរាបជូនថា ក្នុងដំណើរ មកកា​ន់​កម្ពុជា​ជា​លើក​ទី១នាពេលនេះ ឯកឧត្តមបានជួប​ជាមួយរដ្ឋ​មន្ត្រី ក្រសួង​ព័ត៌មាន, ​និងជួប​​ជាមួយ​លោក​ជំទាវ​ប្រធាន​រាជបណ្ឌិត​សភាកម្ពុជា ហើយលោកក៏បាន​សង្កេតឃើញ​ផងដែរថា​​ប្រទេសកម្ពុជា ជាពិសេស​នៅទី​ក្រុង​​ភ្នំពេញគឺមា​នការអភិវឌ្ឍរីកច​ម្រើនយ៉ាង​ឆាប់រហ័ស ប្រជាជនមាន​ជីវភាពល្អ មុខមាត់​ស្រស់ថ្លា។ ជាង​នេះ​ទៀត ប្រទេសកម្ពុជា គឺកំពុងមាន​កិត្តិស័ព្ទ​​នៅលើឆាក​អន្តរជាតិទៀតផង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តនូវភាពជាដៃគូដ៏ល្អជាមួយកម្ពុជា ក្នុងការអភ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)