សម្ដេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនងសន្ទនា អាស៊ាន-សហរដ្ឋអាមេរិក

នៅសៀល​ថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០១៧​​នេះ សម្តេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូល​រួមកិច្ចប្រជុំ​កំពូល​លើកទី៥ ដើម្បីរំ​លឹកខួប​អនុស្សាវរីយ៍លើ​កទី៤០ នៃទំនាក់ទំនង​សន្ទនា​អាស៊ាន-សហរដ្ឋអាមេរិក នៅមជ្ឈ​មណ្ឌលសន្និសីទ​វប្បធម៌​ម៉ានីល ទីក្រុង​ម៉ានីល សាធារណ​រដ្ឋហ្វីលីពីន។

មេដឹកនាំ​ នៃប្រទេស​អាស៊ាន​ទាំង១០ រួមទាំង​ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី​សហ​រដ្ឋអាមេរិក បាន​យាង​ និង​អញ្ជើញ​ចូល​រួម​កិច្ចប្រជុំកំពូលដ៏​មានសា​រ​សំខាន់នេះ។ មេដឹកនាំ នៃប្រទេស​អាស៊ាន និង​សហ​រដ្ឋ​អាមេរិក បានចូល​រួមអបអ​រសាទរ​យ៉ាងកក់ក្តៅបំផុត ចំពោះខួបអនុ​ស្សាវ​រីយ៍៤០ឆ្នាំ នៃទំនាក់ទំនង​ដៃគូសន្ទនា​អាស៊ាន-សហរដ្ឋអាមេរិក ពិសេស​បាន​គាំទ្រកា​រ​អនុម័តសេ​ចក្តី​ប្រកាសរួម នៃកិច្ចប្រជុំកំ​ពូល​រំលឹក​ខួបអនុស្សាវរីយ៍​អាស៊ាន-សហរដ្ឋអាមេរិក។ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលនោះ​ដែរ មេដឹកនាំអាស៊ាន​បានលើកទឹ​កចិត្ត​ដល់​សហ​រដ្ឋអា​មេរិក បន្តពង្រឹង​ភាពជា​អ្នក​ដឹក​នាំវ័យ​ក្មេង និងការ​កសាង​សមត្ថភាព​យុវជន និងស្រ្តី តាមរយៈ​ការផ្តល់​នូវអាហា​រូបករណ៍​បន្ថែម​ដល់​សិស្ស និងនិស្សិតបណ្តា​ប្រទេស​អាស៊ាន និងស្វាគមន៍ ចំពោះការបញ្ជាក់​ពីការ​ប្ដេជ្ញាចិត្ត របស់សហរ​ដ្ឋអាមេរិក ដើម្បីជំរុញភាពជា​ដៃគូយុទ្ធសា​ស្រ្តអាស៊ាន-សហរដ្ឋអាមេរិក និងការគាំទ្ររបស់ស​ហរដ្ឋអាមេរិក ដល់ការកសាងស​ហគមន៍​អាស៊ាន ជាពិសេសការ​គាំទ្រចំ​ពោះ​តួនាទី​ស្នូលរ​បស់អាស៊ាន នៅក្នុងនិម្មាបន​កម្មតំបន់។

នៅក្នុងកិច្ចប្រជុំកំពូល​មេដឹក​នាំអាស៊ាន បានវាយតម្លៃខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម ស្តីពីការតភ្ជាប់អាស៊ាន-សហរដ្ឋអាមេរិក ដើម្បីពង្រឹងនូ​វកិច្ចស​ហប្រតិបត្តិការ​សេដ្ឋកិច្ច តាមរយៈ​ការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាស​ធុនតូច និងមធ្យម ដើម្បីបង្កើនទំ​ហំ​សេដ្ឋកិច្ច និងបង្កើនឱ​កាសកា​រងារ​សម្រាប់ប្រ​ជាជន នៃតំបន់​ទាំងពីរ ជាពិសេសគឺការប​ង្កើតម​ជ្ឈម​ណ្ឌល តភ្ជាប់​អាមេរិក-អាស៊ាន នៅទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូ​ណេស៊ី និងការ​ដាក់​ឲ្យ​ដំណើរកា​រនូវក្រប​ខណ្ឌ​តភ្ជាប់ អាមេរិក-អាស៊ាន តាំងពីខែកញ្ញា ឆ្នាំ២០១៦។

ជាមួយគ្នានេះ ឯកឧត្តម ប្រធានាធិបតីអាមេរិក បានស្នើ​ឲ្យអាស៊ានបង្កើនកិ​ច្ចសហប្រតិ​បត្តិការលើ​វិស័យ​សេដ្ឋកិច្ច ពោលគឺកាលពី​ឆ្នាំ២០១៦ កន្លងទៅទំហំ​សេដ្ឋកិច្ចអាស៊ាន-អាមេរិកជាង ២១១​ពាន់​លាន​ដុល្លាអា​មេរិក ហើយ ឯកឧត្តម គឺនៅតែគាំទ្រ​នូវតួនាទី​ស្នូល​របស់អា​ស៊ាន។ មេដឹកនាំ​​អាស៊ាន-អាមេរិក បានប្តេជ្ញា​ខ្ពស់លើការ​អនុវត្តផែនការ​សកម្មភាព ទាំងពេល​បច្ចុប្បន្នទៅអនាគត លើយន្តការ​ដែលមានស្រាប់ និងលើគ្រប់វេទិកាទាំងអស់ ព្រមទាំងបាន​ឈាន​ទៅដល់ការអនុម័​តលើ​សេចក្តី​ថ្លែងការណ៍ នៃការប្រារព្វ​ខួបលើក ទី៤០ឆ្នាំ នៃទំនាក់​ទំនងដៃគូសន្ទនារវាងអាស៊ាន-អាមេរិក និងទិសដៅទៅអនាគត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ