សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ពានរង្វាន់កីឡាវាយកូនហ្គោល «សម្តេចតេជោនាយករដ្ឋមន្រ្តី» លើកទី២ Samdech Techo Prime Minister Cup 2017

នៅល្ងាចថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នេះ សម្តេច​អគ្គម​ហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ពស់​ក្នុង​ពិធីបិទ​ការប្រកួតកីឡា​វាយកូនហ្គោលពានរង្វាន់ «សម្តេចតេជោនាយករដ្ឋមន្រ្តី» ដែលធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា។

ការប្រកួតកីឡា​វាយកូនគោលនេះគឺមាន​រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ដោយមាន​កីឡាករ កីឡាការិនី​ចូល​រួមជាង ២០០នាក់ ដែលមានជា ឯកអគ្គរាជទូត រដ្ឋទូត​របស់​ប្រទេសនានា ប្រចាំនៅ​កម្ពុជាចំ​នួន​៧ ហើយ​ការរៀប​ចំប្រកួតកី​ឡាវាយកូ​ន​ហ្គោល​នេះ ដើម្បីរឹតចំណឹង​សាមគ្គីភាព មិត្តភាព ហើយក៏​ជាការ​ជំរុញ​វិស័យ​កីឡាវាយ​កូនហ្គោលប្រចាំនៅកម្ពុជា ដើម្បីឆ្ពោះទៅការ​ប្រកួត ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់​ផ្ទះផង​ដែរ។

ជាលទ្ធផល​ការប្រកួត ​ដោយ ១ក្រុម មាន ៣នាក់ ចំពោះ លេខ១ បានទៅក្រុម ឯឧត្តម នាង ផាត ឯកឧត្តម ហ៊ុយ ពិសិដ្ឋ និងឯកឧត្តម មាស សេង ដែលបានទទួលលទ្ធផល (-៩) ក្រុមលេខ២ ឯកឧត្តម បិន ឈិន ឯកឧត្តម ប៉ុល សារឿន និង ឯកឧត្តម ទូច សៀងហៃ ដែលទទួលបានពន្ទុក (-៨) ក្រុមលេខ ៣ បានទៅក្រុម ឯកឧត្តម ទៀ វិញ ឯកឧត្តម ខៀវ មុត និង ឯកឧត្តម មាស សំអុល ។ សម្រាប់ការប្រកួតឯកត្តជន គឺលេខ១ បានទៅលើក លោកឧកញ្ញា លី ហុង ដែលទទួលបានពិន្ទុក (-3) លេខ២ បានទៅលោក Poh Ee Kiat ជនជាតិស៊ីងហ្គាពួ លេខ៣ បានទៅលោក សេក វ៉ាន់សីហា បានពន្ទុក (+១) និង ការប្រកួតឯត្តជនដែរ តែសម្រាប Net Score គឺលេខ១ បានទៅលើលោក ព្រំ សួនប្រសិទ្ធ លេខ២ បានទៅលោក នូ អ៊ីដែន លេខ៣ បានទៅលើលោក លី គា ។ ចំពោះក្រុមដែលប្រកួតដោយ តាមរយៈការគណនាបន្ទាន់ គឺលទ្ធផលលេខ១ បានទៅលោក Tomoyuki Yamashita ជនជាតិជប៉ុន លេខ២ បានទៅលោក Veat Tha ហើយផ្នែកនារី Gross Score បានទៅលើ កញ្ញា ស្រី ស្រីនី លេខ២ បានទៅកញ្ញា ឈន វិច្ឆិកា ។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់​កីឡាករ កីឡាការិនីជ័យលាភី «សម្តេចតេជោនាយករដ្ឋមន្រ្តី» លើកទី២ Samdech Techo Prime Minister Cup 2017 និងបន្ទាប់មកបានអញ្ជើញថតរូបអនុស្សាវរីយ៍ និងពិសារអាហារពេលល្ងាចនៅក្នុងបរិយាកាសស្និទ្ឋ​ស្នាល និងរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ