សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបក្រុមហ៊ុនចិនដែលមានបំណងវិនិយោគកម្ពុជា

នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែធ្នូនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ចាង ម៉េងស៊ីង (ZHANG MENGXING) ប្រធានក្រុមហ៊ុន MCC មកពីប្រទេសចិន ។

លោក ZHANG MENGXING បានជំរាបជូនសម្តេចតេជោថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនរបស់រដ្ឋចិន ដែលជាក្រុមហ៊ុនដ៏ល្បីមួយក្នុងចំណោមក្រុមហ៊ុនទាំង៥០០ លើពិភពលោក។ ក្រុមហ៊ុនរបស់លោក មានជំនាញខាងផលិតដែកលោហៈធាតុ នៅប្រទេសចិនហើយផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិប្រមាណ៦០% នៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានបទពិសោធន៍ខាង គូរប្លង់ និងសាងសង់និងមានជំនាញខាងបច្ចេកវិទ្យាថ្មីៗផងដែរ។

ក្រុមហ៊ុននេះកំពុងប្រតិបត្តិការនៅប្រទេសចំនួន៥៤ ហើយក្រុមហ៊ុន MCC គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទីផ្សារកម្ពុជា ដែលបច្ចុប្បន្ននេះក្រុមហ៊ុនមានគម្រោងចំនួន ១១ ហើយ ដែលមានទឹកប្រាក់វិនិយោគប្រមាណ២៦០លានដុល្លារ។ លោកបានបញ្ជាក់អំពីសក្តានុ​ពល​ទីផ្សារនៅកម្ពុជាដែលកំពុងទាក់ទាញលោកអោយបន្ថែមការវិនិយគគម្រោងធំៗទៀត។

ក្រុមហ៊ុនលោកសព្វថ្ងៃកំពុងសហការជាមួយ លោក ជំទាវ លឹម ឈីវហួរ លើគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅស្ទឹងទឹកហាវ និងតំបន់សេដ្ឋកិច្ចពិសេសនៅស្ទឹងហាវ ដែលអាចអោយនាវាចំណុះ​៥ម៉ឺនតោនអាចចូលចតបាន។ កំពង់ផែនេះ គឺដាច់ខាតត្រូវតែអាចទទួលនាវាចំណុះ​៥ម៉ឺន​តោនចូលចតបានទើបជួយទ្រទ្រង់តំបន់សេដ្ឋកិច្ចពិសេសនៅទីនេះបាន។ លោកប្រធានក្រុមហ៊ុនបានគោរពស្នើស្នើសុំ សម្តេចតេជោ នាយករដ្ឋមន្រ្តីមេត្តាគាំទ្រចំពោះគម្រោងខាងលើ។ ស្របជាមួយគ្នានេះដែរ លោកប្រធានក្រុមហ៊ុន ក៏មានបំណងរៀបចំឱ្យមានក្រុមប្រឹក្សាបច្ចេកវិទ្យាដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាផងដរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោក ZHANG MENGXING ចំពោះ គោលបំណងរបស់មកកាន់កម្ពុជានាពេលនេះ។ សម្តេចតេជោ បានស្វាគមន៍ចំពោះគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ និងតំបន់សេដ្ឋកិច្ចពិសេស ដែលអាចនឹងទាក់ទាញ​វិនិយោគ​ទុន​ប​រ​តែ​សជាច្រើមកកាន់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះគម្រោងបង្កើតក្រុមប្រឹក្សាបច្ចេកវិទ្យាដែលនឹងចូលរួមចំណែកក្នុងការកសាងធនធានមនុស្សនៅក្នុងប្រទេស។ សម្តេចតេជោ បានលើកទឹកចិត្ត ឱ្យក្រុមហ៊ុន បន្តនូវសកម្មភាពជាមួយដៃគូវិនិយោគក្នុងស្រុក ហើយរៀបចំគម្រោងវិនិយោគលើគម្រោងទាំងពីរអោយបានឆាប់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort