ឯកឧត្តម ប៊ិន ឈិន ដឹកនាំ​ប្រតិភូ​ត្រួត​ពិនិត្យ​ទីតាំង​រៀប​ចំពិធី​បួង​សួង​នៅមុខ​ប្រាសាទ​អង្គរវត្ត

នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំក្រុមប្រតិភូដើម្បីត្រួតពិនិត្យការងាររៀបចំទីតាំង ប្រារព្ធពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត នាថ្ងៃទី២-៣ ខែធ្នូខាងមុខនេះ។

អមដំណើរក្នុងឱកាសនេះមានលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំមកពីបណ្តាក្រសួងពាក់ព័ន្ធផ្សេងៗ ដែលជាសមាជិកនៃគណៈកម្មការរៀបចំពិធី។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើនដល់ព្រះរាជាណាក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ដោយមានពិធីរាប់បាត្រព្រះសង្ឃ៥០០០អង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទៅផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ