សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកម្មករ-កម្មការិនី កាត់ដេរក្រុមហ៊ុន GIN SOVANN FASHION (Cambodia ) Limited

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​កម្មករ-កម្មការនី ដែល​កំពុង​ធ្វើការ​នៅរោង​ចក្រកាត់​ដេរ​សំលៀកបំពាក់ នៃក្រុមហ៊ុន GIN SOVANN FASHION (Cambodia ) Limited ដែលស្ថិត​ក្នុងភូមិ​ច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​កម្មករ-កម្មការិនីខ្មែរធ្វើការ ប្រមាណជាង ១,០០០នាក់ ធ្វើការផ្នែកកាត់​ដេរសំលៀក​បំពាក់កូន​ក្មេង និង​មនុស្សធំ ដើម្បីនាំ​ចេញ​ទៅ​ទីផ្សារ​អ៊ឺរ៉ុប កាណា​ដា និងសហរដ្ឋអាមេរិក ។

សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី បានសម្តែងសេចក្តី​​សប្បាយ​រីករាយ ដែល​មាន​ឱកាស​បានចុះម​កជួប​សួរ​សុខទុក្ខ និងសំណេះ​សំណាលដោយផ្ទាល់​ដើម្បីបានដឹងពីស្ថាន​ភាព​ការងារ និងជីវភាពរបស់​កម្មករ-កម្មការនី និង​បាន​ថតរូប​អនុស្សាវរីយ៍ Selfie យ៉ាងរីករាយ។ ក្នុងឱកាស​​នោះ​ផងដែរ សម្តេចតេជោក៏បាន​ជួបកម្មការ​នីមាន​ផ្ទៃពោះ​ចំនួន​២៣នាក់ ដែលកំពុងបំ​រើការងារក្នុ​ងរោង​ចក្រនេះ ព្រមទាំង​បានផ្តល់ថវិកា​ឧបត្ថម្ភ​មួ​យចំនួនសំរាប់​ជួយ​ពេល​សំរាល​កូន។ ក្នុងពេ​លជួប​សំណេះ​សំណាលនេះ សម្តេចតេជោ បានមាន​ប្រសាសន៍​ថា ការចុះ​ជួប​ដោយ​ផ្ទាល់​របស់ សម្តេចជាមួយ​កូន​ក្មួយកម្មករ-កម្មការិនី-និយោជិត គឺមិនមែន​ជារឿង​ចៃដន្យ ឬរឿងកំប៉ិក​កំប៉ុកនោះ​ឡើយ។ នេះគឺជាពេល​វេលា​សម​ស្រប​ដើម្បី​បាន​ស្វែង​យល់អំពី​ស្ថានភាព​សុខទុក្ខ​ការ​ងារកូនក្មួយ​កម្មករ​ផង និងដើម្បីជំរុញ​គោល​នយោបាយ​ឧស្សាហក​ម្មជាតិ (២០១៥ -២០២៥) ផង។

តាមរយ:​កម្មវិធី​សំណេះ​សំណាល​នេះ សម្តេច​តេជោ ហ៊ុន សែន បានរកឃើញ​បញ្ហា​ប្រឈម​មួយ​ចំនួន​របស់កូន​ក្មួយ​កម្មករ-កម្មការិនី​ក្នុងពេល​​បម្រើ​​ការ​ងារ។ សម្តេចតេ​ជោ បានរកនិ​ងបានផ្ត​ល់នូវដំណោះ​ស្រាយសម​ស្របជាប​ន្តបន្ទាប់​ ដែលបានធ្វើអោយ​កម្មកររីករាយ​សប្បាយចិត្តគ្រប់ៗគ្នា។ ចាប់តាំង​ពីពេល​ ដែល​សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ​ចុះជួប​កូន​ក្មួយ​កម្មករ គឺសម្តេច​តេជោ​បាន​ដោះស្រាយ​បញ្ហា និងផ្តល់​នូវកញ្ចប់​អត្ថប្រយោជន៍​ជាបន្ត​បន្ទាប់​ដល់​កម្មករ និង​និយោជិត ដែលបាន​លើកទឹក​ចិត្តដល់​អ្នកវិនិយោគ​គិនក្នុងការជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់ក​ម្មក​រអោយកាន់​តែប្រសើរឡើង។

នៅថ្ងៃនេះ សម្តេចតេជោ នា​យករដ្ឋមន្ត្រី​បានសុំ​អោយ​ម្ចាស់​រោងចក្រ អនុញ្ញាតអោ​យ​ក្មួយៗ​កម្មករ-កម្មការិនីបាន​ឈប់​សំរាក១​ថ្ងៃផងដែរ។ នៅថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចុះមកសំណេះ​សំណាល​ជាមួយកូន​ក្មួយកម្មករ-កម្មការិនី នៅរោងចក្រ​តំបន់​ជិតនេះ​ជាបន្តទៀត។ កិច្ចសំណេះសំណាល​ថ្ងៃនេះគឺបាន​រិតចំណង​នៃទំនាក់​ទំនងកាន់តែល្អទុកចិត្ត និងកក់ក្តៅរវាងសម្តេចតេជោប្រមុខដឹកនាំ និងកូនក្មួយកម្មករកម្មការិនី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ