ឯកត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបួងសួងនៅមុខប្រាសាទអង្គរវត្តថ្ងៃទី០២-០៤ ខែធ្នូ ខាងមុខ

ឯកត្តម ប៊ិន ឈិន ឧបនាយក​រដ្ឋមន្រ្តី​ប្រចាំការ​ រដ្ឋមន្រ្តីស្តីទីទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី បានអញ្ជើញជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ ដើម្បី​អនុវត្ត​សេចក្តី​សម្រេច របស់​រាជរដ្ឋាភិបាលលេខ ១០២ សសរ ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពី​ការបង្កើត​គណៈកម្មការអ​ន្តរក្រសួងដើ​ម្បីរៀ​ប​ចំពិធីបួង​សួងច​ម្រើនសេ​ចក្តី​សុខជូន​ដល់ព្រះរាជា​ណាចក្រ​កម្ពុជានៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ២០១៧ ឆ្នាំ២០១៧ នាពេលខាងមុខ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ​ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។

កិច្ចប្រជុំនេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពីសំណាក់​លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​​ក្រសួង​ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចផងដែរ។

សូមជម្រាប​ជូនផងដែ​រថា បន្ទាប់ពីរាជ​រដ្ឋាភិបាល​បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបួងសួង​ចម្រើន​សេចក្តី​សុខនេះ​រួច​មក គណៈកម្មការក៏​បានបង្កើត​អនុគណៈ​កម្មការ​ចំនួន ៧​ទៀត ដើម្បី​ចូលរួម​ឱ្យដំណើរ​ការពិធីបួង​សួងនេះបានសម្រេច​ទៅដោយ​ជោគជ័យ​រួមមាន៖ ទី១- អនុគណៈ​កម្មការ​ខ្លឹមសារ កម្មវិធី ទស្សនីយភាព និង​ពិធីក្រុង​ពាលី (ដឹកនាំ​ដោយ ​លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន) ទី២- អនុគណៈកម្មការនិមន្ត រៀបចំចង្ហាន់ ការគង់​នៅ របស់​ព្រះ​សង្ឃ (ដឹកនាំដោយ ​លោកជំទាវ ភឿង សកុណា) ទី៣- អនុគណៈកម្មការ​ចាត់តាំង ដឹកជញ្ជូន និងមហាជន (ដឹក​នាំ​ដោយឯកឧត្តម ហ៊ុន ម៉ានី) ទី៤- អនុគណៈកម្មការផ្សព្វផ្សាយ (ដឹកនាំដោយឯកឧត្តម ខៀវ កញារិទ្ធិ) ទី៥- អនុគណៈ​កម្មការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារ​ណៈ និង​សង្គ្រោះ​បន្ទាន់ (ដឹកនាំដោយ នាយ​ឧត្តម​សេនីយ៍ នេត សាវឿន) ទី៦- អនុគណៈ​កម្មការពិធីការ និងបដិ​សណ្ឋារ​កិច្ច (ដឹ​កនាំដោយឯកត្តម ឈិន កេតនា) ទី៧- អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ (ដឹកនាំដោយឯកឧត្តម តឹករ៉េត សំរេច)៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...